(ប៉ារីស)៖ ខ្សែបម្រើក្លិបបាល់ទាត់ Paris St. Germain ផ្នែកនារី កីឡាការិនី Aminata Diallo ត្រូវបានដោះលែងពីការឃុំខ្លួនរបស់ប៉ូលិសហើយ បន្ទាប់ពីបានវាយទៅលើកីឡាការិនីម្នាក់ ក្នុងចំណោមកីឡាការិនីរបស់ក្លិបកាលពីសប្តាហ៍មុន។ នេះបើតាមការបញ្ជាក់ពីក្លិបរបស់បារាំងមួយនេះ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្លិប PSG បានឲ្យដឹងកាលពីថ្ងៃពុធថា Diallo ត្រូវបានឃុំខ្លួនដោយប៉ូលិស Versailles Regional Police Service ដែលជាផ្នែកមួយ នៃដំណើរការក្តី ដែលបានបើក បន្ទាប់ពីមានការវាយប្រហារលើកីឡាការិនីរបស់ក្លិប។

សារព័ត៌មាន L'Equipe បានចុះផ្សាយថា កីឡាការិនី Diallo វ័យ២៦ឆ្នាំ បានធ្វើឲ្យមិត្តរួមក្រុម គឺកីឡាការិនី Kheira Hamraoui រងរបួស ដោយមានបុរសពាក់ម៉ាស់២នាក់ បានទាញនាងចេញពីឡាន ហើយបានធ្វើការវាយប្រហារលើនាងកាលពីថ្ងៃទី០៤ ខែវិច្ឆិកា។

Paris Saint-Germain បញ្ជាក់ជាថ្មីនូវទំនុកចិត្តរបស់ខ្លួន លើប្រព័ន្ធយុត្តិធម៌ ក្នុងការបំភ្លឺពេញទំហឹង ចំពោះបញ្ហានេះ។

គួរជម្រាបថា កីឡាការិនី Diallo ដែលបានជាប់ក្នុងក្រុមជម្រើសជាតិបារាំងចំនួន៧លើកនោះ បានចូលរួមលេងនៅក្លិប PSG ផ្ទេរមកពីក្លិប Guingamp របស់បារាំងដូចគ្នាកាលពីឆ្នាំ២០១៦៕