(ឡុងដ៏)៖ ក្រុមតោកំណាចអង់គ្លេស ត្រូវការតែ ១ពិន្ទុ ដើម្បីមានកៅអីកក់ក្តៅមួយឡើងទៅវគ្គផ្តាច់ព្រ័ត្រពាន FIFA World Cup Qatar 2022 បន្ទាប់ពីក្រុមអង់គ្លេស បានយកឈ្នះអាល់បានី ៥-០ ដែលមានក្រុមប៉ូឡូញយកឈ្នះក្រុមអង់ដូរ៉ា ៤-១ នៃការប្រកួតទី៩ ស្ថិតក្នុងពូល I ដែលនៅសល់ ១ប្រកួតទៀតត្រូវបញ្ចប់វគ្គជម្រុះនេះ។

ស្ថិតក្នុងពូល I ក្រុមអង់គ្លេស កំពុងរកបាន ២៣ពិន្ទុពីលើក្រុមប៉ូឡូញ ដែលរកបាន ២០ពិន្ទុ ដែលជាហេតុតម្រូវឲ្យក្រុមអង់គ្លេស ដែលដឹកនាំដោយលោក Gareth Southgate ត្រូវការលទ្ធផលឈ្នះ ឬស្មើជាមួយក្រុមសាំម៉ារុំាំង នៅប្រកួតទី១០ របស់ពួកគេ ខណៈការប្រកួតជាមួយអាល់បានី ដែលបញ្ចប់លទ្ធផល ៥-០ កីឡាករខ្សែប្រយុទ្ធឆ្នើម Harry Kane រកបាន ៣គ្រាប់ម្នាក់ឯង ហើយមិត្តរួមក្រុម Harry Maguire និង Jordan Henderson។

អង់គ្លេស និងប៉ូឡូញ ជាក្រុមដែលអាចបានឡើងទៅវគ្គបន្ត ទោះជានៅសល់ ១ប្រកួតទៀតក៏ដោយ គ្រាដែលកីឡាករដែលកំពុងស៊ុតបានច្រើនជាងគេក្នុងវគ្គជម្រុះនេះគឺកីឡាករ Memphis Depay របស់ក្រុមហូឡង់ រកបាន ៩គ្រាប់ ហើយខ្សែប្រយុទ្ធ Harry Kane, Zahavi, Lewandowski រកបាន ៨គ្រាប់ស្មើគ្នាបណ្តោះអាសន្ន៕