(ភ្នំពេញ)៖ ត្រឹមតែមួយពព្រិចភ្នែក ផ្ទះគំរូដ៏ប្រណីតរបស់បុរីភូមិសំរោង ត្រូវបានកសាងរួចរាល់ ហើយត្រៀមខ្លួនរួចជាស្រេច ដើម្បីបើកបង្ហាញជាសាធារណៈ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ និងត្រៀមបើកសម្ពោធជាផ្លូវការក្នុងពេលឆាប់ៗនេះ។

បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរ បើទោះបីជាមិនទាន់បើកសម្ពោធជាផ្លូវការផង ផ្ទះអាជីវកម្មតាមបណ្តោយផ្លូវជាតិលេខ៥ និងវីឡាកូនកាត់ ត្រូវបានលក់អស់ជាស្ថាពរ។

គម្រោងលំនៅដ្ឋានបែបសហគមន៍ទំនើប ដែលមានវិសាលភាពធំជាងគេនៅភូមិភាគខាងជើងរាជធានីភ្នំពេញនេះ ត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុនព្រីនស៍ ហ័ន យូ រៀល អ៉ី ស្ទេត គ្រុប ដែលបានឈរជើងនៅប្រទេសកម្ពុជាអស់រយៈកាលជាង៥ឆ្នាំមកហើយ និងធ្លាប់មានសមិទ្ធផល និងបទពិសោធន៍ជាច្រើនក្នុងការអភិវឌ្ឍន៍គម្រោងអគារខុនដូ និងអគារពាណិជ្ជកម្មខ្ពស់ៗកប់ពពកជាច្រើន។

គម្រោងដ៏អស្ចារ្យនេះ ក៏ជាការសហការដ៏ស្អិតរមួតពីសំណាក់ក្រុមហ៊ុនស្ថាបត្យកម្មស្វីសដ៏ល្បីរន្ទឺក្នុងប្រទេសកម្ពុជាគឺក្រុមហ៊ុន Aerne Architects & Associates Co., Ltd. និងក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យដ៏ឈានមុខគេ គឺក្រុមហ៊ុនភ័ញធើ ប្រផឹធី (Pointer Property Co., Ltd.)។

ជាមួយទីតាំងពោរពេញដោយសក្តានុពល តាមបណ្តោយផ្លូវជាតិលេខ5 ជិតសាលាខណ្ឌព្រែកព្នៅ ដែលជាតំបន់អភិវឌ្ឍន៍ថ្មី ហ៊ុមព័ទ្ធទៅដោយគម្រោងអភិវឌ្ឍន៍ធំៗជាច្រើន និងហេដ្ឋារចនាសម្ព័ន្ធដ៏សម្បូរបែប ជាពិសេសនោះគឺម៉ូដផ្ទះដ៏ទំនើប ទាន់សម័យ និងស៊ីវិល័យ របស់បុរីភូមិសំរោង ដែលជាការគិតគូរយ៉ាងល្អិតល្អន់ទៅលើបែបបទនៃការរស់នៅកាន់តែប្រសើរជាងមុនរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងយុគសម័យថ្មី ផ្សារភ្ជាប់ជីវិតរស់នៅប្រចាំថ្ងៃ នឹងធម្មជាតិដ៏ស្រស់បំព្រង។

លើសពីនេះ ជាមួយទីធ្លាបៃតងដល់ទៅ៤០%នៃគម្រោងទាំងមូល លើផ្ទៃដីទំហំ៣៣ហិកតា ភូមិសំរោងផ្តល់ជូននូវជម្រើសគេហដ្ឋានច្រើនបែបច្រើនសណ្ឋាន ដែលមានរចនាបថទំនើប ធំទូលាយ អនុញ្ញាតឲ្យខ្យល់ និងពន្លឺធម្មជាតិចេញចូលបានយ៉ាងងាយស្រួល ដើម្បីបំពេញតម្រូវការ រស់នៅជាក់ស្តែងគ្រប់ប្រភេទ ដូចជាផ្ទះអាជីវកម្មទំនើបខ្នាតធំ វីឡាកូនកាត់ វីឡាភ្លោះថ្មី វីឡាភ្លោះមង្គល និងវីឡាចរណៃ។

ហេដ្ឋារចនាសម្ព័ន្ធដ៏សម្បូរបែបរបស់ភូមិសំរោង មានដូចជាផ្លូវជិះកង់ដល់ទៅ12គម សួនសំរោង សួនច្បារចម្រុះពណ៌ សួនបន្លែសហគមន៍ សួនកុមារ សួនសុនខធំជាងគេក្នុងរាជធានីភ្នំពេញ កន្លែងអាំងសាច់ កន្លែងញាំអាហារពិកនិក និងទីធ្លាគយគន់តារា ឬថ្ងៃលិចដ៏រ៉ូមែនទិក។

សម្រាប់ព័ត៌មានលម្អិត៖
* ទូរស័ព្ទទំនាក់ទំនង ៖ 089 877 533 / 069 877 533
* គេហទំព័រហ្វេសប៊ុក ៖ SAMRAONG VILLAGE