(ភ្នំពេញ)៖ ក្រុមហ៊ុន ភើណូដ រីខាដ (ខេមបូដ) នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានសម្ភោធស្រា Lillet នៅក្នុងប្រទេសកម្ពុជា ដែលព្រឹត្តិការណ៍នេះ រៀបចំឡើងនៅសណ្ឋាគារ Raffles Hotel Le Royal Phnom Penh ។

ពិធីសម្ពោធស្រានេះ បានធ្វើឡើងនៅសណ្ឋាគារ Raffles Hotel Le Royal Phnom Penh ដែលតុបតែងដោយផ្កាចំរុះស្រស់ស្អាត រំលេចពណ៌ដ៏ឆើតឆាយ ហើយថែមទាំងមានក្រុមតន្រ្ដី សម្រាប់កំដរបរិយាកាសសម្រាប់ភ្ញៀវកត្តិយស ចូលរួមពិសាជាមួយស្រា Lillet ទៀតផង។

ក្រុមហ៊ុន ភើណូដ រីខាដ (ខេមបូដ) បានបញ្ជាក់ថា ការនាំយកស្រាថ្មី មកកាន់ទីផ្សារកម្ពុជា នោះគឺស្រា Lillet ដែលក្នុងនោះដែរ ស្រា Lillet មានពីរប្រភេទគឺ Lillet blanc ជាស្រាពណ៌សមានរសជាតិផ្លែក្រូច រួមជាមួយរុក្ខជាតិគីនីនស្រាលៗ និង Lillet Rose មានរសជាតិស្រដៀងនឹងប្រភេទ Lillet blanc ដែរតែវាមានផ្លែឈើពណ៌ក្រហម និងពណ៌ក្រហមលាយចូលបន្តិច ដែលធ្វើឲ្យវាមានរសជាតិស្រស់ស្រាយ និងមានរសជាតិផ្លែឈើស្រាលៗ គួរឲ្យចង់ទទួលទាន។

ក្រុមហ៊ុន ភើណូដ រីខាដ (ខេមបូដ) បានប្រាប់ឲ្យដឹងថា «ស្រា Lillet ត្រូវបានបង្កើតឡើងនៅឆ្នាំ១៨៧២ នៅភូមិតូចមួយឈ្មោះថា Podensac ក្នុងប្រទេសបារាំងហើយត្រូវបានចែកចាយដោយក្រុមហ៊ុន ភើណូដ រីខាដ ។ បច្ចុប្បន្នមានវត្តមាននៅលើទីផ្សារដល់ទៅ៥០ប្រទេស»

នៅក្នុងពិធីសម្ពោធនេះផងដែរ ភ្ញៀវបានភ្លក់រសជាតិដ៏ឈ្ងុយឆ្ងាញ់នៃស្រា Lillet cocktail ដ៏ពិសេសដោយផ្ទាល់! សម្រាប់អាថ៌កំបាំងនៃការលាយវិញ គឺមានភាពងាយស្រួលដោយគ្រាន់តែ ដាក់ទឹកកកចូលកែវ ស្រា Lillet ចំនួន១ភាគ និងទឹក Tonic ចំនួន២ភាគ រួចបន្ថែមគ្រឿងលម្អ garnish ជាការស្រេច។

នៅរៀងរាល់ចុងសប្ដាហ៍ លោកអ្នកអាចទទួលបានកម្មវិធីពិសេសនៅសណ្ឋាគារ Raffles Le Royal Phnom Penh ផ្ទាល់ ក៏ដូចជាមានលក់នៅតាមផ្សារទំនើប និងតំណាងចែកចាយរបស់ក្រុមហ៊ុន ភើណូដ រីខាដ (ខេមបូដ)ទូទាំងព្រះរាជាណាចក្រកម្ពុជា៕