(ភ្នំពេញ)៖ បន្ទាប់ពីក្លាយខ្លួនជាតារាចម្រៀង ប្រចាំក្នុងផលិតកម្មដាវីត្រាមីឌៀ មិនទាន់បានកន្លះឆ្នាំផង អតីតបេក្ខនារី X Factor Cambodia កញ្ញា វឿន ជីវ៉ា កំពុងក្រសោមនូវភាពល្បីល្បាញ និងពេញនិយមជាមួយបទមិនចម្លងគេ (Original Song) ជាច្រើនបទ ជាពិសេសគឺបទ «វ៉ាក់សាំងមនុស្សក្បត់» ដែលមានអ្នកគាំទ្រយ៉ាងច្រើន បានយកទៅច្រៀង និងសម្តែងធ្វើត្រាប់តាមដាក់លើបណ្តាញសង្គម Tiktok ជាង១ លានដងក្នុងរយៈពេលខ្លីប៉ុណ្ណោះ។

ស្ថិតក្នុងវ័យ២១ឆ្នាំ មានស្រុកកំណើតនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម កញ្ញា វឿន ជីវ៉ា ធ្លាប់ជាអតីតជាបេក្ខនារីប្រឡងប្រជែង កម្មវិធីចម្រៀងលំដាប់ពិភពលោក កម្មវិធី X Factor Cambodia រដូវកាលទី១ កាលពីឆ្នាំ ២០១៩ ខណៈបច្ចុប្បន្នកញ្ញាមាន តារាស្រស់សោភារូបនេះ មានឈាមជ័រសិល្បៈតពីជីតា ដែលជាអ្នកកូតទ្រខ្មែរ ខណៈឪពុកម្តាយមិនមាននិស្ស័យសិល្បៈឡើយ ទើបតែដុះពន្លកថ្មីត្រឹមខ្លួននេះឯង។

តារាចម្រៀងស្រីស្រស់សំឡេងផ្អែមស្រទន់ វ័យ ២១ ឆ្នាំ បន្តថា «នាងខ្ញុំរំភើបណាស់នៅពេល ដែលបទរបស់នាងខ្ញុំច្រៀង ក្នុងផលិតកម្មដាវីត្រានេះ ទទួលបានការគាំទ្រដែលមិននឹកស្មានដល់ ដោយមានអ្នកទស្សនា ជាងលាននាក់»

សូមបញ្ជាក់ថា ផលិកម្មដាវីត្រា គឺជាផលិតកម្មក្នុងស្រុកមួយ ដែលបណ្តុំទៅដោយសិល្បករ សិល្បការនី សាស្រ្តាចារ្យដូរដន្ត្រី និងកវីនិពន្ធល្បីៗ ក្នុងការតាក់តែងតែបទមិនចម្លងគេ (Original Song) ក្នុងគោលបំណងដើម្បីលើកយកសិល្បៈតែងនិពន្ធ និងសម្តែង ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យសិល្បៈ វប្បធម៌របស់ប្រទេសកម្ពុជា យើងឲ្យស្មើមុខស្មើមាត់ទាំងក្នុងតំបន់ និងឆាកអន្តរជាតិ៕

https://youtu.be/jdaZWDPNBeI