(ក្រុងឡុងដ៍)៖ ទាំងក្លិប Tottenham Hotspur និង Manchester City ត្រូវបានសារព័ត៌មាន The Sun ចុះផ្សាយថា បានកំពុងតាមទិញកីឡាករខ្សែប្រយុទ្ធជួរមុខ Dusan Vlahovic ដែលមានតម្លៃ ៧០លានផោនរបស់ក្លិបអ៉ីតាលី Fiorentina នៅរដូវទីផ្សារដោះដូរនាខែមករា ឆ្នាំ២០២២ ខាងមុខ។

ក្លិបលេងនៅ Premier League ទាំងពីរបានហ៊ានតម្លៃខ្លួនរបស់ខ្សែប្រយុទ្ធវ័យទើបតែ ២១ឆ្នាំសញ្ជាតិសែប៊ីខាងលើនេះ និងក្លាយជាដោះដូរដ៏ធំលើកដំបូងក្នុងរជ្ជកាលដឹកនាំរបស់លោក Antonio Conte ក្នុងក្លិប Spurs ដែលចង់បន្ថែមតំបន់ប្រយុទ្ធជាមួយ Harry Kane ឲ្យកាន់តែមុតស្រួចផងដែរ។

ដូចគ្នានោះដែរ City ក៏ចង់បាន Vlahovic ទៅបន្ថែមកន្លែងប្រយុទ្ធរបស់ពួកគេដែរ ដ្បិតខ្សែប្រយុទ្ធមិនបានកិច្ចសន្យាថ្មីជាមួយ Fiorentina កាលពីខែមុន មុនពេលកិច្ចសន្យាចាស់នឹងផុតកំណត់នៅឆ្នាំ២០២៣។

Fiorentina ដែលលេងនៅ Serie A ក៏បានដឹងថា ពួកគេនឹងបាត់បង់ Dusan Vlahovic ឆាប់ៗនេះ ហើយក៏ចង់លក់ដើម្បីបានថ្លៃណាស់ដែរនាខែមករាខាងមុខ គ្រាដែល Vlahovic ស៊ុតបាន ២១គ្រាប់នារដូវកាលមុន ក្រោមក្រសែភ្នែកធំៗនៅអឺរ៉ុបផ្សេងទៀតដែរ៕