(ភ្នំពេញ)៖ ក្រុមហ៊ុន អឺបេនលែន (Urbanland) ទទួលបានពានរង្វាន់សរុប៧ ដែលក្នុងនោះរួមមានពានរង្វាន់ធំជាងគេគឺ ពានរង្វាន់ Best Developer សម្រាប់គម្រោងអភិវឌ្ឍន៍បុរីដំបូងគេបង្អស់របស់ខ្លួនគឺ គម្រោងបុរី ចន្ទគីរី នៅក្នុងកម្មវិធី PropertyGuru Cambodia Property Awards ឆ្នាំ 2021។

ក្រុមហ៊ុន អឺបេនលែន (Urbanland) គឺជាក្រុមហ៊ុនដែលទទួលបានពានរង្វាន់ច្រើនជាងគេប្រចាំកម្មវិធីពានរង្វាន់អចលនទ្រព្យឆ្នាំនេះ ដោយ៏ក្រុមហ៊ុនបានឈ្នះពានរង្វាន់ធំៗជាច្រើនដូចជា ពានរង្វាន់ Best Housing Development (Cambodia & Phnom Penh) ពានរង្វាន់ Best Housing Architectural Design ពានរង្វាន់ Best Housing Landscape Architectural Design ក៏ដូចជាការទទួលស្គាល់ Special Recognition in ESG (CSR) និង Special Recognition in Sustainable Design and Construction ផងដែរ។

បង្កើតឡើងក្នុងគោលបំណងចង់ធ្វើឲ្យការរស់នៅកាន់តែប្រសើរជាងមុន ក្រុមការងាររបស់ក្រុមហ៊ុនអឺបេនលែន (Urbanland) ដែលដឹកនាំដោយ លោក កាំង ហុក អគ្គនាយកប្រតិបត្តិ និងស្ថាបនិកនៃក្រុមហ៊ុន អឺបេនលែន (Urbanland) បានប្រើប្រាស់គំនិតរចនាថ្មីដែលកើតចេញពីការស្រាវជ្រាវ ដើម្បីបង្កើតនូវបទពិសោធន៍ក្នុងការរស់នៅទំនើបមួយ និងកាន់តែប្រសើរជាងមុនសម្រាប់ការរស់នៅរបស់មនុស្ស។

តាមរយៈការសិក្សាស្រាវជ្រាវអស់រយៈជាង 2 ឆ្នាំទៅលើតម្រូវការរបស់អ្នករស់នៅក្នុងទីក្រុងភ្នំពេញ ក្រុមហ៊ុនអឺបេនលែន (Urbanland) បានរចនាគេហដ្ឋានឡើងដោយយកចិត្តទុកដាក់ទៅលើការរស់នៅ និងការប្រើប្រាស់ទីធ្លារបស់មនុស្ស។ ដើម្បីនាំយកធម្មជាតិត្រលប់មកជីវិតរបស់អ្នករស់នៅវិញ និងដើម្បីកសាងសហគមន៍ដ៏ជិតស្និតមួយ ក្រុមហ៊ុនបាន រចនាសួន ដ៏វែងមួយដែលហៅថា Grand Walk ដែលភ្ជាប់ទៅនឹងសេនត្រលផាក Central Park ដែលមានទំហំដល់ទៅ ៤៥០០ម៉ែត្រការ៉េ។ នៅក្នុងនោះក៏មានសួនច្បារតូចៗ ផ្លូវដើរកម្សាន្ត និងទីធ្លាខាងក្រៅផ្សេងៗ ដើម្បីជួយលើកកម្ពស់ អ្នករស់នៅប្រកបដោយសុខភាពល្អ និងជួយជម្រុញអោយមានការបង្កើត សហគមន៍ មួយដ៏រឹងមាំផងដែរ។

ក្រុមហ៊ុន អឺបេនលែន (Urbanland) ទទួលបានពានរង្វាន់សរុប 7 ដែលរួមមានពានរង្វាន់ធំជាងគេ Best Developer ការរចនាផ្ទះក៏ត្រូវបានស្ថាបត្យករ និងវិស្វករគិតគូរយ៉ាងម៉ត់ចត់ផងដែរដោយផ្តោតចម្បងលើគុណភាពយូរអង្វែង និងសោភ័ណភាពដែលបង្កប់នូវការយកចិត្តទុកដាក់លើពន្លឺធម្មជាតិ និងបរិយាកាសធម្មជាតិព័ទ្ធជុំវិញ។ គេហដ្ឋានទាំងអស់នេះមានលក្ខណៈបត់បែន តាមតម្រូវការរបស់អ្នករស់នៅ នៅពេលគ្រួសាររបស់ពួកគេកាន់តែរីកធំទៅៗផងដែរ។

លោក កាំង ហុកមានប្រសាសន៍ថា៖ «វាពិតជាសំណាងរបស់ខ្ញុំ ដែលខ្ញុំអាចអភិវឌ្ឍគម្រោងក្នុងក្តីស្រមៃនេះឡើងបាន ជាពិសេសខ្ញុំអាចធ្វើការជាមួយក្រុមការងារមួយក្រុមដែលមានឆន្ទៈ និងទេពកោសល្យខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជាលើគម្រោងនេះ។ សមិទ្ធផលទាំងអស់អាចកើតឡើងទៅបាន ដោយសារតែមានការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមការងារយើង ក្នុងការរៀបចំផែនការ រចនា និងសាងសង់បុរីចន្ទគីរី ទៅតាមទស្សន: វិស័យដែលពួកយើងបានកំណត់កន្លងមក»។ លោក បន្ថែមថា៖ «យើងកំពុងដើរលើមាគា៌ដែលត្រឹមត្រូវមួយ និងគួរឲ្យរំភើបមួយ គឺការរចនា និងសាងសង់គេហដ្ឋានសម្រាប់ការរស់នៅកាន់តែប្រសើរជាងមុនសម្រាប់យើងម្នាក់ៗ»

លោក កាំង ហុក អគ្គនាយកប្រតិបត្តិ និងស្ថាបនិកក្រុមហ៊ុន អឺបេនលែន (Urbanland) នៅផ្ទះគំរូពិតបុរី ចន្ទគីរីគម្រោងបុរី ចន្ទគីរី គឺជាគម្រោងអភិវឌ្ឍន៍អចលនទ្រព្យមួយក្នុងចំណោមគម្រោងអភិវឌ្ឍន៍អចលនទ្រព្យជាច្រើនផ្សេងទៀតរបស់ក្រុមហ៊ុន អឺបេនលែន (Urbanland) ដែលមានការចូលរួមរចនាប្លង់ដ៏បុិនប្រសព្វពីក្រុមហ៊ុន HKA & Partners (ក្រុមហ៊ុនក្នុងសម្ព័ន្ធតែមួយ) ដែលធ្លាប់ទទួលបានពានរង្វាន់។

សមិទ្ធផលទាំងនេះបានពង្រីកបន្ថែមទៅលើភាពជោគជ័យដែលធ្លាប់សម្រេចបានដោយក្រុមហ៊ុនក្នុងពេលកន្លងមក។ ជាក់ស្តែង នៅក្នុងឆ្នាំ 2020 លោក កាំង ហុក ធ្លាប់ទទួលបានពានរង្វាន់ Cambodia Real Estate Personality of the Year ពីកម្មវិធីដដែលនេះម្តងរួចមកហើយ។

លោកបានឈ្នះពានរង្វាន់នេះ ដោយសារតែការដឹកនាំរបស់លោកក្នុងការអភិវឌ្ឍគម្រោងអគាររស់នៅដូចជា Embassy Residences Embassy Central អគារការិយាល័យ Raintree Commercial Office និងសណ្ឋាគារ Treeline Urban Resort ដែលមានទីតាំងនៅទីក្រុងសៀមរាប និងគម្រោងអភិវឌ្ឍន៍ផ្សេងៗទៀត។ គម្រោងទាំងនេះបានចូលរួមជំរុញកម្រិតស្តង់ដារ ក្នុងការសាងសង់ និងការរចនាអចលនទ្រព្យនៅប្រទេសកម្ពុជាឲ្យកាន់តែល្អបានថែមមួយកម្រិតទៀត។

កម្មវិធី PropertyGuru Cambodia Property Awards លើកទី ៦ នេះគឺជាពានរង្វាន់អចលនទ្រព្យដ៏មានកិត្យានុភាព និងមានប្រកួតប្រជែងបំផុតសម្រាប់ក្រុមហ៊ុនអចលនទ្រព្យទាំងអស់នៅក្នុងប្រទេសកម្ពុជា។ កម្មវិធីនេះគឺជាផ្នែកមួយនៃកម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru Asia Property Awards ដែលចាប់ផ្តើមដំបូងនៅក្នុងឆ្នាំ 2005។ តាមរយៈប្រព័ន្ធ និងគណៈកម្មការវិនិច្ឆ័យ ដែលដំណើរការ និងត្រួតពិនិត្យប្រកបដោយវិជ្ជាជីវៈ ពានរង្វាន់ Asia Property Awards គឺជាពានរង្វាន់ស្តង់ដាមាសនៅក្នុងវិស័យអចលនទ្រព្យ៕