(ភ្នំពេញ)៖ ដើម្បីអបអរសារទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ ដែលប្រារព្ធថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ផ្សារទំនើប ជីប ម៉ុងមានប្រូម៉ូសិនបញ្ចុះតម្លៃពិសេសៗ ចាប់ពីថ្ងៃទី១៥ ខែតុលា ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ សម្រាប់អតិថិជនដែលទិញទំនិញនៅក្នុងផ្សារទំនើបនេះ។

អតិថិជននឹងទទួលការបញ្ចុះតម្លៃទៅលើមុខទំនិញដូចជា បន្លែ ផ្លែឈើស្រស់ៗ, ផលិតផលត្រជាក់ និងកក, អាហារសម្រន់ និងគ្រឿងទេស, ភេសជ្ជៈនិងស្រាបៀរ, ផលិតផលសម្អាត, ផលិតផលសម្ភារៈប្រើប្រាស់ទូទៅ និងផលិតផល សុខភាព និងសម្រស់។

កម្មវិធីប្រូម៉ូសិននេះ មានដូចជា ការបញ្ចុះតម្លៃរហូតដល់ ៥០%, ការទិញ១ ថែម១ រួមទាំង ការទិញ២ ថែម១។ អតិថិជនអាចទទួលបានការបញ្ចុះតម្លៃទាំងនោះ នៅផ្សារទំនើប ជីប ម៉ុង មុន្នីវង្ស, ផ្សារទំនើប ជីប ម៉ុងអេដិនហ្គាដិន, ផ្សារទំនើប ជីប ម៉ុង ណូរ៉ូម៉ល, ជីប ម៉ុង Express បឹងសាឡាង, ជីប ម៉ុង Express បាក់ទូក និង ជីប ម៉ុង Express លែនម៉ាក ២៧១។

សូមបញ្ជាក់ថា ការបញ្ចុះតម្លៃ ក្នុងឱកាសអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ នៅផ្សារទំនើប ជីប ម៉ុង ទាំង៦ទីតាំង ដែលបិទបញ្ចប់នៅថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ២០២១។ សូមរួសរាន់ឡើង ដើម្បីទទួលបានការបញ្ចុះតម្លៃជាច្រើននេះ៕

សម្រាប់ព័ត៌មានដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើនទៀតអំពីផ្សារទំនើប ជីប ម៉ុង សូមចូលទៅកាន់ទំព័រ Facebook ៖ https://www.facebook.com/ChipMongSupermarket/
ឬអាចចូលក្នុងគ្រុប ផ្សារទំនើប ជីប ម៉ុង ដូចខាងក្រោម៖ https://t.me/chipmongsupermarket