(ភ្នំពេញ)៖ កម្មវិធីពានរង្វាន់អចលនទ្រព្យប្រចាំកម្ពុជារបស់ PropertyGuru បានរៀបចំឆាកព្រឹត្តិការណ៍ប្រចាំឆ្នាំលើកទីប្រាំមួយ និងពិធីប្រគល់ពានរង្វាន់ចាក់ផ្សាយតាមប្រព័ន្ធអនឡាញ លើកដំបូងបង្អស់របស់ខ្លួន ដោយមានផ្តល់ពានរង្វាន់កិត្តិយស ដល់បណ្តាក្រុមហ៊ុនឆ្មើមៗឈានមុខគេបំផុត នៅក្នុងវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍ និងគម្រោងដែលល្អបំផុត ហើយរឹងមាំបំផុតរបស់ប្រទេសបានប្រកួតប្រជែងយកពានរង្វាន់១៩ ប្រភេទផ្សេងៗគ្នានៅក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យប្រចាំកម្ពុជាលើកទី៦ របស់ PropertyGuru ដែលធ្វើការចាក់ផ្សាយនៅលើគេហទំព័រ AsiaPropertyAwards.com ក៏ដូចជានៅលើវេទិកាឌីជីថលផ្សេងៗជាច្រើនទៀត ដោយមានការចាក់ផ្សាយនូវមាតិកាសំខាន់ៗនៅលើបណ្តាញ History Channel ។ ពានរង្វាន់ប្រចាំឆ្នាំ២០២១នេះ ក៏ឃើញមានផងដែរនូវការប្រគល់ពានរង្វាន់ Real Estate Personality of the Year នៅកម្ពុជាជូនដល់ម្ចាស់លាភីជាស្ត្រីដំបូងគេបង្អស់ដែលបានទទួលពានរង្វាន់ប្រភេទនេះ។

ក្រុមហ៊ុន Urbanland បានក្លាយជាអ្នកឈ្នះជ័យលាភីធំបំផុតប្រចាំឆ្នាំ ដោយដណ្តើមបានពានរង្វាន់ចំនួន៧ ដែលរួមមានក្រុមហ៊ុនអ្នកអភិវឌ្ឍន៍បានល្អដាច់គេផងដែរ។ អ្នកអភិវឌ្ឍន៍គម្រោង Chankiri Palm Creek ក៏បានឈ្នះពានរង្វាន់កិត្តិយសកំពូលថ្នាក់ជាតិ សម្រាប់ប្រភេទនៃការអភិវឌ្ឍលំនៅដ្ឋានបានល្អដាច់គេនៅកម្ពុជា - Best Housing Development (Cambodia) ក៏ដូចជាពានរង្វាន់សម្រាប់ប្រភេទនៃការអភិវឌ្ឍលំនៅដ្ឋាន បានល្អដាច់គេនៅរាជធានីភ្នំពេញ - Best Housing Development (Phnom Penh ) ពានរង្វាន់ស្ថាបត្យកម្មរចនាម៉ូតផ្ទះបានស្អាតដាច់គេ- Best Housing Architectural Design និងពានរង្វាន់ស្ថាបត្យកម្មរចនាទេសភាពស្អាតដាច់គេ - Best Housing Landscape Architectural Design ។

Sophea Suites Co., Ltd ត្រូវបានទទួលស្គាល់ថាជាអ្នកអភិវឌ្ឍន៍ការរស់នៅបានល្អដាច់គេ- Best Lifestyle Developer ដែលឈ្នះពានរង្វាន់ផ្នែកអភិវឌ្ឍន៍អាគារអាផាតមិនសម្រាប់ជួលល្អដាច់គេ - Best Serviced Apartment Development និងពានរង្វាន់ផ្នែករចនាផ្ទៃខាងក្នុងអាគារអាផាតមិនសម្រាប់ជួលបានល្អដាច់គេ - Best Serviced Apartment Interior Design សម្រាប់គម្រោងរបស់ខ្លួនផ្ទាល់។ ជាមួយគ្នានេះ ក្រុមហ៊ុន Mekong Land Development Co., Ltd បានទទួលនូវពានរង្វាន់អ្នកអភិវឌ្ឍន៍របកគំហើញបានល្អដាច់គេ- Best Breakthrough Developer និងឈ្នះពានរង្វាន់ការរចនាផ្ទៃខាងក្នុង លំនៅដ្ឋានបានល្អដាច់គេ - Best Residential Interior Design សម្រាប់ការអភិវឌ្ឍគម្រោង Mekong City របស់ខ្លួន។

គម្រោង Vue Aston របស់ក្រុមហ៊ុន The Peninsula Capital Co., Ltd បានឈ្នះពានរង្វាន់ការអភិវឌ្ឍអាគារខុនដូបានល្អដាច់គេ (នៅកម្ពុជា) - Best Condo Development (Cambodia) ក៏ដូចជាពានរង្វាន់អភិវឌ្ឍន៍អាគារខុនដូល្អបំផុត (នៅភ្នំពេញ) - Best Condo Development (Phnom Penh) និងពានរង្វាន់ស្ថាបត្យកម្មរចនាអាគារខុនដូល្អដាច់គេ - Best Condo Architectural Design Awards។

លោកស្រី Catherine Chan នាយិកាក្រុមហ៊ុន Goldfame Group បានទទួលយកពានរង្វាន់ Real Estate Personality of the Year នៅកម្ពុជា ដែលបានធ្វើឱ្យគាត់ក្លាយជាស្ត្រីដំបូងគេបង្អស់ក្នុងការទទួលបានពានរង្វាន់ប្រភេទនេះ។ គាត់ជាស្ថាបនិក និងជានាយិកាប្រតិបត្តិក្រុមហ៊ុន Urban Village & Factory Phnom Penh ដែលជាម្ចាស់ជ័យលាភី បានថ្លែងអំណរគុណចំពោះសម្ព័ន្ធក្រុមហ៊ុន PropertyGuru Group រួមទាំងក្រុមនិពន្ធនាយកនៃទស្សនាវដ្តី PropertyGuru Property Report Magazine ដែលបានជ្រើសរើសគាត់ជាម្ចាស់ជ័យលាភីលើពានរង្វាន់នៅឆ្នាំនេះ។

លោកស្រី Chan បានមានប្រសាសន៍ថា ពានរង្វាន់នេះពិតជាមានន័យខ្លាំងណាស់ចំពោះរូបខ្ញុំផ្ទាល់ ក៏ដូចជាប្រទេស កម្ពុជាទាំងមូលផងដែរ។ តាមរយៈការទទួលស្គាល់នេះ យើងសូមប្រាប់ទៅកាន់ពិភពលោកថា ប្រទេសកម្ពុជាក៏អាចមានគម្រោងលំដាប់ពិភពលោកដូចគេឯងដែរ ជាក់ស្តែងគឺគម្រោង Urban Village និង Factory Phnom Penh ។

គម្រោងផ្សេងទៀតដែលទទួលបានជ័យលាភីនៅឆ្នាំនេះគឺ គម្រោង City View Residence របស់ក្រុមហ៊ុន Hua Jun Property Development Co., Ltd គម្រោង Prince Happiness Plaza របស់ក្រុមហ៊ុន Prince Real Estate (Cambodia) Group Co., Ltd.; និងគម្រោង The Waterfront Community Mall របស់ក្រុមហ៊ុន Blissful Capital Co., Ltd.។

លោក Hari Krishnan នាយកប្រតិបត្តិរបស់ក្រុមហ៊ុន PropertyGuru បានមានប្រសាសន៍ថា «ខ្ញុំសូមចូលរួមអបអរសាទរដល់ម្ចាស់ជ័យលាភី ហើយនិងបណ្តាក្រុមហ៊ុនដែលទទួលបានការកោតសរសើរនានានៅកម្ពុជា ដែលបានយកឈ្នះការប្រកួតប្រជែងក្នុងឆ្នាំនេះ ហើយបន្តបង្កើតនូវអ្វីដែលថ្មីបន្ទាប់សម្រាប់ប្រទេសទាំងមូល។ ជាមួយនឹងអាគារលំនៅដ្ឋាន ខុនដូ អាផាតមិនសម្រាប់ជួល អាជីវកម្មលក់រាយ និងការអភិវឌ្ឍសម្រាប់ការប្រើប្រាស់ចម្រុះអស់លោកអ្នកបានតំណាងឱ្យអ្វីល្អបំផុត ចំពោះឧស្សាហកម្មអចលនទ្រព្យខ្មែរ ដែលត្រូវតែផ្តល់ជូននៅក្នុងយុគសម័យ ក្រោយវិបត្តិជម្ងឺរាតត្បាតនេះ»

លោក Jules Kay នាយកគ្រប់គ្រងកម្មវិធី និងព្រឹត្តិការណ៍ពានរង្វាន់ PropertyGuru Asia Property Awards បានមានប្រសាសន៍ថា «ការខ្នះខ្នែង និងការលះបង់របស់ថ្នាក់ដឹកនាំកម្ពុជាក្នុងអំឡុងពេលដ៏លំបាកបែបនេះ ពិតជាបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅនៃការកំណត់ស្តង់ដារ Gold Standard ក្នុងវិស័យអចលនទ្រព្យ»។

គណៈកម្មការចៅក្រមឯករាជ្យ ដែលបានអញ្ជើញចូលរួមក្នុងវគ្គជម្រុះបេក្ខភាពក្នុងឆ្នាំនេះរួមមាន លោក ស៊ន សៀប (Sorn Seap) ប្រធានពានរង្វាន់ និងជាអនុប្រធានប្រតិបត្តិសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក David Littlejohn អ្នកគ្រប់គ្រងផ្នែកលក់ និងទីផ្សារក្រុមហ៊ុនកូមិន្ទខ្មែរ លោកស្រី Jenny Chea Sok You ស្ថាបត្យករ និងជានាយកគ្រប់គ្រងរបស់ក្រុមហ៊ុន CMED Construction លោក Jovany Antonio នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន DA&G Asset Management លោកស្រី Kinkesa Kim អ្នកគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុន CBRE Cambodia ដែលជាក្រុមហ៊ុនផ្តល់សេវាស្រាវជ្រាវ និងប្រឹក្សា លោក Michel Cassagnes នាយកគ្រប់គ្រងក្រុមហ៊ុន Archetype Cambodia លោក Pak Chanlino, ដៃគូគ្រប់គ្រង និងជាមេធាវីក្នុងក្រុមហ៊ុន Vinaya លោក Simon Griffiths នាយកគ្រប់គ្រងក្រុមហ៊ុន The Mall លោកបណ្ឌិត Simon Vancliff នាយកប្រតិបត្តិក្រុមហ៊ុន WB Sport Village Co., Ltd.; និង លោកស្រី អាន ធីតា នាយិកាគ្រប់គ្រង ក្រុមហ៊ុន ProPnex Cambodia។

HLB ដែលជាក្រុមហ៊ុនគណនេយ្យ និងទីប្រឹក្សាអន្តរជាតិឈានមុខគេ បានធានាយ៉ាងត្រឹមត្រូវនូវភាពយុត្តិធម៌ តម្លាភាព និងសុចរិតភាពនៃដំណើរការជ្រើសរើសនេះ។ ក្រុមការងារនេះដឹកនាំដោយលោក Paul Ashburn ជាដៃគូគ្រប់គ្រងរបស់ HLB ប្រចាំប្រទេសថៃ និងជាប្រធាន ASPAC នៅក្រុមហ៊ុនអចលនទ្រព្យ HLB Real Estate Group រួមជាមួយនឹងកញ្ញា Rossathon Charoenpakdee និងកញ្ញា Pranchat Phananun ។

អ្នកឈ្នះជ័យលាភីសំខាន់ៗពីកម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru ប្រចាំនៅកម្ពុជាឆ្នាំ២០២១ នឹងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលពានរង្វាន់ល្អដាច់គេប្រចាំអាស៊ី (Best of Asia) ក្នុងកម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ អចលនទ្រព្យអាស៊ីលើកទី១៦ របស់ PropertyGuru ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ គឺជាផ្នែកមួយនៃកម្រងព្រឹត្តិការណ៍ដែលត្រូវបានគេស្គាល់ថាជាកម្មវិធី PropertyGuru Week ដែលរួមមានការបើកកិច្ចប្រជុំកំពូលវិស័យអចលនទ្រព្យ PropertyGuru ប្រចាំអាស៊ីឆ្នាំ ២០២១។

ពានរង្វាន់ PropertyGuru Cambodia Property Awards 2021 លើកទី៦ ដែលទទួលបានការរៀបចំឡើងដោយសម្ព័ន្ធក្រុមហ៊ុន PropertyGuru Group ទទួលបានការឧបត្ថម្ភគាំទ្រពីម៉ាកយីហោឈានមុខនានាក្នុងវិស័យនេះ ដោយរួមទាំងក្រុមហ៊ុន Jotun ដៃគូសហការផ្នែកទូរទស្សន៍ខ្សែកាបផ្លូវការ History Channel ទស្សនាវដ្តីផ្លូវការ PropertyGuru Property Report ដៃគូទំនាក់ទំនងសាធារណៈផ្លូវការ Two Way PR ដៃគូប្រព័ន្ធផ្សព្វផ្សាយទស្សនាវដ្តី Construction & Property Magazine ដៃគូ

សប្បុរសធម៌ផ្លូវការ Right To Play ដៃគូសហការផ្លូវការលើបរិស្ថាន សង្គម និងអភិបាលកិច្ច Baan Dek Foundation សមាគមគាំទ្រ Asia MarTech Society និងអ្នកគ្រប់គ្រងផ្លូវការ HLB៕