(តូក្យូ)៖ Toyota Motor Corp (Toyota) ដែលជាក្រុមហ៊ុនលក់រថយន្តជាប់ចំណាត់ថ្នាក់កំពូលនៅលើពិភពលោក បាននិយាយថា ខ្លួននឹងចាប់ផ្តើមបង្កើតសង្វាក់ផលិតកម្មឡើងវិញ នៅក្នុងខែធ្នូខាងមុខនេះ ដោយរោងចក្រនៅក្នុងប្រទេសជប៉ុន ដែលជាទឹកដីកំណើត បានវិលត្រឡប់មកធម្មតាវិញ បន្ទាប់ពីខកខានដំណើរការអស់រយៈពេល ៧ខែ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុន Toyota បាននិយាយថា ខ្លួនគ្រោងនឹងផលិតរថយន្តប្រមាណ ៨០០០០០គ្រឿងនៅទូទាំងពិភពលោកក្នុងខែធ្នូ ពោលគឺកើនឡើងពី ៧៦០០០០ គ្រឿងកាលពីឆ្នាំមុន ហើយរក្សាផែនការរបស់ខ្លួនក្នុងការផលិតរថយន្តចំនួន ៩លានគ្រឿងនៅទូទាំងពិភពលោកគិតត្រឹមនៅថ្ងៃទី ៣១ខែមីនា។

គួរបញ្ជាក់ផងដែរថា ដោយសារបញ្ហាកង្វះខាតបន្ទះឈីបជាសកល បានធ្វើឱ្យក្រុមហ៊ុនផលិតរថយន្ត និងក្រុមហ៊ុនផលិតគ្រឿងអគ្គិសនី ជាច្រើន នៅ ទូទាំងពិភពលោកបានជួបបញ្ហាទៅលើសង្វាក់ផលិតកម្ម និងមានខ្លះឈានដល់ការបិទរោងចក្រជាបណ្ដោះអាសន្នថែមទៀតផង៕