(ភ្នំពេញ)៖ នៅពេលបច្ចុប្បន្ននេះ តម្រូវការបរិភោគត្រីមានការកើនឡើង ដោយសារតែបំរែបំរួលបរិស្ថាន កំណើនប្រជាជន និងការថយចុះផលនេសាទត្រីធម្មជាតិ។ កក្តាទាំងនេះ ហើយទើបធ្វើឲ្យក្រុមហ៊ុន CP Foods (CPF) បានជម្រុញឲ្យមានការ អភិវឌ្ឍន៍វិស័យវារីវប្បកម្ម ដើម្បីបំពេញតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន។

ជាមួយនេះផងដែរ ការប្រែប្រួលទាំងនេះ បានបង្ហាញឲ្យឃើញច្បាស់នៅឱកាស ក្នុងការរកប្រាក់ចំណូលពីអាជីវកម្មមួយនេះ
លោកអ្នកបានដឹង និងស្គាល់ហើយថាក្រុមហ៊ុន CPF ជាក្រុមហ៊ុនខ្នាតធំមួយ ដែលប្រតិបត្តិការអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារនៅប្រទេសថៃ ក៏ដូចជាបណ្តាប្រទេសជាច្រើនទៀត ស្ថិតក្រោមចក្ខុវិស័យ «ផ្ទះបាយពិភពលោក» ប្រកបដោយនិរន្តរភាព ដែលផ្តោតសំខាន់ទៅលើការប្រតិបត្តិអាជីវកម្ម ដោយឈរលើមូលដ្ឋានគ្រឹះដោយទំនួលខុសត្រូវចំពោះគុណភាព សុវត្តិភាព អាហារូបម្ភ និងមិនប៉ះពាល់ដល់បរិស្ថាន ហើយអាជីវកម្មទាំងនោះគ្របដណ្តប់លើវិស័យជាច្រើន។

ក្នុងនោះអាជីវកម្មវារីវប្បកម្ម ជាអាជីវកម្មដ៏សំខាន់មួយរបស់ CPF ដែលបានដំណើរការ និងមានការរីកចំរើនយ៉ាងខ្លាំងនៅក្នុងប្រទេសថៃ និងបណ្តាប្រទេសផ្សេងៗទៀត ដោយឡែកអាជីវកម្មវារីវប្បកម្មផ្នែកចិញ្ចឹមត្រី CPF បានពង្រីកខ្លួនមកដល់ប្រទេសកម្ពុជា តាំងពីឆ្នាំ ២០១៩ មកម្លេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងវារីវប្បករអ្នកចិញ្ចឹមត្រីទាំងអស់នៅកម្ពុជា។

សម្រាប់អាជីវកម្មវារីវប្បកម្ម CP ខេមបូឌា បានកំពុងនឹងដំណើរការនៅប្រទេសកម្ពុជាដោយសព្វថ្ងៃអាជីវកម្មមួយនេះមានការគ្រាំទ្រជាខ្លាំងពីបណ្តាវារីវប្បករ ក៏ដូចជាអ្នកចិញ្ចឹមត្រីនៅទូទៅប្រទេសកម្ពុជា។

លោក ស៊ីវៈភុន កាងកាន់ (Siwapon Kangkan) ប្រធានចាត់ការទូទៅ អាជីវកម្មវារីវប្បកម្មនៃក្រុមហ៊ុន ស៊ីភី ខេមបូឌា ចំកាត់ ប្រចាំកម្ពុជាបានឲ្យដឹងថា ក្រុមហ៊ុន CP ខេមបូឌា បានយកចិត្តទុកយ៉ាងខ្លាំងក្នុងការចូលរួមបង្កើនផលិតភាពផលិតកម្ម វារីវប្បកម្មនៅកម្ពុជា ឲ្យមានការរីកចម្រើនទាំងបរិមាណ និងគុណភាព ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារក្នុងស្រុក និងធ្វើការកាត់បន្ថយការនាំចូលពិសេស ដើម្បីលើកស្ទួយវិស័យវារីវប្បកម្មកម្ពុជា ឲ្យមានការរីកចម្រើនទាំងផ្នែកសេដ្ឋកិច្ច និងសង្គមជាតិ។

ដោយយោងតាមប្រសាសន៍របស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ថា «វារីវប្បករទាំងអស់យកចិត្តទុកដាក់បន្ថែមទៀត លើការអនុវត្តបច្ចេកទេសចិញ្ចឹម និងពង្រីកអាជីវកម្មចិញ្ចឹមត្រី ដើម្បីច្បាមយករួចប្រើប្រាស់កាលានុវត្តភាពនៃវិបត្តជំងឺឆ្លងកូវីដ-១៩ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់»
តាមគោលការណ៍ប្រកបដោយនិរន្តរភាព CP ខេមបូឌា ជំរុញវារីវប្បកម្មកម្ពុជា ដើម្បីជួយសម្របសម្រួលក្នុងកិច្ចការផលិតកម្មអាជីវកម្ម បង្កើនសមត្ថភាពផលិត ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ ដោយគណៈកម្មការត្រូវតែពិនិត្យពិភាក្សាឱ្យបានស៊ីជម្រៅ លើដំណើរការផលិតកម្មអាជីវកម្ម និងដោះស្រាយបញ្ហាប្រឈមនានា ឱ្យមានប្រសិទ្ធភាពខ្ពស់។

ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី បច្ចេកទេសក្នុងការចិញ្ចឹមនិងផ្តោតសំខាន់ ទៅលើចំណីរបស់សត្វទឹកជាច្រើនប្រភេទ ដែលមានគុណភាព និងពង្រីកបន្ថែមនៅដៃគូសហការទូទាំងប្រទេសកម្ពុជា
ក្រុមហ៊ុន CP ខេមបូឌា បានយកចិត្តទុកយ៉ាងខ្លាំង ក្នុងការចូលរួមបង្កើនផលិតផលគុណភាពជាច្រើនទាក់ទង ទៅនឹងពូជត្រីល្អ ចំណីត្រី ចំណីកង្កែប ចំណីបង្កង នឹងបានណែនាំបច្ចេកទេសក្នុងការចិញ្ចឹមសំខាន់ៗ ៤ចំណុចទាក់ទងទៅនិងការចិញ្ចឹមយ៉ាងណា ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ គឺផ្តោតសំខាន់ទៅលើ ពូជ ចំណី ការគ្រប់គ្រង់ទឹក និង ការគ្រប់គ្រង់បរិស្ថានជុំវិញ។

1.ពូជត្រី ( Breed )

ក្នុងការចិញ្ចឹមត្រី ដើម្បីទទួលបានភាពជោគជ័យ ក្នុងនោះការជ្រើសរើសពូជពិតជាសំខាន់ ដូចនេះក្នុងការចិញ្ចឹមត្រីគួរតែជ្រើសរើសប្រភេទពូជត្រីណា ដែលមានលក្ខណៈងាយរកពូជមកចិញ្ចឹម ងាយស្រួលចិញ្ចឹម លូតលាស់លឿនធន់នឹងជំងឺ ធន់នឹងមជ្ឈដ្ឋានទឹករស់នៅ អាចស៊ីចំណីធម្មជាតិ និងចំណីសម្រេចបាន មានតម្លៃខ្ពស់ក្នុងទីផ្សារ ជាប្រភេទពូជត្រី ដែលមានការអនុញ្ញាតពីរដ្ឋបាលជលផល
ក្នុងនោះផងដែរក្រុមហ៊ុនស៊ីភីខេមបូឌា មានការផ្គត់ផ្គង់នៅពូជត្រីជាច្រើនប្រភេទ រួមមានទីឡាព្យ៉ាក្រហម ត្រីអណ្តែង ត្រីប្រា ជាប្រភេទពូជត្រីមានគុណភាព ស្របតាមស្តង់ដាផងដែរ។

2. ចំណី (Feed)

ការផ្តល់ចំណី ដោយសារតែត្រីជាសត្វរស់នៅក្នុងទឹកពិបាកដឹងថា ត្រូវផ្តល់អាហារដល់ពួកគេប៉ុន្មាន។ តើត្រីបានស៊ីទាំងអស់ទេ? ប្រសិនបើជាយើងឲ្យចំណីច្រើនពេកត្រី មិនអាចស៊ីអស់នោះអាចធ្វើឲ្យខាត ឬចំណី ដែលសល់អាចធ្វើឲ្យខូចគុណភាពទឹកដែលបង្កគ្រោះថ្នាក់ដល់ត្រី ហើយប្រសិនបើតិចពេក ត្រីមានការលូតលាស់យឺតជាងធម្មតា។ ដើម្បីកាត់បន្ថយបញ្ហាទាំងនេះ មានគោលការណ៍ណែនាំមួយចំនួន ដែលត្រូវអនុវត្តតាម៖ ឲ្យចំណីត្រីជាពេលវេលាច្បាស់លាស់ គួរឲ្យចំណីត្រីនៅកន្លែងដដែលៗជាប្រចាំមុនឲ្យចំណីត្រី គួរឲ្យសញ្ញាប្រាប់ត្រីជាមុនសិន ចំនួនចំណីដែលបានផ្តល់ឲ្យត្រី គួរតែផ្លាស់ប្តូររៀងរាល់1-2 សប្តាហ៍ម្តង គួរមានការគណនាចំណីដែលឲ្យត្រីយ៉ាងសមរម្យ។

3. ការគ្រប់គ្រង់ទឹក (Water M Management)

ទឹកជាកត្តាសំខាន់លើការចិញ្ចឹមត្រីក្នុងស្រះ ឬអាង អ្នកចិញ្ចឹមត្រូវធ្វើការត្រួតពិនិត្យជាប្រចាំ ដើម្បីឲ្យត្រីមានការលូតលាស់ និងធំធាត់បានល្អ នឹងបញ្ជៀសបាននូវជំងឺបានផងដែរ សំរាប់ការគ្រប់គ្រងគុណភាពទឹក គឺត្រូវពិនិត្យគុណភាពទឹកឲ្យមានពណ៌បៃតងខ្ចីជានិច្ច ដាក់រុក្ខជាតិស្រស់មួយចំនួន ដើម្បីបង្កើនគុណភាពទឹក ក្នុងមួយរដូវចិញ្ចឹមត្រីគួរតែប្តូរទឹកឲ្យបាន ២-៣ ដង នៅពេលទឹកខុសពីធម្មតា ក្នុងការប្តូរទឹក២០%-៤០% នៃផ្ទៃទឹក មិនត្រូវឲ្យគោ ក្របី ជ្រូក ឬសកម្មភាពផ្សេងៗដែលបង្កដល់គុណភាពទឹក មិនត្រូវត្រាំស្លឹកឈើ ឬរុក្ខជាតិផ្សេងៗដែលធ្វើឲ្យមានជាតិពុលដល់ទឹក មិនត្រូវប្រើសារធាតុពុលដូចជាការថ្នាំសម្លាប់សត្វល្អិត ឬម្សៅសាប៊ូនៅក្នុងនិងជុំវិញស្រះត្រួតពិនិត្យ កុំឲ្យមានរុក្ខជាតិក្នុងទឹកដុះច្រើនពេក។

4. ការគ្រប់គ្រង់បរិស្ថាន (Environmental Management )

បរិស្ថានជុំវិញជាកត្តាដ៏សំខាន់ក្នុងការចិញ្ចឹម ដើម្បីឲ្យការចិញ្ចឹមត្រី មានការលូតលាស់ និងធំធាត់បានល្អ និងទទួលបានទិន្នផលល្អ សំរាប់ការគ្រប់គ្រង់បរិស្ថានដល់ល្អ មិនថាស្រះ ឬអាងត្រូវតែមានឧបករណ៌ការពារសត្វផ្សេងៗដូចជា សត្វស្លាប សត្វល្អិតផ្សេងៗ ដែលអាចបង្ករឲ្យមានផលប៉ះពាល់ដល់ការចិញ្ចឹមស្រះត្រូវតែមានពន្លឺខ្ពស់ នឹងមាំល្អ ដើម្បីការពារទឹកលិច ដាំស្មៅនៅតាមពន្លឺស្រះ ដើម្បីកាត់បន្ថយការហូរច្រោះដែលធ្វើឲ្យទឹកល្អក់ បាតស្រះត្រូវរាបស្មើ ដើម្បីងាយស្រួលពង្រីង និងប្រមូលផល តាមភ្លឺស្រះត្រូវតែមានបង្កប់បំពង សម្រាប់បង្ហូរទឹកចូលស្រះ ដូចនេះដើម្បីលើកស្ទួយវារីវប្បកម្មនៅក្នុងប្រទេសកម្ពុជាឲ្យកាន់តែរីកចំរើន ក្នុងការចិញ្ចឹមត្រី ការចិញ្ចឹមកង្កែប ការចិញ្ចឹមបង្កង គន្លឹះដែលត្រូវតែអនុវត្តន៍នោះគឺ ការជ្រើសរើសពូជ ការជ្រើសរើសចំណី ការគ្រប់គ្រង់ទឹក និង ការគ្រប់គ្រង់បរិស្ថាន ជាកត្តាជម្រុញឲ្យការចិញ្ចឹមទទួលបានភាពជោគជ័យ៕

1. QR Code Facebook CP Cambodia

2. QR Code Youtube CP Cambodia

3. QR Code-Web site CP Cambodia.