(ភ្នំពេញ)៖ ក្រុមហ៊ុន Signify Singapore PTE Co., LTD ជាក្រុមហ៊ុនអន្តរជាតិដែលគេស្គាល់ឈ្មោះថា «Philips Lighting» ដែលបានបង្កើតឡើងតាំងពីឆ្នាំ1851 នៅប្រទេស Netherland ដោយបច្ចុប្បន្ននេះ Signify មានការិយាល័យ និងរោងចក្រសរុបដល់ជាង70ប្រទេស និងមានបុគ្គលិកជាង 38,000នាក់ទាំងនៅអាស៊ី និងអឺរ៉ុប។ ដោយសារតែគុណភាព និងទំនុកចិត្ត ដែលក្រុមហ៊ុនបានផ្តល់ឱ្យអតិថិជន ធ្វើឱ្យក្រុមហ៊ុនមានជោគជ័យខ្លាំង ហើយមកដល់ពេលនេះមានអាយុកាលជាង130ឆ្នាំ និងបានពង្រីកទីផ្សារផលិតផលរបស់ខ្លួនស្ទើរទូរទាំងសកលលោក រួមទាំងនៅកម្ពុជាផងដែរ។

ក្រុមហ៊ុន Signify ក៏ជាក្រុមហ៊ុនដែលគ្រប់គ្រងផលិតផលអំពូលភ្លើងឆ្លាតវ័យ (Smart Lighting) មួយដែលមានឈ្មោះថា «WiZ Connected» ហើយថ្មីៗនេះក្រុមហ៊ុន Signify បានផ្តល់សិទ្ធចែកចាយផលិតផលម៉ាក WiZ ជាផ្លូវការឱ្យក្រុមហ៊ុនក្នុងស្រុកឈ្មោះ B.N.P-POWER GREEN (Cambodia) សម្រាប់ចែកចាយ លក់ដុំ លក់រាយ និងសម្រាប់ផ្គត់ផ្គង់ទៅដល់គម្រោង ផ្ទះ វីឡា ឬអាគារផ្សេងៗទូរទាំងប្រទេសកម្ពុជា។

WiZ Connected ឬហៅកាត់ថា «WiZ» មានសមត្ថភាពអាចផ្លាស់ប្តូរពណ៌ពន្លឺបានរហូតដល់16លានពណ៌ក្នុងអំពូលតែមួយ។ WiZ ផ្តោតសំខាន់ទៅលើការផ្តល់នៅភាពស្រស់ស្អាត ទាន់សម័យ សន្សំសំចៃ ងាយស្រួលក្នុងការ តម្លើង និងប្រើប្រាស់។ លោកអ្នកអាចបិទបើកដូចអំពូលធម្មតាក៏បាន តែអ្វីដែលសំខាន់ គឺWiZ ជាអំពូលឆ្លាតវ័យដំបូងបំផុត ដែលមិនចាំបាច់ប្រើឧបករណ៍ជំនួយ អាចភ្ជាប់ជាមួយ Smart Phone ដើម្បីបញ្ជា ឬប្រើតេឡេក៏បាន ហើយលើសពីនោះអាចបញ្ជាវាដោយសម្លេងយើងផ្ទាល់ (voice control - English)។

WiZ មានសមត្ថិភាពខ្ពស់ ដើម្បីផ្តល់នៅភាពងាយស្រួល និងផាកសុខភាព សម្រាប់ជីវិតប្រចាំថ្ងៃ ដោយអាចផ្លាស់ប្តូរពណ៌ទៅតាមចំណង់ចំនូលចិត្ត អាចបន្ថយ ឬបន្ថែមកម្រិតពន្លឺខ្លាំង ខ្សោយ ហើយក៏អាចកំណត់ពេលវេលាឱ្យវាបិទបើកដោយអ៊ូតូ ទៅតាមម៉ោងដែលបានកំណត់ ។ជាងនេះទៅទៀត WiZ app អាចឱ្យយើងឃើញយ៉ាងច្បាស់ថា អំពូលនីមួយៗប្រើប្រាស់ចរន្តអគ្គិសនីអស់ប៉ុន្មានក្នុងមួយថ្ងៃ ឬសប្តាហ៍ ឬខែ។

គ្មានទៀតទេពាក្យថា ងងឹតពេក ភ្លឺខ្លាំងពេក សពេក ឬពណ៌ស្រទុំពេក ព្រោះពេលនេះអំពូល WiZ បាននាំមកនូវភ្លើងពណ៌រហូតដល់ទៅ16លានពណ៌ក្នុងអំពូលតែមួយ។ លោកអ្នកអាចបន្ថយ ឬបន្ថែមកំរិតពន្លឺទៅតាម ចំណង់ចំណូលចិត្ត ដើម្បីតម្រូវតាមសកម្មភាពការងារប្រចាំថ្ងៃ ធ្វើការ សិក្សា សំរាក ជួបជុំគ្រួសារ ចម្អិនអាហារ មើលទូរទស្សន៍ ចូលគេង ឬក៏ពេលវេលារ៉ូមែនទិកជាមួយដៃគូររបស់អ្នក WiZ អាចផ្តល់បានគ្រប់យ៉ាង។ អ្វីៗនឹងនៅក្នុងដៃរបស់លោកអ្នក ដែលអាចបញ្ជាតាមស្មាតហ្វូន (smart phone) តេឡេ (Remote Control )។ លើសពីនេះទៅទៀត អ្នកក៏អាចបញ្ជាដោយសម្លេង និយាយទៅកាន់ WiZ តាមរយៈSmart Phone ឬក៏ Smart Home Kits ដូចជា Alexa, Google Home, Apple Home Pod, SmartThings, ។

ឆ្លៀតក្នុងឱកាសនេះដែរ ខាងក្រុមហ៊ុន B.N.P-Power Green (Cambodia) មានមោទភាពសូមប្រកាសជាសាធារណៈ ថាក្រុមហ៊ុនខ្លួនទាំងពីរ បានក្លាយជាដៃគូរសហការផ្លូវការ ហើយក្រុមហ៊ុន B.N.P ជាតំណាងរបស់ Signify នៅកម្ពុជា ក្នុងការនាំចូល និងផ្គត់ផ្គង់អំពូលភ្លើងឆ្លាតវ័យម៉ាក WiZ នេះនៅទូតាំងប្រទេសកម្ពុជា។ ក្រុមហ៊ុន B.N.P - Power Green (Cambodia) មានលក់រាយ និងលក់ដុំផលិតផលម៉ាក WiZ និងជ្រើសរើសតំណាងចែកចាយ និងអ្នកលក់បន្តទូរទាំងប្រទេសផងដែរ។

សូមទំនាក់មកកាន់គេហទំព័រផ្ទាល់របស់ក្រុមហ៊ុនបាន ឬទំនាក់ទំនងតាមលេខទូរស័ព្ទ ឬអាសយដ្ឋានខាងក្រោម។ ក្រុមហ៊ុនមានបុគ្គលិកផ្នែកប្រឹក្សាយោបល់ទៅលើការឌីស្សាញអំពូលភ្លើងឱ្យ ត្រូវតាមស្តង់ដារ សុវត្ថិភាព និងសន្សំសំចៃថាមពលអគ្គិសនី និងបុគ្គលិកផ្នែកលក់ មានបទពិសោធន៍ ទាំងបច្ចេកទេសផលិតផល និងការតម្លើងផងដែរ។ ប្រសិនជាលោកអ្នកកំពុងមានគម្រោងបុរី ខនដូរ អគារថ្មីៗ ឬកែលម្អអគារដែលមានស្រាប់ ឬត្រូវការផ្លាស់ប្តូរអំពូលក្នុងផ្ទះ ឬការិយាល័យ ក្រុមហ៊ុននឹងផ្តល់ប្រឹក្សាយោបល់ដល់លោកអ្នកគ្រប់ពេលវេលា។

សូមរងចាំទស្សនាការផ្សាយផ្ទាល់ (LIVE) តាមរយៈទំព័រ Facebook Page ផ្លូវការរបស់ WiZ Cambodia ឈ្មោះថា «WiZ Smart Lighting -Cambodia» ហើយជួបជាមួយ VJ Sophea (WTS Studio) នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង6៖00នាទីល្ងាច។ កាន់តែពិសេស នៅក្នុងការផ្សាយផ្ទាល់ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃយ៉ាងច្រើន ថែមទាំងមានឱកាសឈ្នះរង្វាន់អំពូលម៉ាក WiZ ដែលសរុបជាទឹកប្រាក់រហូតដល់ 555ដុល្លារ ជាមួយនឹងការធ្វើបទបង្ហាញផ្ទាល់ពីអត្ថប្រយោជន៍ និងលក្ខណៈពិសេសដែលមិនធ្លាប់មាននៅកម្ពុជា៕

ព័ត៌មានបន្ថែមអំពី WiZ
Wiz: https://www.wizconnected.com
Facebook Page: WiZ Smart Lighting -Cambodia
អាសយដ្ឋានផ្ទះលេខ A20 ផ្លូវលេខ 200R, គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
លេខទំនាក់ទំនង៖ 077-505-777 / 081-505-777