(ភ្នំពេញ)៖ បុរីភ្នំពេញថ្មី បានរៀបចំពិធីក្រុងពាលីបុកគ្រឹះបើកការដ្ឋានសាងសង់គម្រោងទី១៥ របស់ខ្លួន នៅកណ្ដាលក្រុងតាខ្មៅ គឺគម្រោងតាខ្មៅ សិនត្រល់ ផាក (Takhmao Central Park) ជាផ្លូវការហើយ នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកានេះ ក្រោមវត្តមានលោកឧកញ៉ា ប៊ុន ហៃ អគ្គនាយកក្រុមហ៊ុនបុរីភ្នំពេញថ្មី និងលោកជំទាវ ។ គម្រោងផ្ទះអាជីវកម្មដ៏ធំនេះ មានទីតាំងស្ថិតលើបណ្ដោយផ្លូវលេខ២១ និងផ្លូវលេខ២១០ ដែលមានចម្ងាយជាង ១គីឡូម៉ែត្រប៉ុណ្ណោះពីរង្វល់មូលតាខ្មៅ ។

កញ្ញា វ៉ាន់ ស្រីអូន តំណាងផ្នែកលក់ នៃបុរីភ្នំពេញថ្មី បានបញ្ជាក់ថា ដោយទទួលបានការគាំទ្រច្រើនពីអតិថិជនជាង ១ទសវត្សរ៍កន្លងមក ពិសេសលើគុណភាពសំណង់ ទើបបុរីភ្នំពេញថ្មី បានកសាងទំនុកចិត្តដ៏រឹងមាំ ដើម្បីអភិវឌ្ឍន៍គម្រោងលំនៅឋានជាបន្ដបន្ទាប់ជូនអតិថិជន ជាក់ស្ដែងថ្ងៃនេះ បុរីបានបើកគម្រោងថ្មីមួយទៀត នៅតំបន់ដ៏មានសក្ដានុពល នាកណ្ដាលក្រុងតាខ្មៅ ដែលត្រឹមរយៈពេលខ្លី បានលក់អស់ជាង ២០% ទៅហើយ បន្ទាប់ពីបុរីបើកលក់ផ្លូវការជាង ១សប្ដាហ៍ ។

កញ្ញាបន្ដថា «ដោយសារការបើកគម្រោងថ្មី Takhmao Central Park ពិសេសការប្រកាសលក់ ធ្វើឡើងអំឡុងពេលរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបើកដំណើរការប្រទេសលើគ្រប់វិស័យឡើងវិញ យើងសង្កេតឃើញដំណើរការទិញលក់លំនៅឋាន មានភាពល្អប្រសើរគួរឲ្យកត់សម្គាល់ ជាក់ស្ដែងគម្រោងយើងបានបើកលក់កាលពីថ្ងៃទី០៦-វិច្ឆិកា ហើយពេលនេះ យើងលក់បានជាង ២០% ទៅហើយ ។ ដូច្នេះផ្អែកលើសក្ដានុពលរបស់ទីតាំង និងគុណភាព នៃការសាងសង់ យើងរំពឹងថា គម្រោងនេះ នឹងទទួលបានការគាំទ្រខ្លាំងពីអតិថិជន»

គម្រោងទី១៥ របស់បុរីភ្នំពេញថ្មី Takhmao Central Park សាងសង់លើផ្ទៃសរុប ៥១,២៤៣ម៉ែត្រការ៉េ ស្មើនឹង ៣៦៨ផ្ទះ ដែលសុទ្ធតែជាផ្ទះអាជីវកម្ម ។ ក្នុងឱកាសបុកគ្រឹះបើកការដ្ឋានសាងសង់នេះ ក្រុមហ៊ុនក៏មានការលក់បញ្ចុះតម្លៃពិសេស ដោយការបញ្ចុះតម្លៃ ៥,០០០ដុល្លារ និងបូកបន្ថែមការបញ្ចុះតម្លៃ ៣% ទៀតផង ។

ដួច្នេះប្រសិនបើបងប្អូន នមានចំណាប់អារម្មណ៍ ចំពោះប្រភេទផ្ទះល្វែង ឬផ្ទះ Shop house ដើម្បីប្រកបអាជីវកម្ម សូមរួសរាន់រកទិញនៅបុរីភ្នំពេញថ្មី គម្រោងទី១៥ Takhmao Central Park ។ សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងទូរស័ព្ទលេខ 012 719 559 / 012 260 123 / 012 210 123 / 092 410 123 / 012 270 123 / 011 933 666 / 012 933 666 / 012 240 123 ៕