(ណៃរូប៊ី)៖ តុលាការកេនយ៉ាង នៅថ្ងៃចន្ទនេះ បានអនុញ្ញាតឲ្យប៉ូលិសឃុំខ្លួនលោក Nick Mwendwa ប្រធានសហព័ន្ធបាល់ទាត់កេនយ៉ា រយៈពេល១៤ថ្ងៃ ដើម្បីអនុញ្ញាតឲ្យមានការស៊ើបអង្កេតមួយ ពាក់ព័ន្ធនឹងការចោទប្រកាន់ថា មានការប្រព្រឹត្តិអំពើពុករលួយ, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

ប៉ូលិស បានចាប់ខ្លួនលោក Mwendwa កាលពីថ្ងៃសុក្រុ, នៅថ្ងៃដែលក្រសួងកីឡា បានប្រកាសថា គណៈកម្មាធិការប៉ុណ្ណោះអាសន្ន នឹងដឹកនាំសហព័ន្ធរយៈពេល៦ខែ ស្របពេលដែលអាជ្ញាធរបានស៊ើបអង្កេត លើការចោទប្រកាន់ ពីភាពមិនប្រក្រតីផ្នែកហិរញ្ញវត្ថុ ក្នុងអំឡុងពេលកាន់តំណែងរបស់លោក៕