(ភ្នំពេញ)៖ ការប្រកួតវាយកូនហ្គោល 2 GEN ប្រចាំឆ្នាំលើកទី១ នឹងប្រព្រឹត្តទៅនៅវឌ្ឍនៈហ្គោលរីហ្សត នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ។ ជាមួយនឹងថ្លៃចូលរួមការប្រកួតត្រឹមតែ ៣៦០ដុល្លារតែប៉ុណ្ណោះ ក្នុងមួយក្រុមសម្រាប់មនុស្ស២នាក់ អ្នកចូលរួមនឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនដូចជា៖

*លេងបាន១៨ឡូ នៅតារាងខាងកើត
*ខេឌី និងឡានហ្គោលផ្ទាល់ខ្លួន
*អាហារពេលព្រឹក និងអាហារថ្ងៃត្រង់ សម្រាប់មនុស្ស២នាក់
*ទទួលបានរង្វាន់ជាទីគាប់ចិត្ត និងមានតម្លៃជាច្រើន ពីអ្នកឧបត្ថម្ភកម្មវិធីសម្រាប់អ្នកឈ្នះ និងអ្នកចូលរួមការប្រកួតនេះ។

ជើងឯក២ជំនាន់ ដែលមានតែមួយគត់ ត្រូវបានបំផុសគំនិតដោយវឌ្ឍនៈហ្គោលរីហ្សត គោលបំណងបង្កើនទំនាក់ទំនងល្អជាមួយក្រុមគ្រួសារ និងដើម្បីពង្រីកកីឡាវាយកូនហ្គោលដ៏អស្ចារ្យនៅកម្ពុជា។ កីឡាវាយកូនហ្គោល ជាកីឡាមួយដែលជាលក្ខណៈគ្រួសារនៅទូទាំងពិភពលោក៖ បុរស ស្ត្រី និងកុមារ អាចលេងកីឡាវាយកូនហ្គោលជាមួយគ្នាបាន។ ជាពិសេសគោលបំណងនៅពីក្រោយព្រឹត្តិការណ៍ ជើងឯក 2GEN គឺអញ្ជើញមនុស្សពីរជំនាន់នៃគ្រួសារតែមួយ ដូចជា (ឪពុក ឬម្តាយ ដែលមានកូនប្រុស ឬកូនស្រី ពូ និងក្មួយប្រុស ជីតា និងចៅៗ) ដើម្បីបង្កើនទំនាក់ទំនងល្អជាមួយក្រុមគ្រួសារនៅលើទីលានវាយកូនហ្គោល។

អ្នកគ្រប់គ្រងទូទៅនៅវឌ្ឍនៈហ្គោលរីហ្សត Mr. Karl Whitehead បានលើកឡើងថា នេះគឺជាព្រឹត្តិការណ៍ដ៏ពិសេសមួយ ដែលបាននាំមកដល់ប្រទេសកម្ពុជា។ ជើងឯក 2GEN បាន ផ្តល់ឱកាសឲ្យលោកអ្នកចំណាយពេលវេលាដ៏មានតម្លៃជាមួយគ្រួសារ នៅក្នុងបរិយាកាសរីករាយពេលការប្រកួតប្រជែង។ លើសពីនេះទៅទៀតការប្រកួតនេះ បានផ្តល់ឱកាសឲ្យលោកអ្នក បានចំណាយពេលវេលាជាមួយមិត្តចាស់ និងមានទំនាក់ទំនងល្អជាមួយមនុស្សថ្មី ដោយមានអ្នកឧបត្ថម្ភ និងការផ្តល់រង្វាន់ជាច្រើនព្រឹត្តិការណ៍ 2 Gen សន្យាថានឹងផ្ដល់នូវការចងចាំដ៏ល្អ។

ការរីកចម្រើននៃការវាយកូនហ្គោល ជាគោលបំណងចម្បង របស់វឌ្ឍនៈហ្គោលរីហ្សត ហើយព្រឹត្តិការណ៍នេះជាមូលដ្ឋានគ្រឹះសម្រាប់ពេលអនាគតដែលនឹងក្លាយជា កីឡាវាយកូនហ្គោលប្រកបដោយភាពច្នៃប្រឌិត នៅកម្ពុជា ។អ្នកឧបត្ថម្ភបានរួមគ្នាដើម្បីនាំមកជូនកីឡាករវាយកូនហ្គោលកម្ពុជា ក្នុងព្រឹត្តិការណ៍វាយកូនហ្គោលគ្រួសារ ដែលមិនអាចបំភ្លេចបាន។ សមាជិក Vattanac Group – Vattanac Brewery, Vattanac Bank, Rosewood Phnom Penh ហើយនិងក្រុមហ៊ុនម៉ាកល្បីៗ និងជោគជ័យជាច្រើនដូចជា Huawei, SCG, Boss, Metfone, Srixon ព្រមទាំងក្រុមហ៊ុនជាច្រើនផ្សេងទៀត។

ដើម្បីចុះឈ្មោះសម្រាប់ព្រឹត្តិការណ៍ជើងឯក 2 GEN សូមទាក់ទងមក៖
096 327 1567 | 018 303 4898
អ៊ីមែល៖ [email protected]

Vattanac Golf Resort គឺជាតារាងវាយកូនហ្គោល ដែលបានទទូលនូវពានរង្វាន់តារាង១៨ឡូដ៏ប្រណីត ដែលបានរចនាដោយលោក Nick Faldo ថ្មីៗនេះក៏បានឈ្នះពានរង្វាន់ «Cambodia’s Best Golf Course» & «World’s Best 9 Hole Golf Course» ដោយ World Golf Awardsផងដែរ។ វានឹងក្លាយជាបទពិសោធន៍ដែលមិនអាចបំភ្លេចបាន សម្រាប់កីឡាករវាយកូនហ្គោល នៅក្នុងការលេងជាមួយក្រុមគ្រួសារ នៅលើតារាងហ្គោលដ៏ល្អឥតខ្ចោះនេះ។

គូសបញ្ជក់ថា Vattanac Group បានប្ដេជ្ញាបន្តខិតខំប្រឹងប្រែង និងការវិនិយោគដើម្បីឱ្យហ្គេមនៅកម្ពុជាមានការរីកចម្រើន។ ដោយនៅខែសីហា ឆ្នាំ២០២១ state-of-art golf academy កីឡាវាយកូនហ្គោលទំនើបត្រូវបានបើកដោយ វឌ្ឍន:ហ្គោលរីហ្សត។ golf academy នេះមានលក្ខណៈពិសេសមួយចំនួននៃបច្ចេកវិទ្យាចុងក្រោយបំផុត នៅក្នុងឧស្សាហកម្មវាយកូនហ្គោល។
The golf academy របស់វឌ្ឍនៈ ហ្គោលរីហ្សត គឺកន្លែងដែលឈានមុខគេ សម្រាប់ការអនុវត្តនិងកំដៅសាច់ដុំ ដោយមានកន្លែងសម្រាប់ហាត់ចំនួន 28bay ទាំងអស់នេះ ត្រូវបានបំពាក់ដោយបច្ចេកវិទ្យា Eagle Try; ម៉ូនីទ័រតាមដានការវាយកូនហ្គោល Trackman 4, មេរៀនវាយកូនហ្គោល, custom fitting service និងហាងសម្ភារវាយកូនហ្គោល បន្ទប់សិក្សា បន្ទប់ VIP ។ល។

វឌ្ឍនៈហ្គោលរីហ្សត មានកម្មវិធីជាច្រើន ដូចជាការផ្តួចផ្តើមគំនិត នៅក្នុងការអភិវឌ្ឍការលេងវាយកូនហ្គោល សម្រាប់សិស្សសាលា, កីឡាករនារី ហើយសម្រាប់ប្អូនៗដែលទើបនឹងចាប់ផ្តើមលេងផងដែរ កំពុងប្រព្រឹត្តឡើងនៅវឌ្ឍនៈហ្គោលរីហ្សត៕