(ភ្នំពេញ)៖ អាចនិយាយបានថា «Fire Tiger Cambodia» ជាហាងតែគុជដំបូងហើយនៅកម្ពុជា ដែលរៀបចំការបញ្ចុះតម្លៃដ៏ពិសេសមិនធ្លាប់មានសម្រាប់ក្រុមគ្រូពេទ្យ និងមន្រ្តីប៉ូលិសគ្រប់ៗរូប ដែលមកជាវភេជ្ជៈដល់ហាងផ្ទាល់ជាមួយការបញ្ចុះតម្លៃរហូតដល់ ៥០%។

តារាសម្តែងជួរមុខ កញ្ញា ស៉ីន យូប៊ីន ដែលជាអ្នកនាំចូលប្រែនតែគុជរស់ជាតិឆ្ងាញ់ កម្រិតលំដាប់ Premium ប្រែន «Fire Tiger» បានថ្លែងឲ្យដឹងថា «ក្នុងនាមនាងខ្ញុំជាពលរដ្ឋកម្ពុជាមួយរូប នាងខ្ញុំពិតជាសប្បាយរីករាយជាខ្លាំងក្រោយបានឃើញនូវសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រកាសបើកដំណើរការសង្គម-សេដ្ឋកិច្ចឡើងវិញបន្ទាប់ពី អត្រាឆ្លងជំងឺកូវីដ-១៩ មានការធ្លាក់ចុះជាបន្តបន្ទាប់។ សូមគោរពអរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រាប់កិច្ចខិតខំប្រឹងប្រែងយកឈ្នះកូវីដ-១៩ ដោយជោគជ័យ យើងខ្ញុំគ្រប់គ្នាពិតជាមានសំណាងណាស់ ដែលបានកើតនៅលើទឹកដីកម្ពុជា ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណ»

បន្ថែមពីនេះ ដើម្បីជាការអបអរសាទរសម្រាប់ការបើកដំណើរការសេដ្ឋកិច្ច និងសង្គមពេញលេញ និងបើកទទួលភ្ញៀវទេសចរណ៍ឡើងវិញ «Fire Tiger» សូមធ្វើការផ្តល់ជូននូវការបញ្ចុះតម្លៃ ៥០% ដល់ក្រុមគ្រូពេទ្យនិងមន្រ្តីប៉ូលីស ដើម្បីជាការចូលរួមតបស្នងសងគុណ ដែលបានចូលរួមចំណែកយ៉ាងធំធេង លះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ដើម្បីព្យាបាលនិងប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩ អស់រយៈពេលជិត ២ ឆ្នាំកន្លងមកនេះ ។

ជាការកត់សម្គាល់ «Fire Tiger» ជាហាងតែគុជល្បីមួយនៅកម្ពុជា ដែលត្រូវបានមហាជនមើលឃើញថាតែងតែ ធ្វើសកម្មភាពនានា ក្នុងគោលបំណងចូលរួមចំណែកជួយដល់សង្គមជាតិ។ កន្លងមក «Fire Tiger» បានបរិច្ចាគថវិការជួយដល់មន្ទីពេទ្យគុន្ធបុប្ផា, ចូលរួមបរិច្ចាគប្រាក់ក្នុងគ្រោះទឹកជំនន់ កាលពីឆ្នាំ២០២០កន្លងទៅ, ចូលរួមបរិច្ចាគប្រាក់ ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងការចូលរួមបរិច្ចាគប្រាក់ផ្សេងៗទៀតដើម្បីសង្គមកម្ពុជា។

គួរជម្រាបថា «Fire Tiger Cambodia» មាន៣ទាំងតាំងធំៗ រួមមានដូចជា៖ សាខា «Snow Tiger» តាមបណ្ដោយផ្លូវជាតិលេខ១ ផ្ទាល់តែម្តង ទល់មុខនឹងការិយាល័យលក់របស់ បុរីប៉េងហួតបឹងស្នោ, Fire tiger សាខាផ្សាទំទើបជីបម៉ុងនូរូម៉ល , Fire tiger សាខា ធីខេសេនត្រល៕