(ក្រុងឡុងដ៍)៖ នៅពេលនេះ ក្រុមបាល់ទាត់តោកំណាចអង់គ្លេសបានកក់កៅអីទៅលេង FIFA World Cup 2022 នៅប្រទេសកាតាដែរហើយ នៅពេលប្រកួតបញ្ចប់វគ្គជម្រុះបំបាក់ម្ចាស់ផ្ទះសាំងម៉ារ៉ាំងក្នុងលទ្ធផល ១០-០ នារាត្រីឆ្លងចូលថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ (ម៉ោងនៅកម្ពុជា)។

អង់គ្លេស បានបញ្ចប់ដោយឈរនៅចំណាត់ថ្នាក់លេខ១ ប្រចាំពូល I ជាមួយនឹង ២៦ពិន្ទុ ដោយលេង ១០ប្រកួតក្នុងពូលមិនដែលចាញ់ឡើយ ក្រៅពីឈ្នះ៨ដង និងស្មើ ២ដង តាមពីក្រោយដោយប៉ូឡូញ ដោយមាន ២០ពិន្ទុត្រូវលេងវគ្គជុំទី២ តំបន់អឺរ៉ុបជាបន្តទៀតនាខែមីនា ឆ្នាំ២០២២ ខាងមុខ។

ក្នុងជ័យជម្នះ ១០គ្រាប់ទល់០ នោះដែរ ខ្សែប្រយុទ្ធមកពីក្លិប Tottenham Hotspur រកបាន ៤គ្រាប់ម្នាក់ឯង ដែលធ្វើឲ្យរូបគេរកបាន ៤៨គ្រាប់សរុបស្មើអតីតកីឡាករ Gary Lineker ឲ្យក្រុមតោកំណាចអង់គ្លេសហើយ។
មួយវិញទៀត នេះក៏ជាការឈ្នះច្រើនគ្រាប់លើកទី១ ផងដែរគិតចាប់តាំងពីឆ្នាំ១៩៦៤ មកនៅពេលយកឈ្នះក្រុមសហរដ្ឋអាមេរិក ដោយបានយកឈ្នះស្រួលៗទៅលើក្រុមខ្សោយបំផុតនៅអឺរ៉ុបមួយនេះ។

គិតត្រឹមឆ្នាំ២០២១ នេះ អង់គ្លេសរកបានគ្រាប់ចំនួន ៥២គ្រាប់ហើយ និងក្នុងនាមជាក្រុមរងជើងឯក Euro 2020 នៅពេលចាញ់អាសូរីអ៉ីតាលីដោយបាល់ ១១ម៉ែត្រកាត់សេចក្តី និងធ្លាក់ត្រឹមវគ្គ ៤ក្រុមចុងក្រោយផងដែរកាលពី World Cup 2018 នៅប្រទេសរុស្ស៊ីក្រោមថ្វីជើងរបស់ក្រូអាត៕