(ឌូបៃ)៖ ម្ចាស់តំណែងលេខ១ ពិភពលោកផ្នែកកីឡាវាយកូនហ្គោល (Golf) លោក Jon Rahm បានសម្រេចដកខ្លួនចេញពីការប្រកួតពានរង្វាន់ DP World Tour Championship 2021 ដោយសារទុកពេលវេលាជាមួយក្រុមគ្រួសាររបស់លោក គ្រាដែលការប្រកួតនេះ គ្រោងធ្វើឡើងចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃ២១ ខែវិច្ឆិកា ឆ្នាំ២០២១ នាទីក្រុងឌូបៃ នៃសហព័ន្ធអារ៉ាប់រួម។

Jon Rahm ជាម្ចាស់ជើងឯកពាននេះ ២លើកក្នុងឆ្នាំ២០១៧ និងឆ្នាំ២០១៩ ខណរដូវកាលឆ្នាំ២០២១ នេះ លោកបានឈ្នះពាន US Open ជាលើកដំបូង បន្ទាប់ពីតេស្តវិជ្ជមាន COVID-19 ចំនួន ២លើក ហើយលោកបានឲ្យដឹងថា «នេះជាការសម្រេចចិត្តដ៏លំបាកក្នុងការមិនធ្វើដំណើរទៅឌួបៃសប្តាហ៍ក្រោយ»។

បុរសវ័យ ២៧ឆ្នាំ Jon Rahm បានឈ្នះពាន US Open កាលពីថ្ងៃទី១៥ ខែមិថុនា បន្ទាប់ពីបានដកចេញពីការប្រកួត Memorial Tournament ព្រោះតែបានតេស្តវិជ្ជមានលើកដំបូង ទោះបីជានាំមុខការប្រកួតចំនួន ៦ដងក៏ដោយ ខណៈលោកធ្លាប់ឈ្នះពានកម្រិត PGA Tour ៦លើក និងកម្រិតអឺរ៉ុប European Tour បានចំនួន ៧លើក៕