(ភ្នំពេញ)៖ ប្រសិនបើអ្នកចូលចិត្តហ្គេមកម្សាន្ត ឬកំពុងស្វែងរកអ្វីៗដើម្បីលេងកម្សាន្ត ឲ្យបានសប្បាយរីករាយនៅលើអនឡាញ នេះជាដំណឹងល្អសម្រាប់អ្នក។ កម្មវិធី CamID ដែលទទួលបានពានរង្វាន់របស់ មិត្តហ្វូន ទើបតែបានដាក់បញ្ចូលបន្ថែមនូវហ្គេមជាច្រើនថែមទៀត ដើម្បីបម្រើដល់ការកម្សាន្តរបស់អ្នក ដោយឥតគិតថ្លៃ។

យោងតាមការឲ្យដឹងពីក្រុមហ៊ុនមិត្តហ្វូន ហ្គេមដែលលេងដោយសេរីនិងឥតគិតថ្លៃជាង ៥០ហ្គេម ត្រូវបានបញ្ចូលទៅក្នុងកម្មវិធី ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់លេង និងសន្សំពិន្ទុដើម្បីឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ថែមទៀតផង ក្នុងនោះរង្វាន់រួមមានកាតកោសទិន្នន័យប្រើប្រាស់អ៊ីនធឺណិត និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត។

លោក ញ៉ុង ឌិនថន អគ្គនាយករងក្រុមហ៊ុនមិត្តហ្វូនបានថ្លែងថា ការផ្ដល់ជូនថ្មីនេះ គឺដើម្បីឲ្យអ្នកប្រើប្រាស់កម្មវិធី CamID ទទួលបានបទពិសោធន៍កម្សាន្តសប្បាយផង និងឈ្នះរង្វាន់ផង។

លោក ឌិនថន បានថ្លែងដូច្នេះថា «ហ្គេមទាំងនេះ គឺមិនគិតថ្លៃទេ ។ អ្វីដែលអ្នកត្រូវធ្វើ គឺត្រូវចូលទៅ AppStore, PlayStore ឬ AppGallery ដើម្បីធ្វើបច្ចុប្បន្នភាពកម្មវិធី CamID ថ្មីចុងក្រោយបំផុត។ បន្ទាប់មក អ្នកអាចទទួលបទពិសោធន៍កម្សាន្តលេងជាមួយហ្គេមជាង ៥០នេះ បន្ថែមលើអ្វីៗដ៏សម្បូរបែបដែលមានស្រាប់នៅក្នុងកម្មវិធីនេះ ។ ខណៈកំពុងលេងហ្គេមទាំងនេះ អ្នកក៏នឹងសន្សំបានពិន្ទុដើម្បីឈ្នះរង្វាន់ផងដែរ»

លោក ឌិនថន បានបន្ថែមថា «កម្មវិធី CamID ទើបតែទទួលបានពានរង្វាន់ជា កម្មវិធីកម្សាន្តល្អដាច់គេប្រចាំឆ្នាំ ហើយមានកម្មវិធីកម្សាន្តជាច្រើន ដែលបានដាក់បញ្ចូលបន្ថែម ដើម្បីបំពេញតម្រូវការកម្សាន្តរបស់អ្នកប្រើប្រាស់»

ក្រុមហ៊ុនបានបញ្ជាក់ថា សម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធមិត្តហ្វូន គឺអាចចូលប្រើកម្មវិធី CamID ដោយមិនអស់ថ្លៃប្រើអ៊ីនធឺណិតឡើយ។ កម្មវិធី CamID ដែលបង្កើតឡើង ដោយក្រុមហ៊ុន មិត្តហ្វូន ដែលឈានមុខគេនៅក្នុងវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល បានឈ្នះពានរង្វាន់ជា «App កម្សាន្តល្អដាច់គេប្រចាំឆ្នាំ» ពីស្ថាប័ន Globee Awards ដែលជាស្ថាប័នអន្តរជាតិផ្ដល់ពានរង្វាននិងចំណាត់ថ្នាក់ធុរកិច្ចដ៏ល្បីល្បាញនៅលើពិភពលោក។

CamID ប្រៀបដូចជាលិខិតឆ្លងដែនឌីជីថលមួយ សម្រាប់ការកម្សាន្តនិងសេវាកម្មអនឡាញសំខាន់ៗជាច្រើនសម្បូរបែប សម្រាប់អ្នកប្រើប្រាស់សេវាទូរសព្ទគ្រប់ប្រព័ន្ធ។
CamID App ជាមជ្ឈមណ្ឌលឌីជីថលមួយសម្រាប់អ្នកប្រើប្រាស់គ្រប់រូប -ក្នុងនោះរាប់ទាំងអ្នកប្រើប្រាស់ឆ្លងប្រព័ន្ធ -ដែលដាក់បញ្ចូលគ្នា នូវគ្រប់មុខងារពិសេសៗពីកម្មវិធី MyMetfone, Mocha App និងCinema Service នៅក្នុង App នេះតែមួយ៕