(ភ្នំពេញ)៖ ក្រុមហ៊ុនអាហារបំប៉នយូនីស៊ីធី នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបើកសម្ពោធការិយាល័យថ្មីរបស់ខ្លួននៅ ផ្សារទំនើប View Park ស្ថិតនៅទីតាំងចំកណ្តាលទីក្រុងក្នុងទឹកដីបឹងកក់ ដែលមានអាសយដ្ឋាន #586 ជាន់ទី២ (3HIJK) ផ្លូវស៊ីធីសេនធ័រ (១៦៩) កែងផ្លូវ សេនត្រលផាក (៥៦៦) ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលបានផ្លាស់ប្តូរពីទីតាំងចាស់ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី។

ក្រុមហ៊ុនយូនីស៊ីធី បានបើកមជ្ឈមណ្ឌលផ្តល់សេវាចែកចាយរបស់ខ្លួន ក្នុងទីក្រុងភ្នំពេញចំនួន ២កន្លែងរួចមកហើយ ដែលមានទីតាំងនៅកោះពេជ្រ (អគារ អេលេហ្សេ) និង នៅអគារអ៊ែដវូដ។ ក្នុងគោលបំណងបន្តបង្កើននូវសេវាកម្ម ឲ្យកាន់តែធំទូលាយ ប្រកបដោយផាសុកភាព និងងាយស្រួលជាងមុន ក្រុមហ៊ុនក៏បានជ្រើសយកទីតាំងថ្មីនេះដែលកំពុងជាទីចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋ ដែលស្ថិតនៅអគារ View Park ក្នុងទឹកដីបឹងកក់នេះតែម្តង។

លោក Christopher Kim ដែលជា នាយកជាន់ខ្ពស់នៃក្រុមហ៊ុនយូនីស៊ីធីអន្តរជាតិ បានលើកឡើងថា នេះគឺជាការចាប់ផ្តើមដ៏អស្ចារ្យ ហើយនឹងមានរឿងដ៏អស្ចារ្យជាច្រើនទៀតកើតឡើង នៅក្នុងការិយាល័យថ្មីនេះ វាគឺជាការិយាល័យនៃការកសាងក្តីសុបិន ដែលកើតចេញពីការតស៊ូប្រឹងប្រែងរបស់អ្នកចែកចាយទាំងអស់ ក្នុងការជួយអ្នកដទៃ និងមនុស្សជាទីស្រលាញ់ ហើយសង្ឃឹមថា វាគឺការិយាល័យនៃភាពជោគជ័យ និងក្តីស្រលាញ់ ដែលនឹងកាន់តែបន្តជម្រុញជួយដល់ប្រជាជនទាំងអស់ ក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនយូនីស៊ីធីកម្ពុជា គឺជាក្រុមហ៊ុនអារហារបំប៉នលំដាប់អន្តរជាតិមួយ ដែលមានទីតាំងនៅរដ្ឋ Utah សហរដ្ឋអាមេរិក ដែលបានបើកដំណើរការអស់រយៈពេលជាង១០០ឆ្នាំមកហើយ និងមានវត្តមានជាង ៥០ប្រទេស ក្នុងនោះដែរក្រុមហ៊ុនបានឈានជើងចូលមកក្នុងទីផ្សារកម្ពុជាប្រមាណជាជិត១០ឆ្នាំ ដោយបាននាំយកផលិតផលមកលក់លើទីផ្សារប្រមាណជិត ៤០មុខ ក្នុងការជួយទ្រទ្រង់ដល់សុខុមាលភាពប្រជាជន ក៏ដូចជាផ្តល់នូវឱកាសអាជីវកម្មស្របទៅតាមពាក្យស្លោករបស់ខ្លួន គឺការធ្វើឲ្យជីវិតកាន់តែប្រសើរ៕