(ភ្នំពេញ)៖ ក្រុមហ៊ុន តាំង គួង ផេ ម.ក គឺជាគ្រឹះស្ថានហិរញ្ញវត្ថុឯកជនរបស់កម្ពុជា ដែលបានទទួលអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា បានបើកសម្ពោធជាផ្លូវការដំណើរការអាជីវកម្មរបស់ខ្លួនហើយ។ ពិធីកាត់ខ្សែបូ បើកសម្ពោធក្រុមហ៊ុន បានធ្វើឡើងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្នាក់ការកណ្តាល ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ៩០៩ មហាវិថីព្រះមុនីវង្ស (៩៣) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជាមួយនឹងឆន្ទៈលើកកម្ពស់វិស័យហិរញ្ញវត្ថុនៅកម្ពុជា ក្រុមហ៊ុន តាំង គួង ផេ ម.ក បានបង្កើតការទូទាត់ប្រាក់តាមបែបឌីជីថល លឿនរហ័សទាន់ចិត្ត មានសុវត្ថិភាពសាច់ប្រាក់ មានទំនុកចិត្តខ្ពស់ អាចបម្រើឱ្យអតិថិជនបានកាន់តែច្រើនឡើងៗ ជាមួយសេវាហិរញ្ញវត្ថុដ៏ទំនើបសម្បូរបែប និងផ្តល់ជូនដល់អតិថិជននូវភាពងាយស្រួល ដោយផ្តល់លទ្ធភាពក្នុងការប្រើប្រាស់បានច្រើនសេវាកម្មទៅកាន់ទីផ្សារទូទាត់តាមបែបឌីជីថល៕

ព័ត៌មានបន្ថែមសូមចូលទៅកាន់៖
* Facebook Pages Tang Kung Pay
* គេហទំព័រ http://www.tangkungpay.com/
* ការិយាល័យកណ្តាល # 909, St. Monivong (93), Sangkat Chak Angre Ler, Khan Meanchey, Phnom Penh, Cambodia.