(ភ្នំពេញ)៖ អ្នកជំនួញវ័យក្មេងមួយរូបបានឱ្យដឹងថា ការទិញសិទ្ធិអាជីវកម្ម (Franchise) យកមកលក់បន្ត គឺជាជម្រើសសដ៏ល្អមួយ សម្រាប់អ្នកដែលនៅផ្ទះគ្មានការងារធ្វើ ឬអ្នកទើបរៀនចប់បរិញ្ញាបត្រតែមិនរកការងារធ្វើ មិនទាន់មានប្រាក់ខែ និងអ្នកដែលរកចង់ស៊ីថ្មីថ្មោង តែមិនទាន់មានគំនិតក្នុងការរកស៊ី ដើម្បីបង្កើតមុខរបរផ្ទាល់ខ្លួន និងបង្កើនចំណូលប្រចាំថ្ងៃបន្ថែម។

លោក ឌី វ៉ាន់ខូវ អគ្គនាយកក្រុមហ៊ុន P.Y MART បានឱ្យដឹងថា បច្ចុប្បន្ននេះ P.Y MART បានបង្កើតកញ្ចប់ហ្រ្វេនឆាយ ដែលមានតម្លៃតែ៣៥០០ដុល្លារប៉ុណ្ណោះ ដែលជាតម្លៃសមរម្យមួយ សម្រាប់អ្នកដែលមានចំណូលមធ្យម និងក្រោមមធ្យមអាចទិញសិទ្ធិ យកទៅលក់បន្តបាន។

លោកបញ្ជាក់ថា ការលក់ហ្វ្រេនឆាយនេះ លោកមិនផ្តោតតែលើអតិថិជននៅទីក្រុងនោះទេ អ្នកនៅស្រុកស្រែ ចំការ និងជនបទ ក៏អាចទិញបន្តយកទៅលក់បានដែរ ឱ្យតែគាត់មានទីតាំង៤ម៉ែត្រគុណ និង៨ម៉ែត្រ ដែលអាចរៀបចំកន្លែង សម្រាប់ដាក់តាំងលក់ផលិតផលបាន។ ជាមួយគ្នានេះ ក្រុមហ៊ុននឹងបង្រៀនពីយុទ្ធសាស្រ្តនៃការលក់ដល់អ្នកទិញបន្ត និងក៏ដូចជាបង្រៀនពីរបៀបនៃការគ្រប់គ្រងស្តុក ចំណូល ចំណាយ តាមប្រព័ន្ធកុំព្យួរទ័រផងដែរ។

លោកបន្តថា សម្រាប់អ្នកដែលទិញហ្វ្រេនឆាយលក់បន្តពី PY Mart អាចទទួបានចំណូល ពី៧០០ដុល្លារទៅ៣០០០ដុល្លារ។

P.Y MART គឺជាក្រុមហ៊ុន ដែលនាំចូលផលិតផលដូចជា សម្ភារៈប្រើប្រាស់ក្នុងផ្ទះ សម្ភារៈក្មេងលេង និងគ្រឿងអេឡិចត្រូនិច គ្រឿងអគ្គិសនី ដែលមានគុណភាព និងមានស្តង់ដា មកពីសហរដ្ឋអាមេរិក អឺរ៉ុប ថៃ ចិន និងកូរ៉េជាដើម។ តាមរយៈកញ្ចប់តម្លៃហ្វ្រេនឆាយ ដែលមានតម្លៃសមរម្យនេះ បច្ចុប្បន្ន P.Y MARTកំពុងពង្រឹកខ្លួនជាច្រើនសាខា នៅលើទីផ្សា២៥ខេត្ត/ក្រុងនៅទូទាំងប្រទេសកម្ពុជា ។

លោក ឌី វ៉ាន់ខូវ បញ្ជាក់ថា សម្រាប់អ្នកដែលបានទិញសិទ្ធិអាជីវកម្មលក់បន្ត របស់ PY Mart មានគ្រប់កម្រិត ទាំងអ្នកមានជីវភាពមធ្យម និងក្រោមមធ្យម ដោយសារតែកញ្ចប់នេះមានតម្លៃសមរម្យ ដែលធ្វើឱ្យពួកគេមានលទ្ធភាពក្នុងការទិញ។

សម្រាប់ម្ចាស់ PY Mart ដែលសិទ្ធិលក់បន្ត ក៏អាចដាក់លក់ទំនិញផ្សេងទៀតក្រៅពីប្រេន PY Mart បានដែរ ប៉ុន្តែទំនិញនោះត្រូវតែមានគុណភាពល្អ និងចុះបញ្ជីពីក្រសួងស្ថាប័នពាក់ព័ន្ធ។

អ្នកស្រី ឌុច ចាន់ធូ ម្ចាស់P.Y MART សាខាកំបូល បានឱ្យដឹងថា អ្នកស្រីបានទិញហ្វ្រេនឆាយ PY Mart រយៈពេល២ខែហើយ។ អ្នកស្រីសម្រេចចិត្តទិញ ហ្វ្រេនឆាយ PY Mart ដោយសារចង់មានមុខរបរផ្ទាល់ និងឈប់ធ្វើការឱ្យគេ ស្របពេលដែលម្ចាស់ហ្វ្រេនឆាយ ក៏បង្រៀនពីវិធីសាស្រ្តនៃការលក់ ដើម្បីការលក់កើនឡើងផងដែរ៕