(ភ្នំពេញ)៖ នៅសល់តែប៉ុន្មានសប្ដាហ៍ទៀតប៉ុណ្ណោះ! អតិថិជន ជាពិសេសអ្នកដែលរស់នៅតំបន់សែនសុខ អាចធ្វើដំណើរទៅកាន់ផ្សារទំនើប ជីប ម៉ុង សែនសុខបាន ដើម្បីរីករាយជាមួយវត្តមាន ហាងលក់សម្លៀកបំពាក់ ចម្រុះយ៉ាងសម្បូរបែប។

ជាមួយនឹងទីតាំងដ៏ធំទូលាយ ព្រមទាំងស្ថាបត្យកម្ម និងការរចនាម៉ូដអគារដ៏ប្លែកភ្នែក ផ្សារទំនើប ជីប ម៉ុង សែនសុខ នឹងធ្វើឲ្យអតិថិជនទាំងអស់ កាន់តែរំភើបជាមួយនឹងវត្តមានហាងលក់សម្លៀកបំពាក់ជាច្រើនប្រភេទ ដែលសុទ្ធសឹងជាម៉ាក ដែលមានគុណភាពខ្ពស់ មកពីជុំវិញពិភពលោក។

ក្នុងនោះ ហាងលក់សម្លៀកបំពាក់ចម្រុះម៉ាក ដែលទើបតែបើកជាលើកដំបូងគឺ Wavera ដែលស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់ ជីប ម៉ុង នឹងនាំមកនូវម៉ាកសម្លៀកបំពាក់ដ៏ពេញនិយមរហូតដល់ទៅ៦ម៉ាក ក្នុងហាងតែមួយដែលរួមមាន EP, FFashion, Sabina, Jeune Style, Mira និង J-Niche។

ក្រៅពីនេះ Wavera ក៏នឹងនាំហាងលក់សម្លៀកបំពាក់ចំនួន៧ទៀត មកកាន់ផ្សារទំនើប ជីប ម៉ុង សែនសុខ ផងដែរ ដែលមានដូចជា Aéropostale ហាងលក់ សម្លៀកបំពាក់យុវវ័យ, LTD ហាងលក់សម្លៀកបំពាក់បុរសទាន់សម័យ, ហាងលក់សម្លៀកបំពាក់នារី ESPADA, ហាង Xtep លក់សម្លៀកបំពាក់កីឡា, ហាង ESP នាំចូលសម្លៀកបំពាក់ពេញនិយមពីប្រទេសថៃ, ហាង Babymoov លក់សម្លៀកបំពាក់ទារក នាំចូលពីប្រទេសបារាំង និង Balabala ជាហាងលក់សម្លៀកបំពាក់កូនក្មេង។

ក្រៅពី Wavera ផ្សារទំនើប ជីប ម៉ុង សែនសុខ ក៏នៅមានវត្តមានហាងលក់សម្លៀកបំពាក់ល្បីៗជាច្រើនទៀត ដែលសុទ្ធសឹងជាទីពេញនិយមរបស់អ្នកដែលចូលចិត្តដើរ Shopping ទាំងឡាយ ក្នុងនោះរួមមានហាង TEN11, ហាង AISLE, ហាងលក់ស្បែកជើង Nata Footwear ព្រមទាំងហាងលក់សម្លៀកបំពាក់ដ៏ទំនើប ទាន់សម័យជាច្រើនទៀត។

ផ្សារទំនើប ជីប ម៉ុង សែនសុខ នឹងបើកសម្ពោធជាផ្លូវការ ក្នុងពេលឆាប់ៗខាងមុខនេះហើយ ជាមួយនឹងហាងលក់សម្លៀកបំពាក់ កន្លែងញ៉ាំអាហារ ភោជនីយដ្ឋាន ហាងកាហ្វេ រោងភាពយន្ត កន្លែងក្មេងលេង និងហាងលក់ទំនិញយ៉ាងច្រើនសន្ធឹកសន្ធាប់ទៀត។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រ Facebook របស់ផ្សារទំនើប ជីប ម៉ុង ឥឡូវនេះ៖ https://www.facebook.com/ChipMongMalls/