(ឡុងដ៍)៖ ប្រធានលីគបាល់ទាត់កំពូលអង់គ្លេស Premier League លោក Gary Hoffman នឹងចុះចេញពីតំណែង នៅចុងខែមករា ឆ្នាំ២០២២ខាងមុខ, នេះបើតាមការប្រកាសពីលីគ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។

ការអះអាងពីការចាកចេញរបស់លោក Hoffman បានធ្វើឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍ថា លោកបានស្ថិតក្រោមសម្ពាធពីក្លិបជាច្រើន ឲ្យមានការលាឈប់ ពាក់ព័ន្ធនឹងការគ្រប់គ្រងក្លិប Newcastle United ដោយក្រុមហ៊ុនសម្ព័ន្ធដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីត។

លោក Hoffman បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា «ឥឡូវនេះ, ខ្ញុំបានសម្រេចចិត្តចំពេលវេលាដ៏ត្រឹមត្រូវ សម្រាប់ខ្ញុំក្នុងការចាកចេញ ដើម្បីអនុញ្ញាតឲ្យមេដឹកនាំថ្មី ដឹកនាំលីគឆ្លងកាត់ដំណាក់កាលដ៏អស្ចារ្យ នាពេលបន្ទាប់៕