(ព្រះសីហនុ)៖ ក្រុមហ៊ុន Continent Assets Management, PLMP Venture Capital, PropNex Cambodia និង Ly Ly Kampong Seila Special Economic Zone បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីចូលរួមកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ក្នុងការរៀបចំគម្រោងវិនិយោគថ្មីៗ ក្នុងក្រុងព្រះសីហនុ ឱ្យក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ និងជាទីសហគមន៍កំសាន្តសម្រាប់ធុរជន ឬក្លឹបធុរជន ដែលអាចទាក់ទាញធនធានមនុស្សពីអន្តរជាតិ បន្ទាប់ពីការប្រកាសជាផ្លូវការនូវផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។

ពិធីចុះអនុស្សរណៈយោគយល់គ្នាធ្វើឡើងនាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមវត្តមានលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ, លោក ជា កុកហុង នាយកគម្រោងផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង រួមទាំងមានអ្នកចូលរួមជាច្រើនទៀតផងដែរ។

លោក គួច ចំរើន បានឱ្យដឹងដែរថា ទីផ្សារអចលនទ្រព្យក្នុងក្រុងព្រះសីហនុ បានចាប់ផ្តើមងើបឡើងចាប់ពីឆ្នាំ២០១៥ ដែលផ្តោតលើការអភិវឌ្ឍអគារ កាស៊ីណូ សណ្ឋាគារ និងខុនដូ។ ជាលទ្ធផលបរិមាណសរុបនៃអចលនទ្រព្យក្នុងទីផ្សារបច្ចុប្បន្ន បានកើនឡើងពីប្រហែល ២០០គម្រោងក្នុងឆ្នាំ២០១៥ ដល់ប្រហែល ១៥៨០គម្រោង នៅឆ្នាំ២០២១ ទោះជាយ៉ាងនេះក្តីជំងឺរាតត្បាតកូវីដ-១៩ បានជះឥទ្ធិពលដល់ឧស្សាហកម្មអចលនទ្រព្យ ដែលប៉ះពាល់ដល់គម្រោង ៧៥% និងធ្វើឱ្យការអភិវឌ្ឍថមថយ។

ជាមួយគ្នានេះដែរ រដ្ឋាភិបាលកម្ពុជាបានដាក់ចេញបទបញ្ជា កាលពីឆ្នាំមុន ដើម្បីហាមឃាត់ការលេងហ្គេមអនឡាញ ដែលបណ្តាលឱ្យមានការសម្អាត ដ៏ធំមួយសំដៅ កសាងសហគមន៍ដែលមានភាពស្អិតរមួត និងសុវត្ថិភាពឡើងវិញ សម្រាប់គំនិតផ្តួចផ្តើមសេដ្ឋកិច្ចថ្មីៗ ដូចជា មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលអាចនាំមកនូវ កាលានុវត្តភាពវិនិយោគរាប់ពាន់លានដុល្លារ សម្រាប់ការវិនិយោគអន្តរជាតិ។

តំណាងក្រុមហ៊ុនទាំង៤ បានបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងដាក់ចេញគំរូគម្រោង និងថ្នាលអភិវឌ្ឍន៍ឡើងវិញ នូវខេត្តព្រះសីហនុដំបូងគេ ដើម្បីពង្រឹងធ្វើពិពិធកម្ម និងនាំមកនូវគំរូបង្កើតចំណូលអាជីវកម្មថ្មី ព្រមទាំងចក្ខុវិស័យផែនការមេខេត្តព្រះសីហនុ ដែលដឹកមុខដោយរដ្ឋាភិបាល។

ការផ្តោតជាសំខាន់ គឺលើការរៀបចំរចនាសម្ព័ន្ធឡើងវិញ នូវប្រភេទអចនលទ្រព្យមិនទាន់ត្រូវបានអភិវឌ្ឍអស់សក្តានុពល ដែលនឹងបង្កើតទីផ្សារថ្មី ដើម្បីទាក់ទាញធនធាន មនុស្សពីអន្តរជាតិ និងក្រុមសហគ្រិនភាពជំរុញ ដោយអ្នកច្នៃប្រឌិតផ្នែកហិរញ្ញវត្ថុ និងបច្ចេកវិទ្យា ដែលជំរុញដោយគ្រឹះស្ថានអប់រំកំពូល, កន្លែងរស់នៅលំដាប់ពិភពលោក និងវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីអភិវឌ្ឍឱ្យក្លាយជាសហគមន៍អេឡិចត្រូនិកដ៏រស់រវើក។ ទាំងនេះគឺជាលក្ខខណ្ឌអំណោយ ផលដល់ការទាក់ទាញការអភិវឌ្ឍន៍ ភូមិចូលនិវត្តន៍, ការវិនិយោគអចលនទ្រព្យ ដែលផ្តល់ប្រាក់ចំណេញខ្ពស់ និងការវិនិយោគគម្រោងសេវាកម្មដ៏ប្រណិត។

ដោយសារទីតាំងរបស់ក្រុងព្រះសីហនុ គឺជាជ្រុងយុទ្ធសាស្ត្រនៃតំបន់អាស៊ីប៉ាស៊ីហ្វិក ជាមួយនឹងកំពង់ផែសមុទ្រទឹកជ្រៅ ដែលគាំទ្រដល់ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងការជំរុញសេដ្ឋកិច្ចថ្មី ដើម្បីគាំទ្រដល់ការអភិវឌ្ឍទីក្រុង ក្រុមវិនិយោគបានរំពឹងថា នឹងចាប់យកឱកាសនេះ ពោលគឺលក្ខខណ្ឌទីតាំងយុទ្ធសាស្ត្រល្អ ក្នុងការរៀបចំមុខមាត់ទីក្រុងឡើងវិញ ឱ្យក្លាយជាទីតាំងសំខាន់ថ្មីស្រឡាងមួយ ដែលអាចលទ្ធភាពបំពេញតម្រូវការរស់នៅនៃសហគមន៍អេឡិចត្រូនិក នាពេលខាងមុខ ស្របតាមការវិវត្តក្នុងយុគសម័យឌីជីថល ។

ដោយមើលឃើញពីចនលការ នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ ចូលទៅក្នុងទីក្រុងពីមួយឆ្នាំទៅមួយឆ្នាំ ជាមួយនឹងលក្ខខណ្ឌទីផ្សារត្រឹមត្រូវ និងការគាំទ្រយ៉ាងខ្លាំងពីរដ្ឋាភិបាល សម្រាប់សេវាកម្មប្រកបដោយផលិតភាព និងផលិតផលប្រកបដោយភាពច្នៃប្រឌិត ឱ្យមានវិសាលភាព, សហគមន៍ស៊ែនបក់បច្ចេកវិទ្យាហិរញ្ញវត្ថុ និងទីសហគមន៍កម្សាន្តសម្រាប់វរជន និងការផ្តល់សេវាកម្មរបៀបរស់ នៅប្រកបដោយភាពច្នៃប្រឌិត នឹងបង្កើតថ្មី ទម្រង់នៃការអភិវឌ្ឍន៍គម្រោងថ្មីៗ ក្នុងពេលជាមួយគ្នានេះ នឹងធ្វើឱ្យល្អប្រសើឡើងវិញនូវមុខមាត់អភិវឌ្ឍន៍ សម្រាប់ផែនការមេនៃការអភិវឌ្ឍទីក្រុងព្រះសីហនុឡើងវិញ ៕