(ភ្នំពេញ)៖ ស្របពេលដែលពិភពលោកកំពុងតែរីកចម្រើនទៅមុខ បែបផែននៃការធ្វើពាណិជ្ជកម្ម ក៏កាន់តែមានការរីកលាស់ឥតឈប់ឈរ។ ជាហេតុធ្វើឱ្យជំនាញពាណិជ្ជកម្មក្លាយជាជំនាញមួយដែលមានតម្រូវការខ្ពស់ក្នុងទីផ្សារការងារ។

ដើម្បីឱ្យប្រត្តិបត្តិការរបស់ក្រុមហ៊ុនមួយ ដំណើរការទៅមុខដោយរលូន ទាមទារអោយមានការសហការពីសំណាក់ ផ្នែកជាច្រើននៅក្នុងក្រុមហ៊ុននោះ រួមមានផ្នែកគ្រប់គ្រងទូទៅ ផ្នែកផលិតកម្ម ផ្នែកសេវាកម្ម ផ្នែកទីផ្សារ ផ្នែករដ្ឋបាល ហើយផ្នែកដ៏សំខាន់មួយដែលគ្រប់ពាណិជ្ជកម្មទាំងអស់ ចាំបាច់ត្រូវតែមាន នោះគឺផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ។

ជាទូទៅគេអាចយល់ដឹងពីសុខុមាលភាពរបស់អាជីវកម្មមួយ តាមរយៈការត្រួតពិនិត្យ របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុននោះហើយកាលដែលមានសមត្ថភាព ក្នុងការបកប្រែ និងវាយតម្លៃ របាយការណ៍ហិរញ្ញវត្ថុរបស់អាជីវកម្ម វាគឺជាជំនាញស្នូលដ៏ចាំបាច់មួយរបស់វិនិយោគិនវ័យឆ្លាត នាយុគសម័យនេះ។ ភាគច្រើនគេអាចមើលឃើញថាបុគ្គលដែលមានសមត្ថភាពខ្ពស់ក្នុងការបកប្រែ និងវាយ តម្លៃរបាយការណ៍ហិរញ្ញវត្ថុ ច្រើនតែជាបុគ្គលដែលមានចំណេះដឹង លើជំនាញគណនេយ្យ និងហិរញ្ញវត្ថុ។

សំណង់អាគារពាណិជ្ជកម្មជាច្រើនត្រូវបានសាងសង់ឡើង ហើយក្រុមហ៊ុនអន្តរជាតិជាច្រើន ក៏បានលេចរូបរាងឡើងគួរឱ្យកត់សម្គាល់ ជាហេតុធ្វើឱ្យតម្រូវការធនធានអ្នកជំនាញ ផ្នែកពាណិជ្ជកម្មកើនឡើងកាន់តែច្រើន ក្នុងទីផ្សាការងារ។ វិទ្យាស្ថានខេមអេដ ត្រូវបានទទួលស្គាល់ថា ជាគ្រឹះស្ថានឧត្តមសិក្សា ដែលបណ្តុះបណ្តាលជំនាញគណនេយ្យ និងហិរញ្ញវត្ថុធំមួយក្នុងប្រទេសកម្ពុជា។ កម្មវិធីសិក្សារបស់វិទ្យាស្ថាននេះ ត្រូវបានរៀបចំឡើងស្របតាមស្តង់ដារអន្តរជាតិ ដោយបានបញ្ចូលនូវមុខវិជ្ជាជាច្រើនក្នុងផ្នែកពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីជាជំនួយដល់ការយល់ដឹងបន្ថែមលើជំនាញគោលរបស់ខ្លួន គឺជំនាញគណនេយ្យ និងហិរញ្ញវត្ថុ។

ទាំងនេះជាហេតុធ្វើឱ្យនិស្សិតដែលបញ្ចប់កាសិក្សានៅវិទ្យាស្ថាននេះ មានចំណេះដឹងទូលំទូលាយក្នុងផ្នែកពាណិជ្ជកម្ម ហើយអ្វីដែលរឹតតែគួរឱ្យចាប់អារម្មណ៍នោះ ពួកគេនឹងមានឱកាសទទួលបានសញ្ញាបត្រ២ បន្ទាប់ពីបញ្ចប់ការសិក្សា កម្មវិធីបរិញ្ញាបត្ររយៈពេល៤ឆ្នាំ។ ជារៀងរាល់ឆ្នាំ វិទ្យាស្ថានខេមអេដ បានបណ្តុះបណ្តាល ធនធានអ្នកជំនាញផ្នែកគណនេយ្យ និងហិរញ្ញវត្ថុជាច្រើន ដើម្បីបំពេញតម្រូវការទីផ្សារការងារ។ ជាក់ស្តែងកាលពីឆ្នាំ២០២០កន្លងទៅនេះ វិទ្យាស្ថានខេមអេដបានបណ្តុះបណ្តាល និស្សិតបញ្ចប់ការសិក្សា ជំនាញគណនេយ្យ និងហិរញ្ញវត្ថុ ចំនួនរហូតដល់ ៣៦៤នាក់ ហើយបច្ចុប្បន្នពួកគេកំពុងបំពេញការងារ ក្នុងស្ថានប័នជាតិ និងអន្តរជាតិ។

សិក្សាជំនាញដែលស្របនឹងតម្រូវការទីផ្សាការងារ វាជាការសម្រេចចិត្តដ៏ត្រឹមត្រូវមួយ ហើយអ្នកនឹងទទួលបានផ្លែផ្កាជាទីគាប់ចិត្ត ប្រសិនបើអ្នកទទួលបានការបណ្តុះបណ្តាល ក្នុងគ្រឹះស្ថាន អប់រំប្រកបដោយគុណភាព និងមានការទទួលស្គាល់ទូលំទូលាយ។

ចាប់ផ្តើមជំហ៊ានទីមួយរបស់អ្នកជាមួយនឹង វិទ្យាស្ថានខេមអេដ នៅថ្ងៃនេះតាមរយៈ៖ www.cam-ed.com ។ សម្រាប់ពត៌មានបន្ថែមសូមទំនាក់ ទំនងទៅកាន់លេខ ០២៣ ៩៨៦ ៥២២/៥២៣ រឺតាមរយៈអ៉ីម៉ែល៖ [email protected]