(បរទេស)៖ ខ្សែភាពយន្តភាគរបស់កូរ៉េដ៏ល្បី «Squid Game» ទើបតែបំបែកកំណត់ត្រាថ្មីមួយទៀត ដោយទទួលបានការចូលទស្សនារហូតដល់ ១.៦៥ពាន់លានម៉ោង តាមរយៈការ Streaming នៅលើ Netflix ក្នុងរយៈពេល៤សប្តាហ៍ដំបូង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Korea Times។

Netflix សម្រេចបញ្ចេញខ្សែភាពយន្តទាំង១០ ដែលមានការចូលទស្សនាច្រើនបំផុតនៅទូទាំងពិភពលោក ក្នុងរយៈពេល២៨ថ្ងៃដំបូង នៅលើ Platform របស់ខ្លួន។ ក្នុងចំណោមនោះ រឿង «Squid Game» បានឈរនៅកំពូលតារាង ក្នុងនាមជាភាពយន្តមិននិយាយភាសាអង់គ្លេសលំដាប់ទី១ មានការចូលទស្សនាច្រើនម៉ោងបំផុត រហូតដល់ទៅ ១.៦៥លានម៉ោង ក្នុងរយៈពេល៤សប្តាហ៍ដំបូង ខណៈរឿងនេះត្រូវបានដាក់បញ្ចាំងដំបូងនៅលើ Netflix ក្នុងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១។

ខាងក្រោមជាខ្សែភាពយន្ត មិននិយាយភាសាអង់គ្លេសទាំង១០ ដែលទទួលបានចំនួនចូលទស្សនាច្រើនម៉ោងបំផុត លើ Netflix ក្នុងរយៈពេល៤សប្តាហ៍ដំបូងនេះ៖

១៖ រឿង «Squid Game» មានការចូលទស្សនា ១.៦៥ពាន់លានម៉ោង
២៖ រឿង «Money Heist» ឬ រឿង «ផែនការប្លន់លុយ» ភាគ៤ មានការចូលទស្សនា ៦១៩លានម៉ោង
៣៖ រឿង «Money Heist» ឬ រឿង «ផែនការប្លន់លុយ» ភាគ៣ មានការចូលទស្សនា ៤២៦លានម៉ោង
៤៖ រឿង «Money Heist» ឬ រឿង «ផែនការប្លន់លុយ» ភាគ៥ មានការចូលទស្សនា ៣៩៥លានម៉ោង
៥៖ រឿង «Lupin: Part» ១ មានការចូលទស្សនា ៣១៧លានម៉ោង
៦៖ រឿង «Elite: Season ៣» មានការចូលទស្សនា ២៧៥លានម៉ោង
៧៖ រឿង «Who Killed Sara? Season ១» មានការចូលទស្សនា ២៦៦លានម៉ោង
៨៖ រឿង «Elite: Season ៤» មានការចូលទស្សនា ២៥៧លានម៉ោង
៩៖ រឿង «Lupin: Part ២» មានការចូលទស្សនា ២១៤លានម៉ោង
១០៖ រឿង «Dark Desire: Season ១» មានការចូលទស្សនា ២១៤លានម៉ោង៕