(ស្កុតឡែន)៖ ក្លិប Rangers បានសម្រេចតែងតាំងលោក Giovanni van Bronckhorst ជាអ្នកចាត់ការទូទៅថ្មីប្រចាំក្រុមដែលលោកជាអតីតកីឡាករឆ្នើមរបស់ក្លិប Arsenal និង FC Barcelona និងក្រុមជម្រើសជាតិហូឡង់ ខណៈលោកបានបង្ហាញអារម្មណ៍ថា «ពិតសំណាងណាស់» ដែលបានបញ្ជាក់ព្រមព្រៀងការងារថ្មីនេះ។

លោក Van Bronckhorst វ័យ ៤៦ឆ្នាំបានសម្រេចចូលដឹកនាំក្រុម Rangers បន្ទាប់ពីលោក Steven Gerrard លាឈប់ទៅចូលរួមដឹកនាំក្រុម Aston Villa នៅលីគអង់គ្លេស ខណៈលោកជាអតីតកីឡាករម្នាក់ដែលឈ្នះពានចំនួន៥ និងពានលីគចំនួន ២ជាមួយក្លិប Rangers កាលពីចន្លោះឆ្នាំ១៩៩៨ ដល់ ២០០១ និងនាមជាកីឡាករ លោកធ្លាប់ឈ្នះពាន Premier League ជាមួយ Arsenal ផងដែរ។

Van Bronckhorst ក៏បានឈ្នះពាន Champions League ជាមួយ Barca និងពាន La Liga ២លើក មុនសម្រេចចាប់អាជីពជាជំនួយការគ្រូបង្វឹកនៅឆ្នាំ២០១១ ដល់ឆ្នាំ២០១៥ ក្នុងក្លិប Feyenoord ហើយឡើងជាគ្រូពេញសិទ្ធឈុតធំនៅឆ្នាំ២០១៥ដល់២០១៩ បន្ទាន់មកបានប្តូរទៅកាន់តំណែងអ្នកចាត់ការក្លិបចិន Guangzhou R&F ក្នុងឆ្នាំ២០២០ ហើយក៏ជាអតីតឈ្នះពាន Scottish Premiership, Scottish Cup, Scottish league Cup ជាមូយក្លិប Rangers កាលនៅជាកីឡាករ។

នាមជាអាជីពគ្រូបង្វឹកលោក Van Bronckhorst បានរួមចំណែកជួយក្លិប Feyenoord ឈ្នះពាន Eredivisie 2016-2017, Johan Cruyff Shied 2017 និង 2018 រួមជាមួយពាន KNVB Cup 2015-16, 2017-18 ហើយជាអតីតកីឡាករម្នាក់លេងបាន ១០៦ប្រកួតជាមួយក្រុមទឹកក្រូចហូឡង់ នាមជាប្រធានក្រុមម្នាក់ជួយក្រុមជម្រើសជាតិយកបានលេខ ២ នៅពាន World Cup 2010។

លោក Van Bronckhorst បង្ហាញអារម្មណ៍«ពិតជារីករាយខ្លាំងដែលបានក្លាយអ្នកចាត់ក្រុមទី១៧ របស់ក្លិប Rangers» ដែលស្ថិតក្នុងលីគស្កុតឡែន Scottish Premiership ដែលបច្ចុប្នក្លិប Rangers កំពុងរកបាន ៣០ពិន្ទុឈរលេខ ១ក្នុងតារាងលីគដោយត្រូវជាមួយក្រុម Hibernian ក្នុងពាន Scottish League Cup មុនទៅជួយក្រុម Livingston ប្រជែង ៣ពិន្ទុក្នុងលីគជាបន្តនាមជាក្រុមឈ្នះពានលីគ ៥៥លើកច្រើនជាងគេ៕