(អាមេរិក)៖ តារាចម្រៀងរ៉េបល្បីឈ្មោះបោះសំឡេងរបស់អាមេរិក Cardi B បាននិយាយនៅក្នុងបទសម្ភាសន៍មួយ កាលពីពេលថ្មីៗនេះថា នាងនិងកូនស្រី គឺជាហ្វេនរបស់ក្រុមចម្រៀង K-POP បុរសដ៏ល្បី BTS។ នាងនិយាយបែបនេះ គឺតាមរយៈបទសម្ភាសន៍ជាមួយទស្សនាវដ្តី Variety មុនពេលនាងធ្វើជាពិធីករក្នុងកម្មវិធី «American Music Awards» ឆ្នាំ២០២១ ដែលនឹងធ្វើឡើងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

banner

តាមរយៈបទសម្ភាសន៍ជាមួយ Variety តារាស្រី Cardi B បានទម្លាយអាថ៌កំបាំងក្នុងចិត្តយ៉ាងដូច្នេះថា «ខ្ញុំពិតជារំភើបណាស់ដែលបានឃើញ 𝐁𝐓𝐒... ខ្ញុំចូលចិត្ត 𝐁𝐓𝐒 ខ្លាំងណាស់ ប៉ុន្តែខ្ញុំសូមប្រាប់អ្នកពីរឿងមួយ កូនស្រីរបស់ខ្ញុំចូលចិត្ត 𝐁𝐓𝐒 ខ្លាំងណាស់ ដូចជា ម៉ាក់ម៉ាក់... ដាក់បទចម្រៀង ហើយវាដូចជាខ្ញុំដឹងរួចហើយថា នាងកំពុងចង់និយាយអំពីអ្វី»។ បន្ថែមពីនេះ Cardi B ក៏បាននិយាយដែរថា នាងត្រូវតែមានកំណត់ត្រាជាមួយ 𝐁𝐓𝐒។

គួរជម្រាបថា BTS ត្រូវបានតែងតាំងពាន៣រួមទាំងពានធំដំបូង «Artist Of The Year» ពី «American Music Awards» រួមមានពាន «Artist of the Year», ពាន «Favorite Pop Duo/Group» និងពាន «Favorite Pop Song» សម្រាប់បទ Butter ខណៈកម្មវិធីទទួលពាននឹងចាក់ផ្សាយពីរោងមហោស្រព Microsoft Theater ទីក្រុង Los Angeles នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ នេះជាលើកដំបូងដែល BTS ត្រូវបានតែងតាំងឈរឈ្មោះដណ្ដើមពាន «Artist Of The Year» រួម ជាមួយ Ariana Grande, Drake, Olivia Rodrigo, Taylor Swift និង The Weeknd ហើយក៏ជាលើកទី៣ ដែលត្រូវបានតែងតាំងសម្រាប់ពាន «Favorite Pop Duo/Group» នេះ៕