(កណ្តាល)៖ ក្រុមហ៊ុន Jet's Express cambodia មានរៀបចំពិធីសម្ភោធជាផ្លូវកាទទួលយកសេវាកម្មបញ្ញើពីប្រជាពលរដ្ឋចាប់ពីថ្ងៃនេះតទៅ ដោយមានការអញ្ជើញចូលរួមក្រោមវត្តមានលោកឧកញ៉ាស្រី ចាន់ថន ដែលជាស្ថាបនិកដ៏ឆ្នើមវ័យក្មេងរបស់ក្រុមហ៊ុននាព្រឹកថ្ងៃសៅរ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតក្នុងឃុំវិហាសួរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ក្នុងឱកាសនោះ លោកឧកញ៉ា ស្រី ចាន់ថន បានថ្លែងថា ក្រុមហ៊ុន jet's Express cambodia ត្រូវបានផ្ដួចផ្ដើមគំនិតនាដើមឆ្នាំ២០២១ ក្នុងអំឡុងពេលដែលប្រទេសជាតិកំពុងជួបវិបត្តិកូវីដ១៩ ដោយមានការជួយគាំទ្ររបស់បុគ្គលិក សាខានៅក្នុងគោលដៅចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈវិស័យដឹកជញ្ជូនបញ្ញើរហ័សក្នុងប្រទេសកម្ពុជា និងជួយបង្កើនការងារដល់ប្រជាពលរដ្ឋ ជាពិសេសជួយដល់ស្ត្រី និងការបង្កើតការបរិច្ចាគផ្ដល់ជំនួយដែលបានមកពីប្រាក់ចំណេញ ជួយដល់ប្រជាពលរដ្ឋកំពុងជួបខ្វះខាត ឬប្រជាពលរដ្ឋកំពុងជួបទុក្ខលំបាក។

លោកឧកញ៉ា ស្រី ចាន់ថន បានបន្តឲ្យដឹងទៀតថា ក្នុងការចាប់ផ្ដើមបង្កើតក្រុមហ៊ុននេះឡើងចាប់តាំងពីខែកក្កដាឆ្នាំ២០២១ រហូតមកដល់ពេលនេះក្រុមហ៊ុនបង្កើតឡើងបានរយៈពេល៣ ខែកន្លះមកហើយ តែក៏មានសមិទ្ធិផល គួរឲ្យគាត់សម្គាល់ និងទទួលបានការស្ងើចសរសើរ និងការជួយគាំទ្រពីប្រជាពលរដ្ឋទូទាំងប្រទេស ធ្វើឲ្យក្រុមហ៊ុនបង្កើតបានការិយាល័យកណ្ដាលមួយនៅជ្រោយចង្វារ មានបុគ្គលិកចំនួន៣០០នាក់ ចំនួនឃ្លាំងដ៏ធំផ្ទាល់ខ្លួនមួយនៅជ្រោយចង្វារផងដែរ។

ក្នុងនោះមានឡានដឹកទំនិញចំនួនជិត១០០គ្រឿង សមាជិកសាខាប្រែនឆាយចំនួន ៣០០កន្លែងទូទាំងប្រទេស២៥ខេត្តក្រុង ក្នុងនោះសាខាផ្ទាល់ខ្លួនមាន៨កន្លែង ក្នុងនោះមានចំនួន ៥០ភាគរយនឹងបើកទទួលបញ្ញើទំនិញចាប់ពីពេលនេះតទៅ សម្រាប់សេវាកម្មរបស់ក្រុមហ៊ុន Jet's Express bambodia មានសេវាកម្មបញ្ញើរហ័ស មានការធានាលើការបាត់បង់ ឬបាក់បែកទំនិញរបស់ប្រជាពលរដ្ឋ មានការទទួលខុសត្រូវខ្ពស់ និងមានសេវាកម្មគ្រប់គ្រងឃ្លាំង សេវាដឹកជញ្ជូនអន្តរជាតិ ដែលមានការដឹកនាំតាមកប៉ាល់ សេវាបញ្ញើទំនិញពីក្រៅប្រទេស សេវាកម្មប្រឹក្សាយោបល់ទាក់ទងទៅនឹងការគ្រប់គ្រងសម្រាប់ផែនការទៅមុខក្នុងឆ្នាំ២០២២ ក្រុមហ៊ុននិងមានគ្រោងបង្កើតសាខាបន្តទៀតអោយបានចំនួន ១០០០សាខា មានបុគ្គលិករហូតដល់ ជិត១០០០នាក់ ឡានដឹកទំនិញមានចំនួន ២០០គ្រឿង ដើម្បីចាប់យកចំណែករបស់ទីផ្សារសេវាបញ្ញើទូទាំងប្រទេស និងក្នុងគោលដៅនាំកេរ្តិ៍ឈ្មោះកម្ពុជាទៅលើឆាកអន្តរជាតិ នឹងបន្តទៅប្រទេសថៃ ប្រទេសវៀតណាមនិងប្រទេសឡាវដែលជាប្រទេសជិតខាងថែមទៀតផង។

ជំហានបន្តសេវាដឹកជញ្ជូនរបស់ក្រុមហ៊ុន Jet's Express Cambodia ចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ទៅនឹងមានឡានដឹកទំនិញ និងរ៉ូម៉ក់កង់បីដំណើរការវិលកង់ហើយក្នុងការដឹកជញ្ជូន ហើយសាខាទាំងអស់នឹងចាប់ផ្ដើម បើកទទួលយកទំនិញបញ្ញើរបស់ប្រជាពលរដ្ឋគឺទូទាំងប្រទេសចំនួន ២៥ ខេត្តក្រុង និងចំនួន ១៤០៥ ឃុំ សង្កាត់ទូទាំងប្រទេស ដោយមានតម្លៃទាបជាងតម្លៃទីផ្សារ។

ជាចុងក្រោយ លោកឧកញ៉ា បានសំណូមពរទៅដល់បុគ្គលិកគ្រប់ផ្នែកជំនាញទាំងអស់ សូមយកចិត្តទុក្ខដាក់ឲ្យបានខ្ពស់ក្នុងកាងារដឹកជញ្ជួនយកទៅអោយអតិថិជនដោយមានទំនួលខុសត្រូវខ្ពស់ដើម្បីបម្រើសេវាកម្មជូនប្រជាពលរដ្ឋឲ្យបានលឿន និងល្អបំផុត៕