(ភ្នំពេញ)៖ «រីឈែលហូម» គឺជាហាងផ្គត់ផ្គងអាហារក្រៀមធម្មជាតិ ដែលមានគុណភាព និងអនាម័យខ្ពស់ ទទួលបានការគាំទ្រច្រើនពីអតិថិជនទាំងក្នុង និងក្រៅប្រទេស។ ពិសេសរាល់អតិថិជន ដែលបានទិញយកទៅបរិភោគ គឺតែងសរសើរពីរសជាតិឆ្ងាញ់គ្រប់មុខម្ហូបតែម្តង។ នៅពេលនេះ អាហារក្រៀមធម្មជាតិ «រីឈែលហូម» មានកេរ្តិ៍ឈ្មោះល្បីខ្លាំង រហូតលក់សិទ្ធិចែកចាយ ទៅដល់ប្រទេសញូវស៊ីឡែនទៀតផង។

លោក ងួន បូរ៉ា អគ្គនាយក្រុមហ៊ុន «រីឈែលហូម» បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា ដោយមានទំនុកចិត្ត និងមើលឃើញពីគុណភាព ឬស្តង់ដានៃការផលិតនោះ ស្តេចអាហារក្រៀមធម្មជាតិ រីឈែលហូម ក៏ទទួលការចាប់អារម្មណ៍ និងគាំទ្រពីបងប្អូននៅឯប្រទេសញូវស៊ីឡែន ខណៈបានទិញសិទ្ធិទៅចែកចាយបន្តផងដែរ។

លោកបន្តថា តួយ៉ាងដូចជាក្នុងបរិបទ នៃជំងឺកូវីដ-១៩ គេសង្កេតឃើញថា ការបញ្ជាទិញម្ហូបអាហារតាមប្រព័ន្ធអនឡាញ កំពុងពេញនិយមសម្រាប់ប្រជាពលរដ្ឋទូទៅ។ មិនតែប៉ុណ្ណោះ «រីឈែលហូម» ដែលជាហាងផ្គត់ផ្គងអាហារក្រៀមធម្មជាតិ ក៏កាន់តែទទួលបានការគាំទ្រពីអតិថិជន។ លើសពីនេះទៀត គឺមានអ្នកទិញសិទ្ធិយកទៅលក់ជាហូរហែផងដែរ។

អ្វីដែលកាន់តែចាប់អារម្មណ៍ និងពិសេសថែមទៀតនោះ ស្តេចអាហារក្រៀមធម្មជាតិ រីឈែលហូម គឺកាន់តែមានភាពល្បីខ្លាំង និងសន្ទុះឈានឡើង នៅលើទីផ្សាក្រៅស្រុកទៀតផង។ ជាស្តែង ថ្មីៗនេះអាហារក្រៀមធម្មជាតិ «រីឈែលហូម» បានល្បីខ្លាំងរហូតលក់សិទ្ធិចែកចាយ ទៅដល់ញូវស៊ីឡែនផងដែរ។

ដោយឡែកអ្នកស្រី ថៃ សេរីនិមល រស់នៅទីក្រុង «អូក្លែន» ប្រទេសញូវស៊ីឡែន បាននិយាយថា មូលហេតុដែលអ្នកស្រីសម្រេចចិត្តទិញសិទ្ធិ ស្តេចអាហារក្រៀមធម្មជាតិ រីឈែលហូម យកទៅលក់នៅទីនោះ គឺដោយសារចង់ Support ម្ហូបខ្មែររបស់យើងឲ្យកាន់តែទូលំទូលាយ។ មួយវិញទៀត ដើម្បីឲ្យបងប្អូនខ្មែរយើង រស់នៅប្រទេសញូវស៊ីឡែន ស្គាល់ពីរសជាតិម្ហូបដើម និងបានសាករសជាតិម្ហូបក្រៀមរបស់ខ្មែរយើង។

អ្នកស្រីនិយាយថា «ជាពិសេសនាងខ្ញុំសង្កេតឃើញថា ខាងក្រុមហ៊ុនស្តេចអាហារក្រៀមធម្មជាតិ រីឈែលហូម មានឈ្មោះចុះបញ្ជីក្នុងក្រសួងចំណីអាហារ និងការផលិតតាមស្តង់ដាអនាម័យ និងមានការវេចខ្ចប់បានត្រឹមត្រូវ។ ម្យ៉ាងទៀត ខ្ញុំធ្លាប់បានកុម្ម៉ង់យកទៅបរិភោគដោយខ្លួនឯងផ្ទាល់ គឺមានរសជាតិឆ្ងាញ់ ហេតុនេះហើយទើបខ្ញុំ និងគ្រួសារមានចំណាប់អារម្មណ៍ ដាក់ទុនចូលសមាជិកតំណាងចែកចាយ ជាមួយក្រុមហ៊ុននេះតែម្តង»។

សូមបញ្ជាក់ថា ហាងអាហារក្រៀម «រីឈែលហូម» បង្កើតឡើងដោយស្នាដៃកូនខ្មែរ ដែលកំពុងមានឈ្មោះល្បីល្បាញ នៅលើទីផ្សារកម្ពុជា។ ម្យ៉ាងទៀតអំឡុងពេលបរិបទ នៃជំងឺកូវីដ-១៩នេះ គឺមានតែម្ហូបអាហារក្រៀមបែបនេះទេ ដែលអាចបំពេញតាមតម្រូវការអតិថិជន គ្រប់ពេល និងទីកន្លែង៕