(លីយ៉ុង)៖ ជំនួបប្រកួតបាល់ទាត់លីគកំពូលបារាំង Ligue 1 រវាងក្រុម Lyon ទល់នឹង Marseille ប្រចាំសប្តាហ៍ទី១៤ របស់ពួកគេត្រូវបានឆាចោល នៅពេលកីឡាករ Demitri Payet ត្រូវបានអ្នកគាំទ្រគប់ទឹកសុទ្ធចំនួន ៥ដបអំឡុងប្រកួតយប់មិញនេះ។

ហេតុការណ៍ត្រូវបានកើតឡើង នៅក្រោយពេលអាជ្ញាកណ្តាលបន្លឺកញ្ចែចាប់ផ្តើមការប្រកួតបានតែ ៥នាទីប៉ុណ្ណោះក្នុងវគ្គទី១ មុនពេលបង្វំចិត្តបញ្ចប់ការប្រកួតនៅពាក់កណ្តាលផ្លូវទៅវិញ។

ភ្លាមៗនោះដែរ លោកអាជ្ញាកណ្តាល Ruddy Buquet បានអនុញ្ញាតឲ្យក្រុមកីឡាករទាំងពីរទៅសម្រាកក្នុងបន្ទប់ផ្លាស់ប្តូរបំពាក់ និងរង់ចាំយ៉ាងយូរ ដើម្បីបន្តការប្រកួតឡើងវិញ នៅពេលក្រុមកីឡាកររបស់ក្រុមភ្ញៀវ Marseille មិនព្រមចេញមកប្រកួតបន្តឡើយ ក្រោយពេលការពន្យារមានរយៈពេលជិត ២ម៉ោងឯណោះ។

នេះក៏ជាលើកទី២ ផងដែរសម្រាប់ Payet ដែលបានរងការវាយប្រហារដោយដបទឹកសុទ្ធនៅក្នុងទីលានប្រកួតនារដូវកាលនេះ ដ្បិតការប្រកួតរវាង Marseille ទល់នឹង Nice ក្នុងខែសីហា ឆ្នាំ២០២១ ក៏ត្រូវក្បាលនឹងដបទឹកសុទ្ធ និងបានគប់តបតទៅនឹងអ្នកគាំទ្រវិញដែរ៕