(ម៉ាឌ្រីដ)៖ ៣ពិន្ទុក្នុងផ្ទះរបស់ក្រុម Granada ពីលទ្ធផលឈ្នះ ៤-១ ធ្វើឲ្យ Real Madrid ដែលដឹកនាំដោយលោក Carlo Ancelotti ឡើងទៅឈរនៅកំពូលតារាងលីគកំពូលអេស្ប៉ាញ La Liga វិញគិតត្រឹមសប្តាហ៍ទី១៤ ជាមួយនឹង ៣០ពិន្ទុ ដោយនៅសល់ ១ប្រកួតក្នុងដៃផងដែរ។

ខ្សែប្រយុទ្ធវ័យក្មេង Vinicius Junior រកបានគ្រាប់ទី១០ របស់គេក្នុងការបង្ហាញខ្លួនឲ្យក្រុមអធិរាជស Real Madrid នារដូវកាលនេះគ្រប់កម្មវិធីប្រកួតទាំងអស់ ដោយឈរពីលើ Real Sociedad ១ពិន្ទុ និង Sevilla ២ពិន្ទុជិតបញ្ចប់ជើងទី១ គ្រាដែល Granada ឈរនៅលេខរៀងទី១៧ ដោយមាន ១១ពិន្ទុស្មើក្រុមស្ថិតក្នុងតំបន់កាត់ចោល តែដោយសារឈ្នះគ្រាប់បាល់ចំណេញប៉ុណ្ណោះ។

ក្នុងជំនួបនាយប់មិញនេះដែរ កីឡាករ Marco Asensio, Nacho និង Ferland Mendy សុទ្ធតែចូលរួមរកបានគ្រាប់បាល់ដូចគ្នា ដើម្បីជួយក្រុម Los Blancos លេងមិនចាញ់ក្នុងលីគ ៥ប្រកួតចុងក្រោយនេះ៕