(ភ្នំពេញ)៖ ដើម្បីបំពេញការកើនឡើងនៃតម្រូវការ និងស្របតាមសំណូមពររបស់អតិថិជន ក៏ដូចជាការពង្រីកវិសាលភាពរបស់ខ្លួនឲ្យដល់អតិថិជនកាន់តែច្រើន ទឹកលាងចាន Ora នឹងបន្តផ្ដល់ប្រូម៉ូសិន និងឱកាសឈ្នះរង្វាន់នៅតាមទីផ្សារដែលបានកំណត់ រហូតដល់ថ្ងៃទី១២ ខែធ្នូខាងមុខនេះ។

ចាប់តាំងពីការបង្ហាញខ្លួនលើទីផ្សារ ទឹកលាងចាន Ora ទទួលការពេញចិត្តពីសំណាក់អតិថិជនជាច្រើនដោយសារសមត្ថភាពលាងសម្អាត ដែលត្រូវបានផ្សំឡើង ពីរូបមន្តពិសេសដែលអាចជម្រះជាតិខ្លាញ់ ស្អាតភ្លឺចែងចាំង ប្រឆាំងនឹងបាក់តេរី និងមានក្លិនក្រអូបប្រហើរ ជាមួយនឹង៣ក្លិន គឺ ក្លិនស្លឹកគ្រៃ ក្លិនក្រូចឆ្មារ ក្លិនតែបៃតង ដែលផ្ដល់នូវលក្ខណៈពិសេសផ្សេងៗគ្នា។ ទឹកលាងចាន Ora ក៏ផ្ដល់នូវ ៤ចំណុះសម្រាប់ជ្រើសរើសតាមតម្រូវការគឺ ចំណុះ ៣៨០ក្រាម ៧៣០ក្រាម ១.៥ គីឡូក្រាម និង ៣.៥គីឡូក្រាម ជាមួយនឹងការរចនាដប និងពណ៍ដ៏ស្រស់ស្អាត។

សម្រាប់អតិថិជនដែលខកខានឱកាសនៅតាមទីផ្សារនានាកន្លងមក សូមរួសរាន់កុំភ្លេចរកស្តង់ប្រូម៉ូសិនទឹកលាងចានOra នៅតាមបណ្ដាផ្សារផ្សេងៗ នៅក្នុងរាជធានីភ្នំពេញ និងតាមពេលវេលាដែលបានកំណត់។ អ្វីដែលពិសេសនោះអតិថិជនក៏អាចរកជាវទឹកលាងចាន Ora និងផលិតផលផ្សេងៗរបស់ Ora បានតាមរយៈកម្មវិធី BLOC ដែលដឹកជញ្ជូនទៅដល់គេហដ្ឋានរបស់អ្នករហ័ស និងមានសុវត្ថិភាពបំផុត។

សម្រាប់ព័ត៌មានបន្ថែមអំពីផលិតផល Ora សូមតាមដានទំព័រហ្វេសប៊ុកផ្លូវការ Ora Cambodia (www.facebook.com/OraCambodia)៕