(ភ្នំពេញ)៖ ការតភ្ជាប់អ៉ីនធឺណែតតាមរយៈ Wi-Fi ក្លាយជាផ្នែកដ៏សំខាន់នៃជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សទូទៅក្នុងពេលសព្វថ្ងៃនេះ។ នាពេលបច្ចុប្បន្ន ឧបករណ៍ ភាគច្រើនត្រូវបានផលិតឡើងដោយមានមុខងារសម្រាប់តភ្ជាប់ Wi-Fi មកជាមួយស្រាប់ដូចជាទូរស័ព្ទដៃ ទូរទស្សន៍ ឡេបថប កុំព្យូទ័រ។ល។

គួបផ្សំនឹងកម្មវិធី ប្រព័ន្ធ និងមាតិការដែលឆ្លើយតបគ្នាកត្តានេះបានជួយលើកកម្ពស់ប្រសិទ្ធភាព និងផលិតភាពជីវិតរស់នៅក្នុងកម្រិតថ្មីមួយចំពោះសង្គម អាជីវកម្ម និងរដ្ឋាភិបាល។

នៅពេលបច្ចុប្បន្ននេះ Wi-Fi មានសារៈសំខាន់ខ្លាំងសម្រាប់បុគ្គលិកម្នាក់ៗ ព្រមទាំងសម្រាប់អាជីវកម្ម និងសហគ្រាសផងដែរ ក្នុងការទទួលបានព័ត៌មាន។ ក្នុងសង្គមសព្វថ្ងៃ ជាមធ្យមបុគ្គលម្នាក់មានឧបករណ៍ចល័តពី២ ទៅ ៥គ្រឿង ដែលភ្ជាប់ទៅនឹងអ៉ីនធឺណិត សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ពួកគេ។ ដូច្នេះ ពួកគេត្រូវការឧបករណ៍សម្រាប់តភ្ជាប់ Wi-Fi ប្រកបដោយស្ថិរភាព ខណៈដែលរ៉ោតទ័រ Wi-Fi ជាច្រើនត្រូវបានដាក់លក់ដោយភ្ជាប់ជាមួយនឹង SSID (Service Set Identifier) ដែលមានការជ្រៀតចូលរំខានដល់ប្រេកង់ Wi-Fi កម្រិតខ្ពស់នាំឱ្យបទពិសោធន៍ប្រើអ៉ីនធឺណិត តាមរយៈ Wi-Fi មិនអំណោយផលដោយសារសេវាអ៉ីនធឺណែតឡើងចុះ មិនមានស្ថេរភាព។

វិទ្យាស្ថាន IEEE បានទទួលស្គាល់រ៉ោតទ័រ Wi-Fi 6 (802.11ax) ជាផ្លូវការក្នុងឆ្នាំ២០១៩ (សូមមើលដ្យាក្រាមខាងក្រោម)។ រ៉ោតទ័រ Wi-Fi 6 មានចំណុចខ្លាំងដោយបំពេញបន្ថែមនូវចំនុចខ្វះខាតមួយចំនួនដែលមាននៅលើ Wi-Fi 5 បច្ចុប្បន្ន។ នេះគឺជាការវិវឌ្ឍដ៏សំខាន់ដោយមានការពង្រឹងបន្ថែមចំពោះល្បឿន, រយៈពេលបញ្ជូនរលកសញ្ញា (latency), ភ្ជាប់ឧបករណ៍បានច្រើន និងជាពិសេសមានសុវត្ថិភាពខ្ពស់។

លោកស្រី Yuni Lee Heathcote បានបន្ថែមថា៖ «ការនាំយកផលិតផល និងសេវាល្អបំផុត គឺជាអ្វីដែលក្រុមហ៊ុន EZECOM តែងតែខិតខំផ្តល់ជូនប្រជាជនកម្ពុជា។ ជាមួយនឹងរ៉ោតទ័រ ដែលមានបំពាក់បច្ចេកវិទ្យាចុងក្រោយបំផុតនេះ អ្នកប្រើប្រាស់នឹងអាចរីករាយជាមួយសកម្មភាពអនឡាញ របស់ពួកគេដោយគ្មានការរំខាន។ ដោយមានការគាំទ្រសេវាកម្មពីក្រុមហ៊ុន Huawei អ្នកប្រើប្រាស់រ៉ោតទ័រ Wi-Fi 6 Plus AX3 ទទួលបានការធានាជូនថា ពួកគេកំពុងប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយបំផុតដែលទីផ្សារផ្តល់ជូនពួកគេ។ យើងមានមោទនភាពដែលអាចផ្តល់ជូនឧបករណ៍នេះទៅកាន់ទីផ្សារកម្ពុជា សម្រាប់ប្រយោជន៍របស់អ្នកប្រើប្រាស់ទាំងអស់គ្នា»

រ៉ោតទ័រ Wi-Fi 6 Plus AX3 មានអង់តែនចំនួន៤ ដាក់លក់ក្នុងតម្លៃ ៥៩ដុល្លារ ក្នុង១គ្រឿង ហើយឥឡូវនេះអាចរកទិញបានចំពោះអ្នកជាវសេវាអ៉ីនធឺណែតទាំងអស់របស់ក្រុមហ៊ុន Ezecom។

ក្រុមហ៊ុន Huawei បានដាក់លក់រ៉ោតទ័រនេះ នៅក្នុងទីផ្សារអន្តរជាតិ កាលពីខែកក្កដា ឆ្នាំ២០២១ ហើយក្រុមហ៊ុន EZECOM គឺជាក្រុមហ៊ុនផ្តល់សេវាអ៉ីនធឺណែតដំបូងគេដែលផ្តល់ជូនឧបករណ៍នេះ ក្នុងទីផ្សារកម្ពុជា ដោយមានការទទួលស្គាល់ពេញលេញពីនិយ័តករទូរគមនាគមន៍កម្ពុជា។

ក្រុមហ៊ុន EZECOM ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៧ ដើម្បីបម្រើតម្រូវការទីផ្សារសេវាអ៉ីនធឺណែតសម្រាប់ក្រុមហ៊ុន សហគ្រាស និងតាមលំនៅដ្ឋាន ដែលបាននឹងកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅប្រទេសកម្ពុជា។ ចាប់តាំងពីបានបង្កើតឡើងមក ក្រុមហ៊ុនបានក្លាយជាអ្នកផ្តល់សេវាអ៉ីនធឺណែត និងបច្ចេកវិទ្យាទំនាក់ទំនងដ៏ទូលំទូលាយ និងនាំមុខគេមួយក្នុងព្រះរាជាណាចក្រកម្ពុជា រួមទាំងអ៉ីនធឺណែតខ្សែហ្វាយប៊ើអុបទិក សេវា IPLC, DPLC, MPLS, VPLS ព្រមទាំងដំណោះស្រាយ និងសេវាកម្ម VAS ដែលមានមូលដ្ឋានលើអ៉ីនធឺណែតផ្សេងទៀត។

នៅក្រុមហ៊ុន EZECOM យើងផ្តល់អំណាចដល់ប្រជាជន ក្រុមហ៊ុន សហគ្រាស និងប្រទេសជាតិ ដើម្បីរួមគ្នាកសាង និងរៀបចំអនាគតឌីជីថលរបស់អ្នក។ បេសកកម្មរបស់ក្រុមហ៊ុន EZECOM គឺដើម្បី «ក្លាយជាអ្នកផ្តល់ដំណោះស្រាយល្អជាងគេខាងសេវាទំនាក់ទំនងនៅប្រទេសកម្ពុជា តាមរយៈការបង្កើតថ្មី និងការបន្តកែលម្អខ្លួនព្រមទាំងជួយលើកស្ទួយដល់សង្គម»

ក្រុមហ៊ុនបានប្រើប្រាស់បណ្តាញខ្សែហ្វាយប៊ើអុបទិក នៅទូទាំងប្រទេសកម្ពុជា ដែលគាំទ្រដោយ MPLS និងសេវាមជ្ឈមណ្ឌលទិន្នន័យកម្រិតពិភពលោកទៀតផង។ យើងដឹងច្បាស់អំពីតម្រូវការគុណភាពខ្ពស់ និងសេវាអ៉ីនធឺណែតដែលគួរឱ្យទុកចិត្តបាន ដូច្នេះ ក្រុមហ៊ុន EZECOM បានវិនិយោគយ៉ាងច្រើនលើបណ្តាញហេដ្ឋារចនាសម្ព័ន្ធឌីជីថល រួមទាំងប្រព័ន្ធខ្សែកាប្លិ៍បាតសមុទ្រ (MCT) ដែលត្រូវបានភ្ជាប់មកកាន់ដីគោកប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៧ ដោយមានការសហការជាមួយក្រុមហ៊ុន Telekom Malaysia និងក្រុមហ៊ុន Symphony Thailand។

ការវិនិយោគដ៏មានសារៈសំខាន់ទាំងនេះធានាបាននូវកម្រិតសេវាដ៏សាកសមបំផុតចំពោះតម្រូវការរបស់ក្រុមហ៊ុន សហគ្រាស និងអ្នកប្រើប្រាស់តាមគេហដ្ឋាន។ ដំណោះស្រាយដោយភាពច្នៃប្រឌិត និងហេដ្ឋារចនាដ៏រឹងមាំរបស់យើងបានធ្វើឱ្យយើងក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងទីផ្សារក្នុងវិស័យរបស់យើង និងជាកត្តាជំរុញមួយនៃការវិវត្តឌីជីថលរបស់កម្ពុជា

ទំនាក់ទំនងក្រុមហ៊ុន EZECOM ផ្ទះលេខ ៧ដេ មហាវិថីសហព័ន្ធរុស្ស៉ី អគារសភាពាណិជ្ជកម្មកម្ពុជា រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ទូរស័ព្ទ៖ (+៨៥៥) ២៣ ២៣ ៨១៨១, គេហទំព័រ៖ www.ezecom.com.kh