(តូរីន)៖ ខ្សែការពារ Danilo របស់ក្លិបសេះបង្កង់ Juventus នឹងខកខានការចូលរួមប្រកួតសំខាន់ៗរយៈពេល ៨សប្តាហ៍ខាងមុខ ដោយសារតែរបួសភ្លៅ។ នេះបើតាមការប្រកាសពីក្លិបរបស់អ៉ីតាលី ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។

ខ្សែការពារសញ្ជាតិប្រេស៊ីលរូបនេះបានបង្ហាញខ្លួននៅគ្រប់ការប្រកួតទាំងអស់ លើកលែងតែ ៣ប្រកួតប៉ុណ្ណោះរបស់ក្លិប Juve នៅក្នុងរដូវកាលនេះ ប៉ុន្តែត្រូវបង្ខំឲ្យសម្រាកដោយសារបញ្ហារបួសនៅអំឡុងពេលប្រកួតក្នុងលីគ Serie A កាលពីថ្ងៃសៅរ៍ក្នុងលទ្ធផលឈ្នះ ២-០ លើក្រុម Lazio នៅទីក្រុង Rome។

ក្លិបដែលមានមូលដ្ឋាននៅទីក្រុង Turin នេះបច្ចុប្បន្នកំពុងស្ថិតនៅលេខរៀងទី៨ នៃតារាងលីគ Serie A បន្ទាប់ពីចាប់ផ្តើមយឺតនៃរដូវកាល ប៉ុន្តែពួកគេឈរនៅលំដាប់កំពូលនៃពូល H ក្នុងលីគ UEFA Champions League មាន ៣ពិន្ទុនាំមុខក្រុមតោខៀវ Chelsea ដែលពួកគេនឹងជួបគ្នានៅថ្ងៃអង្គារនេះនាទីក្រុង London ប្រទេសអង់គ្លេស។កីឡាករ Danilo គ្រោងនឹងខកខានយ៉ាងហោចណាស់ ១២ប្រកួត ក្នុងនោះដែររួមទាំងការប្រកួតលីគ European ជាការប្រកួតប៉ះក្រុម Blues និងក្រុម Malmo។ ការប្រកួតលីគប៉ះក្រុម Atalanta, Napoli និងក្រុមខ្លាំង AS Roma និងការប្រកួតលីគ Italian Super Cup ដែលត្រូវប៉ះក្រុម Inter Milan នៅខែមករា ឆ្នាំក្រោយផងដែរ៕