(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បានបញ្ចេញឈ្មោះកីឡាករជម្រើសជាតិ ៣០រូប ដើម្បីត្រៀមលេងពានប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF Suzuki Cup 2020 ដែលមានប្រទេសសិង្ហបុរីតែមួយគត់ត្រៀមធ្វើម្ចាស់ផ្ទះ។

យុទ្ធនាការជារៀងរាល់ ២ឆ្នាំម្តងនេះ ត្រូវបានពន្យារពេល ១ឆ្នាំដោយសារវិបត្តិកូវីដ-១៩ នឹងចាប់ផ្តើមប្រកួតជាផ្លូវការពីថ្ងៃទី០៥ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ដោយមាន ១០ប្រទេសចូលរួម និងត្រូវបានចែកចេញជា ២ពូល (A និង B)។

ក្នុងចំណោមបញ្ជីឈ្មោះកីឡាករទាំង ៣០នាក់ខាងក្រោមនេះរួមមាន ឆេង ម៉េង, ចាន់ វឌ្ឍនាកា, គួច សុកុម្ភៈ, កែវ សុខសិលា, ប្រាក់ មុន្នីឧត្តម្ភ និង កែវ សុខផេង ជាដើម៕