(ដូហា)៖ គណៈកម្មការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Qatar World Cup ឆ្នាំ២០២២ បានរៀបចំពិធីសម្គាល់ ១ឆ្នាំទៀតដល់ពេលចាប់ផ្តើម ព្រឹត្តិការណ៍ប្រកួតបាល់ទាត់លំដាប់ពិភពលោក ខណៈខ្លួនបានបង្ហាញជាផ្លូវការនូវនាឡិការាប់ថយក្រោយនៅតំបន់ Corniche Fishing ស្ថិតក្នុងទីក្រុង Doha នាថ្ងៃអាទិត្យ។ នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។

ប្រធាន FIFA លោក Gianni Infantino បានលើកឡើងថា «ខ្ញុំបានចូលរួមក្នុងការរៀបចំព្រឹត្តិការណ៍កីឡាអស់រយៈពេលជាច្រើនទសវត្សមកហើយ។ ខ្ញុំមិនដែលបានឃើញអ្វីដូចដែលបានរៀបចំនៅទីនេះនោះទេ។ គ្រប់យ៉ាងបានត្រៀមរួចរាល់ទាំង ទីលានប្រកួតគឺអស្ចារ្យ ដែលជាបទពិសោធន៍ដ៏អស្ចារ្យ សម្រាប់អ្នកគាំទ្រ»

គួរបញ្ជាក់ថា Qatar World Cup នឹងចាប់ផ្តើមធ្វើឡើងពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំក្រោយ នៅពហុកីឡដ្ឋានចំនួន៨ នៅទូទាំងប្រទេសកាតាតែម្តង៕