(ក្រុងឡុងដ៍)៖ ខ្សែប្រយុទ្ធជួរមុខ Romelu Lukaku នឹងអាចបន្តអង្គុយកៅអីបម្រុងទៀត ពេលតោខៀវ Chelsea ជួបសេះបង្កង់ Juventus ក្នុងជើងទី២ នៅ UEFA Champions League នារាត្រីនេះ។

កីឡាករអន្តរជាតិប៊ែលហ្សិកខាងលើនេះស៊ុតបាន ៤គ្រាប់ពីការចូលលេងបាន ១១ប្រកួតក្នុងក្លិប Chelsea មុនរងរបួសកជើងត្រូវសម្រាកតាំងពីថ្ងៃទី០២ ខែវិច្ឆិកាដល់បច្ចុប្បន្ននៅពេលយកឈ្នះម្ចាស់ផ្ទះ Malmoe ១-០ ក្នុងជើងតី២ ដែរនោះ។

លោក Thomas Tuchel គ្រូបង្វឹកតោខៀវ Chelsea បានថ្លែងក្នុងសន្និសីទមុនការប្រកួតថា «Lukaku ហាក់បានធូរច្រើនហើយ និងបានចូលហ្វឹកហាត់វិញដែរកាលពីថ្ងៃអាទិត្យសប្តាហ៍មុន តែមិនប្រាកដថា អាចលេងបាន ឬយ៉ាងណាទេ»

ក្រុមដែលឈ្នះជើងឯក UEFA Champions League រដូវកាលមុន Chelsea បានកំពុងឈរនៅលេខរៀងទី២ ក្នុងតារាងពិន្ទុប្រចាំពូល H ដែលចាញ់ក្រុមកំពូលតារាង Juventus ៣ពិន្ទុ ដ្បិតពួកគេក៏បានចាញ់ម្ចាស់ផ្ទះសេះបង្កង់ ១-០ កាលពីជើងទី១ នៅទឹកដី Turin ដ្បិតតោខៀវ Chelsea ត្រូវការតែ ១ពិន្ទុក្នុងចំណោម ២ប្រកួតដែលនៅសល់ ដើម្បីកក់កៅអីទៅលេងវគ្គ ១៦ក្រុមចុងក្រោយដូច Juventus ផងដែរ រួមទាំង Bayern Munich, Liverpool និង Ajax ទៀតផង៕