(ភ្នំពេញ)៖ កម្មវិធី «ផ្ទះក្នុងក្តីស្រមៃ» គឺជាព្រឹត្តិការណ៍ពិភាក្សាតាមប្រព័ន្ធឌីជីថល ដែលនឹងផ្ដល់នូវចំណេះដឹងសំខាន់ៗពីវាគ្មិន រួមមាន ការសាងសង់ផ្ទះឲ្យបានគង់វង្សយូរអង្វែង ការរៀបចំផែនការហិរញ្ញវត្ថុ ព្រមទាំងគន្លឹះនានាដើម្បីត្រៀមខ្លួនក្លាយជាម្ចាស់ផ្ទះក្នុងក្ដីស្រមៃ។ កម្មវិធី «ផ្ទះក្នុងក្តីស្រមៃ» នេះនឹងចាប់ផ្ដើមនៅថ្ងៃទី២៥-២៦-២៧ និង ២៨ ខែវិច្ឆិកានេះ ដែលរៀបចំឡើងដោយ ក្រុមហ៊ុន ជីប ម៉ុង អ៉ីន ស៉ី ស៊ីមេន ខប ភើរេសិន សហការជាមួយ ដែកថែបអ៉ីតាលីម៉ាក វី ក្រុមហ៊ុន ជីប ម៉ុង អ៉ីនដាស្រ្ទីស៍ និងធនាគារ ជីប ម៉ុង។

ដើម្បីចូលរួម សូមចូលទៅកាន់ https://bit.ly/towardyourdreamhome រួចចុះឈ្មោះដោយប្រើប្រាស់គណនីណាមួយ រួចបំពេញព័ត៌មានផ្សេងៗដែលបានកំណត់។ អ្នកចូលរួមអាចចូលមើលកាលវិភាគរបស់ប្រធានបទនីមួយៗ ដាក់ចូលក្នុងប្រតិទិន និងស្វែងយល់ពីមុខងារពិសេសៗជាច្រើន ដែលអាចឲ្យអ្នកជជែកជាមួយអ្នកចូលរួមដទៃទៀត ព្រមទាំងជួបជាមួយក្រុមការងារជំនាញ និងលេងល្បែងកម្សាន្តដើម្បីឈ្នះរង្វាន់តាមស្ដង់ឌីជីថលនីមួយៗទៀតផង។

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចតាមដានទំព័រហ្វេសប៊ុកផ្លូវការដូចជា ទំព័រហ្វេសប៊ុក V-STEEL ទំព័រហ្វេសប៊ុក Chip Mong Industries ទំព័រហ្វេសប៊ុក Camel Cement Cambodia និង ទំព័រហ្វេសប៊ុករបស់ Chip Mong Bank ៕

សូមទស្សនាវីដេអូខាងក្រោម៖ https://youtu.be/Un4ODXbjdHk