(ភ្នំពេញ)៖ ប្រូម៉ូសិនពិសេស ទិញសំបុត្រកុន១សន្លឹក ថែមជូន១សន្លឹកពីរោងភាពយន្ត Legend Premium សាខាផ្សារទំនើប ណូរ៉ូ ម៉ល នៅរៀងរាល់ថ្ងៃពុធ ចាប់ពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតដល់ដាច់ឆ្នាំ២០២១នេះ ការផ្តល់ជូននេះសំរាប់អតិថិជនដែលមានកាតសមាជិកតែប៉ុណ្ណោះ។
បើតាមអ្នកគ្រប់គ្រងរោងភាពយន្ត Legend Premium បានឱ្យដឹងថា កម្មវិធីប្រូម៉ូសិននេះគឺដើម្បីឱ្យអតិថិជនស្គាល់កាន់តែច្បាស់នៅសាខាថ្មីរបស់ Legend Premium នៅផ្សារទំនើបណូរ៉ូម៉ល។ រោងភាពយន្ត Legend Premium នឹងនាំយកការកំសាន្តជាច្រើនសំរាប់ប្រជាជនកម្ពុជា និងបង្កើតពេលវេលាល្អៗ សំរាប់អតិថិជន ជាលក្ខណៈគ្រួសារ និងមិត្តភក្តិ ខណៈពេលដែលកូវីដ១៩បានធ្វើឱ្យប៉ះពាល់នៅពេលកន្លងមក។
រោងភាពយន្ត Legend Premium ជារោងភាពយន្តទំនើប និងទាន់សម័យដែលមានបញ្ជាំងភាពយន្តបរទេសល្អមើលជាច្រើនដូចជា៖ ភាពយន្ត Hollywood ថៃ ចិន ជប៉ុន កូរ៉េ ព្រមទាំងលើកកំពស់ភាពយន្តក្នុងស្រុក ដែលមានបញ្ចាំងភាពយន្តខ្មែរផងដែរ។ ប្រភេទភាពយន្តទាំងនោះរួមមានទាំង 2D និង 3D ដែលច្បាស់ត្រជាក់ភ្នែករួមទាំង សំលេងលឺច្បាស់ផងដែរ។
សូមបញ្ជាក់ថា កន្លងទៅតាមបណ្តារោងភាពយន្តជាច្រើន ត្រូវផ្អាកអាជីវកម្មជាបណ្តោះអាសន្ន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាទប់ស្កាត់ការឆ្លងកូវីដ១៩ និងកាត់បន្ថយការជួបជុំ។ បច្ចុប្បន្នរោងភាពយន្ត Legend Premium ដំណើរការជាធម្មតា និងផ្តល់ជូនប្រូម៉ូសិននានាដល់អតិថិជន។
សំរាប់ពត៌មានបន្ថែមសូមចូលទៅកាន់ www.legend.com.kh https://www.facebook.com/chipmongnoromall ៕