(ភ្នំពេញ)៖ ជាកាដូសម្រាប់បងប្អូនអាជីវករ ដែលមានបំណងទិញតូបផ្សារជីស៊ីអូឫស្សី ដើម្បីប្រកបអាជីវកម្ម ក្រុមហ៊ុន IPIN បានរៀបចំកាដូចុងឆ្នាំ ជាដើមទុនលាភសំណាងចំនួន ៣០០ដុល្លារ ក្នុងមួយតូប ជូនអតិថិជនរបស់ខ្លួន ដែលអញ្ជើញមកទិញតូបផ្សារជីស៊ីអូឫស្សី ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣១ខែធ្នូ ឆ្នាំ ២០២១។

ផ្សារជីស៊ីអូរឫស្សី គឺជាផ្សារបោះដុំក្នុងស្រុក ក៏ដូចជាគោលដៅទេសចរណ៍ផងដែរ។ ផ្សារនេះ និងបំពេញបន្ថែមដល់ផ្សារអូរឫស្សីដែលមានស្រាប់។ ផ្សារជីស៊ីអូរឫស្សី ប្រើរចនាបទលាយបញ្ចូលគ្នា រវាងកម្ចីពីប្រវត្តិសាស្រ្ត និងទីក្រុងទំនើប បង្កើតបានជាការរចនាបែបប្រពៃណី ដែលពោរពេញទៅដោយភាពច្នៃប្រឌិត ហៅថា «ស្ថាបត្យកម្មទំនើប បម្លែងពីស្ថាបត្យកម្មខ្មែរបុរាណ»

ផ្សារជីស៊ីអូរឫស្សីជាផ្សារបោះដុំ និងលក់រាយផលិតផលប្រើប្រាស់ដូចជា សម្លៀកបំពាក់ គ្រឿងសម្អាង សិល្បៈ អាហារខ្មែរ សម្ភារៈប្រើប្រាស់នៅក្នុងគេហដ្ឋាន និងគ្រឿងអលង្ការជាដើម។ អាគារទាំងមូលជានិមត្តិរូប នៃស្ថាបត្យកម្មបែបប្រពៃណីជាមួយនឹងមុខងារ និងការប្រើប្រាស់ទំនើបសម្រាប់ទីផ្សារសម័យបច្ចុប្បន្ន។ នៅឆ្នាំ២០២៤ អាគារមួយនេះ នឹងក្លាយជាទីតាំងដ៏សំខាន់អាចបង្ហាញអំពី ការរស់នៅរបស់ប្រជាជនក្នុងស្រុក ក៏ដូចជាកន្លែងដែរភ្ញៀវទេសចរណ៍ទាំងអស់ អាចទទួលបាននូវបទពិសោធន៍ ក្នុងការទិញទំនិញបែបខ្មែរ។

ផ្សារជីស៊ីអូរឫស្សី ត្រូវបានរចនាឡើងយ៉ាងប្លែកពីគេជាមួយនឹងសួនឧទ្យាន នៅជាន់លើបង្អស់។ ជាន់ដំបូលនឹងក្លាយជាកន្លែងទេសចរណ៍ និងកន្លែងសម្រាប់ថតរូបកម្សាន្តដ៏ល្បីល្បាញ នៅពេលរាត្រី ដោយសារតែភាពទាក់ទាញជាច្រើនលើសលប់ ជាពិសេសគឺអាហារនៅតាមដងផ្លូវ (Street food) ដ៏មានឱជារស និងសម្ភារៈប្លែកៗតាំងលក់។

ផ្សារជីស៊ីអូរឫស្សី ជាការរួមបញ្ចូលគ្នានៃកន្លែងសម្រាប់ទិញទំនិញចាំបាច់ និងសម្រាប់ទទួលបទពិសោធន៍ នៃវប្បធម៌នាពេលយប់។ មានកម្ពស់៦ជាន់ ត្រូវបានរចនាឡើងយ៉ាងយកចិត្តទុកដាក់ ដោយបែងចែកជាន់នីមួយៗ ទៅតាមគោលដៅផលិតផលដូចជាគ្រឿងទេស គ្រឿងអលង្ការ សម្លៀកបំពាក់ វត្ថុអនុស្សាវរីយ៍ សម្ភារៈអេឡិចត្រូនិចជាដើម។

ជាន់ក្រោមដី៖ ជាចំណតរថយន្ត (ចំណតរថយន្តអាចចតបាន500គ្រឿង និងចំណតម៉ូតូអាចចតបាន1000គ្រឿង)។
ជាន់ទី១៖ រួមមានកន្លែងលក់អាហារក្រៀម គ្រឿងទេស តូបបន្លែ អាហារស្រស់ កន្លែងដឹកជញ្ជូននិងឃ្លាំងស្តុកទំនិញ។
ជាន់ទី២៖ រួមមានកន្លែងលក់គ្រឿងអលង្កា វត្ថុអនុស្សាវរីយ៍ ចម្លាក់ ផលិតផល សិប្បកម្ម និងគំនូរ។
ជាន់ទី៣៖ រួមមានកន្លែងលក់សម្លៀកបំពាក់ គ្រឿងលម្អ ស្បែកជើង កំណាត់ និងគ្រឿងសម្អាង។
ជាន់ទី៣A៖ រួមមានកន្លែងលក់ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ គ្រឿងសង្ហារឹម ផលិតផលប្លាស្ទិក និងគ្រឿងម៉ាស៊ីន។
ជាន់ទី៥៖ រួមមានកន្លែងលក់ឧបករណ៍ឌីជីថល ទូរស័ព្ទ និងគ្រឿងបន្លាស់ ប្រដាប់ប្រដាក្មេងលេង និងសម្ភារៈកាលរិយាល័យ។
ជាន់ដំបូល៖ រួមមានផ្សាររាត្រី ឧទ្យានទឹកហូរ សួនសម្ដែងសិល្បៈ កន្លែងក្មេងលេង វិមានអាហារ និងកន្លែងថតផ្សាយផ្ទាល់។

ទីតាំងផ្សារជីស៊ីអូឫស្សី ស្ថិតនៅជាប់នឹងផ្លូវសហព័ន្ធរុស្ស៊ី ហួសពីស្ពានអាកាសផ្សារដីហុយប្រហែល២០០ម៉ែត្រនៅខាងឆ្វេងដៃ សាងសង់លើផ្ទៃដី២ហិកតា។
សម្រាប់ព័ត៌មានលម្អិតស្ដីពីការផ្ដល់ជូនកាដូ ការបញ្ចុះតម្លៃ និងការបង់ប្រាក់សូមទំនាក់ទំនង តាមរយៈទូរស័ព្ទលេខ៖ ០៩៨ ៨៩ ៣៤ ៦៤
Telegram: https://t.me/CheakneaIPINRealestate