(ក្រុងឡុងដ៍)៖ ខ្សែការពារ Ben Chilwell និងខ្សែបម្រើប្រយុទ្ធ N’Golo Kante មុនជំនួបធំដែលតោខៀវ Chelsea ត្រូវប៉ះបិសាចក្រហម Manchester United នៅ Premier League ចុងសប្តាហ៍នេះ។

Kante ត្រូវបានប្តូរចេញនៅមុនបញ្ចប់វគ្គទី១ ក្រោយពេលរងរបួសជង្គង់ក្នុងជំនួបដែល Chelsea បានយកឈ្នះក្រុមភ្ញៀវមកពីអ៉ីតាលី Juventus ៤-០ នៅទឹកដី Stamford Bridge នារាត្រីឆ្លងចូលថ្ងៃពុធ ទី២៤ ខែវិច្ឆិកា (ម៉ោងនៅកម្ពុជា) នៃប្រកួតទី៥ របស់ពួកគេនៅ UEFA Champions League មុនពេលខ្សែការពារស្លាបឆ្វេង Ben Chiwell ត្រូវបានគេគ្រាចេញពីទីលាននៅនាទី៧១ ដោយសារទទួលរងរបួសដូចគ្នា ដែលអាចខកខានជំនួបសំខាន់ទល់នឹង Man Utd នៅក្នុងផ្ទះនាថ្ងៃអាទិត្យចុងសប្តាហ៍នេះផងដែរ។

លោក Thomas Tuchel អ្នកចាត់ការទូទៅ Chelsea បានថ្លែងក្រោយចប់ការប្រកួតថា «ទាំង Ben និង N’Golo មានបញ្ហាតិចតួចត្រង់ជង្គង់របស់ពួកគេ។ យើងមានអារម្មណ៍ Sad ខ្លះដែរ ដ្បិតកីឡាករលេងល្អ Kante មានបញ្ហារបួសនោះ និងសង្ឃឹមថា ពូកគេនឹងជាឆាប់ៗនេះ មិនផ្តល់ព័ត៌មានដល់យើងពីបញ្ហារបួសរបស់ពួកគេដែលត្រូវអូសបន្លាយព្យាបាលយូរ»

Chelsea ដែលកំពុងនាំមុខកំពូលតារាងដាច់ ៣ពិន្ទុនោះ នឹងបើកទ្វារកីឡដ្ឋាន Stamford Bridge ដើម្បីទទួលក្រុមលេខ៨ Man Utd នាម៉ោង ១១៖៣០នាទីយប់ថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ (ម៉ោងនៅកម្ពុជា) នៃសប្តាហ៍ទី១៣ ជើងទី១ ក្នុងលីគកំពូលអង់គ្លេស Premier League 2021-2022៕