(ភ្នំពេញ)៖ ទឹកពិសាបរិសុទ្ធធម្មជាតិ Evian ជាស្លាកសញ្ញាបង្ហាញពីគុណភាព ឧត្តមភាព និងកិត្យានុភាព ពេសពេញសកលលោក ហើយក៏មានវត្តមាននៅកម្ពុជា អស់រយៈពេលជាងពីរទស្សវត្សរ៍ផងដែរ។

បច្ចុប្បន្ននេះ ក្រុមហ៊ុន អេច ជី ប៊ី ហ៊្វូដ អ៉ិនដាសស្ទ្រី គឺជាក្រុមហ៊ុនតែមួយគត់ ដែលទទួលបានសិទ្ធចែកចាយផ្តាច់មុខនៅកម្ពុជា នូវផលិតផលទឹករ៉ែធម្មជាតិ Evian របស់ក្រុមហ៊ុន SOCIETE ANONYME DES EAUX MINERALS DEVIAN ដែលមានអាសយដ្ឋាននៅប្រទេសបារាំង។ នេះបើយោងតាមសេចក្តីប្រកាស របស់ក្រសួងពាណិជ្ជកម្ម លេខ ២៧៦២ ព.ណ. កសប ចុះថ្ងៃពុធ ១៣កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១។

ទឹកពិសាបរិសុទ្ធធម្មជាតិ Evian ជាទឹកបរិសុទ្ធដែលមានរសជាតិដើមពីជួរភ្នំ French Alps ។ Evian មិនត្រឹមតែផ្តល់នូវភាពបរិសុទ្ធនោះទេ វាថែមទាំងផ្តល់នូវ ប្រណិតភាព ភាពថ្លៃថ្នូរ និង ភាពទាន់សម័យនៃវប្បធម៌របស់ប្រទេសបារាំងថែមទៀតផង។

ក្រៅពីទឹកពិសាបរិសុទ្ធធម្មជាតិ Evian ក៏មានស្លាកសញ្ញាជាច្រើនទៀតដូចជា Volvic, Ferrarelle ដែលសុទ្ធតែប្រភេទទឹកពិសាបរិសុទ្ធធម្មជាតិ ធានាបាននូវគុណភាព និងសមាសធាតុរ៉ែជាច្រើន ក៏ត្រូវបានចែកចាយផ្តាច់មុខដោយក្រុមហ៊ុន អេច ជី ប៊ី ហ៊្វូដ អ៉ិនដាសស្ទ្រី នៅទីផ្សារប្រទេសកម្ពុជាផងដែរ។

ការចាប់ដៃគូនេះ នឹងអនុញ្ញាតឱ្យក្រុមហ៊ុន អេច ជី ប៊ី ហ៊្វូដ អ៉ិនដាសស្ទ្រី បន្តនូវបេសកកម្មនេះ ក្នុងការចែកចាយនូវផលិតផល ដែលមានគុណភាពខ្ពស់ ផលិតដោយក្រុមហ៊ុនលំដាប់ថ្នាក់ពិភពលោក ជូនទៅដល់បណ្តាអតិថិជនគោលដៅរបស់ក្រុមហ៊ុននៅកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម អំពីម៉ាកផលិតផល ឬសេចក្តីប្រកាសនេះ លោកអ្នកអាចទាក់ទងមកការិយាល័យ ក្រុមហ៊ុន អេច ជី ប៊ី ហ៊្វូដ អ៉ិនដាសស្ទ្រី តាមរយៈលេខទូរសព្ទ៖ 095 999 815 ឬ តាមរយៈទំព័រ Facebook https://www.facebook.com/EvianCambodia/