(ភ្នំពេញ)៖ ធនាគារ អេស៊ីលីដា បន្តរក្សាបានចំណាត់ថ្នាក់ Stand-Alone-Credit Profile (SACP) កម្រិត bb ពីភ្នាក់ងារវាយតម្លៃអន្តរជាតិ Standard & Poor's (S&P) Global Ratings និង B+/Stable/B សម្រាប់ Credit Ratings។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

ធនាគារ អេស៊ីលីដា បានឲ្យដឹងថា ការទទួលបានចំណាត់ថ្នាក់នេះផ្អែកលើ៖ ១) ស្ថានភាពធុរកិច្ចរឹងមាំ ស្ថិរភាពលំហូរប្រាក់ចំណូល និងមូលដ្ឋានប្រាក់បញ្ញើរឹងមាំ និង២) ការគ្រប់គ្រងគុណភាពទ្រព្យសកម្មបានល្អ។ កត្តាទាំងអស់នេះបានឆ្លុះបញ្ចាំងពីភាពរឹងមាំនៃបណ្ដាញធុរកិច្ចរបស់ធនាគារ អេស៊ីលីដា តាមរយៈការរក្សាបានការអភិវឌ្ឍ ប្រកបដោយចីរភាព៕