(ភ្នំពេញ)៖ ភូមិគ្រឹះដ៏ស្រស់ត្រកាលនេះមានសួនច្បារដ៏ធំ មានផ្កាស្រស់បំព្រង មានដើមឈើម្លប់ត្រឈឹមត្រឈៃ មានទីធ្លាធំទូលាយល្វឹងល្វើយ មានស្រះទឹកដ៏ធំ និងមានបរិយាកាសដ៏ល្អបរិសុទ្ធ ស្ថិតនៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ដីទំហំ ១៣០ម៉ែត្រ គុណនឹង ១០០ម៉ែត្រ ស្មើនឹង ១៣,០០០ម៉ែត្រការ៉េ (130m x 100m = 13000ម៉ែត្រការ៉េ) និងមានផ្ទះវីឡាចំនួន ២ តម្លៃជាង USD 6,xxx,xxx ។

លក្ខណៈពិសេសរបស់ភូមិគ្រឹះនេះ គឺអាចប្រើប្រាស់សម្រាប់ជាកន្លែងស្នាក់នៅផង ជាកន្លែងសម្រាកលំហែផង និងអាចប្រើប្រាស់ជាកន្លែងលេងកីឡា ប្រកបដោយផាសុខភាពផងដែរ។ វាជួយឲ្យលោកអ្នកមិនចាំបាច់ចំណាយពេលចុងសប្ដាហ៍ ធ្វើដំណើរដ៏ឆ្ងាយដើម្បីទៅកាន់ទីមាត់សមុទ្រ ឬរមណីយដ្ឋាននានាទៀតឡើយ។

ក្នុងទីបរិវេនភូមិគ្រឹះនេះ អាចឲ្យលោកអ្នកធ្វើសកម្មភាពជាច្រើនសម្រាប់ពេលសម្រាកចុងសប្ដាហ៍ដូចជា ការលេងកីឡា ការដាំដំណាំ ឬផ្កា ការដើរលើវាលស្មៅ ការស្ទូចត្រី ការចិញ្ចឹមសត្វបែបកម្សាន្ត ការរៀបចំកម្មវិធីជប់លៀងជួបជុំគ្នានាចុងសប្ដាហ៍ ឬលោកអ្នកអាចរៀបចំជាកន្លែងសួនកុមារសម្រាប់បុត្រ បុត្រធីតារបស់អ្នកលេងកម្សាន្តជាមួយបងប្អូន ឬមិត្តភក្ដិក្នុងបរិវេនភូមិគ្រឹះនេះបានផ្ទាល់តែម្ដង។ វាពិតជាមានលក្ខណៈអំណោយផលបំផុត ដោយលោកអ្នកមិនចាំបាច់ចំណាយពេលចេញទៅខាងក្រៅច្រើនឡើយ នៅក្នុងស្ថានភាពរីករាលដាលនៃជំងឺកូវីដ១៩នេះ។

ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងទៅកាន់លេខ 012 789 585 ឬ 093 778 181 ៕

សូមទស្សនាវីដេអូខាងក្រោម៖ https://youtu.be/aARJDNctFO4