(ភ្នំពេញ)៖ គម្រោងខុនដូ ដឹស្តា ប៉ូឡារីស ២៣ របស់បុរី ប៉េង ហួត ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌច្បារអំពៅគ្រោង នឹងបញ្ចប់ការសាងសង់ក្នុងពេលឆាប់ៗនេះ ព្រមជាមួយការបំពាក់គ្រឿងសង្ហារិមរួចជាស្រេច សម្រាប់គ្រប់ប្រភេទយូនីត។

ស្ថិតក្នុងទីតាំងដ៏មានសក្ដានុពល ពោលគឺនៅចំកណ្ដាលគម្រោងពាណិជ្ជកម្មដ៏មមាញឹក «ដឹស្តាផ្លាទីនីម ប៉ូឡារីស» របស់បុរី ប៉េង ហួត ខុនដូ ដឹស្តា ប៉ូឡារីស ២៣ គឺជាជម្រើសនៃការរស់នៅបែបស៉ីវិល័យ ទាន់សម័យ និងឯករាជ្យភាពយ៉ាងពេញលេញ ជាមួយតម្លៃចាប់ពីជាង ៤ម៉ឺនដុល្លារឡើងទៅ ហើយស្ថិតនៅជិតទីតាំងសំខាន់ៗជាច្រើន ទាំងក្នុងគម្រោងបុរី ប៉េង ហួត ផ្ទាល់ និងហេដ្ឋារចនាសម្ព័ន្ធក្រៅគម្រោងផ្សេងៗ។

ដឹស្តា ប៉ូឡារីស ២៣ មានច្រើនជម្រើសដូចជា យូនីតបន្ទប់គេង១ ដែលមានទំហំ ៣០ម៉ែត្រការេ និងយូនីតបន្ទប់គេង២ ដែលមានទំហំ ៤៦ម៉ែត្រការេ ចែកចេញជា ៣អគារ ដែលអតិថិជនអាចរីករាយជាមួយទេសភាពប្លែកភ្នែក ប្លែកអារម្មណ៍ពីការរស់នៅក្នុងគេហដ្ឋានធម្មតា។ នៅខាងក្រោមដី មានចំណតយានយន្តដ៏ធំទូលាយ និងមានសុវត្ថិភាព។

ចំណែកជាន់ទី១ និងជាន់ទី២ មានហាងលក់ទំនិញចម្រុះប្រមូលផ្ដុំទៅដោយហាងល្បីៗ ទីធ្លាលម្ហែ និងសួនច្បារនៅជាន់ទី៧ ដែលលោកអ្នកអាចលំហែអារម្មណ៍ ឬជជែកកម្សាន្តជាមួយមិត្តភក្ដិយ៉ាងសប្បាយរីករាយ និងស្កាយបារនៅជាន់ទី២៦ ដែលលោកអ្នកអាចរីករាយជាមួយទេសភាព និងទទួលយកអារម្មណ៍ត្រជាក់នៃដងទន្លេមេគង្គ ក៏ដូចជាទេសភាពនៃខណ្ឌច្បារអំពៅទាំងមូល។

មិនតែប៉ុណ្ណោះ គ្រប់យូនីតរបស់ខុនដូ ដឹស្តា ប៉ូឡារីស ២៣ ត្រូវបានបំពាក់គ្រឿងសង្ហារិមពហុមុខងារមួយកំផ្លេរួចជាស្រេចដូចជា គ្រែគេងដែលមានថតសម្រាប់ដាក់អីវ៉ាន់នៅពីក្រោម ទូសម្លៀកបំពាក់ ទូចង្ក្រានលើក្រោម តុចាប់ជាប់ជញ្ជាំងដែលធ្វើឱ្យផ្ទៃបន្ទប់មានភាពទូលាយ ទូតាំងដ៏ទាន់សម័យ និងបរិក្ខាផ្សេងទៀត។ (សូមទស្សនាវីដេអូតាមរយៈតំណរភ្ជាប់៖ https://www.facebook.com/condoboreypenghuoth/videos/378346327248599 )

អ្វីដែលកាន់តែពិសេសសម្រាប់ខុនដូដ៏ប្រណីតនេះ គឺគោលការណ៍បង់ប្រាក់មានភាពងាយស្រួលជាមួយជម្រើសបង់រំលស់រហូតដល់ ១០០% ដោយមិនចាំបាច់មានប្រាក់កក់ឡើយ។ គួរឱ្យចាប់អារម្មណ៍ណាស់មែនទេ? ដើម្បីជ្រាបព័ត៌មានកាន់តែច្បាស់ សូមទាក់ទងទៅបុគ្គលិកផ្នែកលក់របស់បុរី ប៉េង ហួត តាមរយៈលេខទូរសព្ទ៖ 098 / 016 / 017 596 789 ឬចូលរួមជាមួយ Telegram Channel https://t.me/boreypenghuoth