(ភ្នំពេញ)៖ កាន់តែទំនើប និងសប្បាយរីករាយសម្រាប់ប្អូនៗកុមារ ដែលអាចមកលេងកម្សាន្តនៅ មជ្ឈមណ្ឌលកម្សាន្តកុមារ Doozii ដែលនឹងបើកដំណើរការក្នុងពេលឆាប់ៗនេះ។ វត្តមានរបស់មជ្ឈមណ្ឌលកម្សាន្តកុមារ Doozii នឹងបង្ហាញខ្លួននៅផ្សារទំនើប ជីប ម៉ុង សែនសុខ ដែលផ្តល់បទពិសោធន៍ថ្មីសម្រាប់កុមារកម្ពុជាអាចមកលេងកម្សាន្ត នឹងទទួលយកចំណេះដឹងបច្ចេវិទ្យាថ្មី សម្រាប់យុគសម័យទំនើប។

Doozii ស្ថិតនៅជាន់ទី៣នៃផ្សារទំនើប ជីប ម៉ុង សែនសុខ ដែលបែងចែកចេញជាកន្លែងសម្រាប់លេងកម្សាន្តនានា ព្រមទាំងកីឡាចម្រុះជាច្រើនប្រភេទផ្សេងៗគ្នា ដែលនេះគឺជាភាពសម្បូរបែបសម្រាប់ប្អូនៗកុមារ។ ក្រៅពីនោះ តាមរយៈប្រភេទល្បែងកម្សាន្តទាំងនោះ ប្អូនៗកុមារមិនត្រឹមតែលេងសប្បាយប៉ុណ្ណោះទេ តែក៏ទទួលបានចំនេះដឹងតាមប្រភេទកន្លែងកម្សាន្តនីមួយៗដែលធ្វើឲ្យបញ្ញាវាងវៃ។

បន្ថែមពីលើនេះប្អូនៗកុមារនឹងទទួលបានចំនេះដឹងបច្ចេកវិទ្យាទំនើប តាមរយៈការលេងកម្សាន្ត The Stem Lab, Magic Brush, Magic Ball, Magic Sand និងMagic Wall រួមទាំងការបណ្តុះប្រាជ្ញាស្មារតី ភាពក្លាហាន និងបណ្តុះការគិតបានយ៉ាងល្អ។

សូមមាតាបិតា អាណាព្យាបាល នាំបុត្រធីតារបស់លោកអ្នកមកលេងកំសាន្តនៅ មជ្ឈមណ្ឌលកម្សាន្តកុមារ Dooziiដែលមានវត្តនៅក្នុងផ្សារទំនើប ជីប ម៉ុង សែនសុខ ក្នុងពេលឆាប់ៗនេះ។ ក្រុមហ៊ុន ជីប ម៉ុង រីថេល មានក្តីសោមនស្សរីករាយដែលនាំយកមជ្ឈមណ្ឌលកំសាន្តកុមារ Doozii យ៉ាងទំនើបនឹងសម្បូរបែប សម្រាប់កុមារកម្ពុជានៅក្នុងបរិបទសង្គមដ៏រីកចម្រើន៕

សម្រាប់ព័ត៌មានដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើនទៀតអំពីផ្សារទំនើប ជីប ម៉ុង សែនសុខ សូមចូលទៅកាន់៖

* ទំព័រ Facebook ៖ https://www.facebook.com/ChipMongMalls/
* សូមកុំភ្លេចតាមដានទំព័រ Facebook របស់ Doozii ដើម្បីដឹងបន្ថែមថាតើនៅទីនោះមានអ្វីពិសេសខ្លះ ៖ https://www.facebook.com/doozii.cambodia
* សូមកុំភ្លេចតាមដានទំព័រ Instagram របស់ Doozii ៖ https://www.instagram.com/doozii.cambodia/