(ភ្នំពេញ)៖ ក្រុមហ៊ុន HEINEKEN Cambodia ត្រូវបានទទួលស្គាល់ថា ជាក្រុមហ៊ុនដែលបានចូលរួមចំណែកដ៏ធំចំពោះការអភិរក្សបរិស្ថានកម្ពុជា តាមរយៈការឈ្នះពានរង្វាន់ពីកម្មវិធី Cambodia Eurocham CSR Awards 2021 ដ៏មានកិត្យានុភាព។

ក្រុមហ៊ុន HEINEKEN Cambodia បានឈ្នះក្រុមហ៊ុនក្នុងស្រុក ដែលចូលរួមប្រកួតប្រជែងផ្សេងទៀត ដើម្បីទទួលបានពានរង្វាន់ផ្នែកបរិស្ថាន Eurocham CSR Environmental Award ដែលក្នុងប្រភេទពានរង្វាន់នេះមានការចូលរួមប្រកួតប្រជែងពីក្រុមហ៊ុនជាច្រើនរួមទាំងសណ្ឋាគារ Sofitel និងក្រុមហ៊ុន Total Energies ផងដែរ។

ក្រុមហ៊ុន HEINEKEN Cambodia ក៏ជាបេក្ខភាពមួយក្នុងការប្រកួតប្រជែងយកពានរង្វាន់ក្នុងប្រភេទ CSR Project និង CSR Busines នៅក្នុងកម្មវិធីពានរង្វាន់ Eurocham Cambodia CSR Awards នេះផងដែរ។
ពានរង្វាន់ទាំងនេះបានទទួលស្គាល់ក្រុមហ៊ុនដែលមានមូលដ្ឋាននៅកម្ពុជាដោយសារការចូលរួមចំណែករបស់ក្រុមហ៊ុនទាំងនោះចំពោះសង្គមជាតិ និងបរិស្ថានតាមរយៈគំនិតផ្តួចផ្តើមទំនួលខុសត្រូវសង្គមរបស់ពួកគេ។

នៅក្នុងពេលទទួលពានរង្វាន់ លោកស្រី Anne Ollivier នាយកផ្នែកកិច្ចការសាជីវកម្មរបស់ក្រុមហ៊ុន HEINEKEN Cambodia បានថ្លែងថា៖ «ក្រុមហ៊ុន HEINEKEN Cambodia របស់យើងមានកិត្តិយសដែលបានក្លាយជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនមានតិក្យានុភាពនានា ដែលបានធ្វើកិច្ចការជាច្រើនក្នុងសកម្មភាពទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន (CSR) នៅកម្ពុជា។ ជាមួយនឹងមហិច្ឆិតារបស់យើងដើម្បី “ចូលរួមអភិវឌ្ឍពិភពលោកដ៏ល្អប្រសើរ” CSR មានសារៈសំខាន់ចំពោះដំណើរការអាជីវកម្មរបស់យើង។ ការការពារបរិស្ថានគឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំង៣ របស់យើង ដែលសសរស្តម្ភ ២ទៀត គឺការចូលរួមកិច្ចការសង្គម និងការពិសាដោយការទទួលខុសត្រូវ។ ការសម្រេចបានអព្យាក្រិតភាពកាបូន ការការពារទីជម្រាលទឹក និងការកែច្នៃប្រើប្រាស់ឡើងវិញគឺជាឆ្អឹងខ្នងនៃមហិច្ឆិតាបរិស្ថានរបស់យើង។ ពានរង្វាន់នៅយប់នេះគឺជាការទទួលស្គាល់ដ៏អស្ចារ្យចំពោះសមិទ្ធផលរបស់យើងក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់យើងសម្រាប់អនាគត។ ខ្ញុំចង់ឆ្លៀតឱកាសនៅយប់នេះ ដើម្បីថ្លែងអំណរគុណដល់សហការីទាំងអស់នៅក្នុងក្រុមហ៊ុន HEINEKEN Cambodia ដែលបានជួយធ្វើឱ្យកិច្ចការដ៏អស្ចារ្យនេះឱ្យលេចចេញជារូបរាងឡើង។ ខ្ញុំក៏សូមថ្លែងអំណរគុណផងដែរដល់ Eurocham ដែលបានរៀបចំការប្រកួតប្រជែងនេះឡើង និងបានបង្ហាញសារៈសំខាន់នៃ CSR»

ពានរង្វាន់ Eurocham CSR Awards មានប្រភេទ CSR Business Award ប្រភេទ CSR Project Award ប្រភេទ CSR Environmental Award និងប្រភេទ CSR Sustainable Production Award។ ពិធីប្រកាសអ្នកឈ្នះ និងប្រគល់ពានរង្វាន់ទាំងនេះត្រូវបានប្រារព្វ ធ្វើឡើងក្រោមអធិបតីភាពរបសលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងលោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា។

អ្នកឈ្នះពានរង្វាន់ក្នុងប្រភេទនីមួយៗ ត្រូវបានជ្រើសរើសដោយគណៈកម្មការឯករាជ្យដែលមានសមាជិក ១២នាក់ ដែលទទួលបានការគោរព និងមានបទពិសោធការងារច្រើនឆ្នាំ។ សមាជិកគណៈកម្មការទាំងនេះមកពីវិស័យឯកជន ដៃគូអភិវឌ្ឍន៍អន្តរជាតិ និងវិស័យអប់រំ។

ក្រុមហ៊ុន HEINEKEN Cambodia បច្ចុប្បន្នមានបុគ្គលិកជិត ៧០០នាក់ និងផ្ដល់ការងារជូនប្រជាជនកម្ពុជា ១២០,០០០នាក់ ដែលប្រកបការងារជាផ្នែកមួយនៃបណ្ដាញអាជីវកម្មរបស់ក្រុមហ៊ុន ពោលគឺរាប់ចាប់ពីកសិករដាំដុះស្រូវ រហូតដល់អាជីវករលក់ដូរភេសជ្ជៈនៅតាមហាងនានា។

បច្ចុប្បន្នក្រុមហ៊ុន HEINEKEN Cambodia ផលិតស្រាបៀរចំនួន ៥ម៉ាកក្នុងប្រទេសកម្ពុជា ដោយគោរពតាមបទដ្ឋានគុណភាពខ្ពស់បំផុត ដែលបម្រើជូនអតិថិជននូវគ្រប់រសជាតិ។ ផលិតចេញពីគ្រឿងផ្សំធម្មជាតិ ១០០% ពីរោងចក្រក្នុងស្រុក ផលិតផលស្រាបៀររបស់ក្រុមហ៊ុន HEINEKEN (Cambodia) នៅកម្ពុជា រួមមានស្រាបៀរ Heineken ស្រាបៀរ ABC ស្រាបៀរ Tiger និង Tiger Crystal ស្រាបៀរ Anchor និង Anchor White និងស្រាបៀរ Gold Crown៕