(ភ្នំពេញ)៖ ព្រឹត្តិការណ៍ដ៏អស្ចារ្យ និងរំភើបបំផុបសម្រាប់អតិថិជនទាំងអស់របស់ក្រុមហ៊ុន EFG ក្នុងកម្មវិធី Eat Win &Drive2 រដូវកាលទី២ បានរកឃើញអតិថិជនមហា សំណាងហើយ ដែលបានឈ្នះរថយន្ដ FORD Eco-Sport ២០២១ តាមរយៈការចាប់រង្វាន់កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅមុខមហាជនទូទៅនៅផ្សារទំនើប អ៊ី អន ម៉ល ភ្នំពេញ និងតាមរយៈការផ្សាយផ្ទាល់នៅគេហទំព័រផ្លូវការរបស់ម៉ាកផលិតផលនីមួយៗរបស់ក្រុមហ៊ុន EFG។

ការចាប់រង្វាន់លើកទី២នេះ បានទៅលើអតិថិជននៅសាខាភ្នំពេញ ក្រុងប៉ោយប៉ែត និងបាត់ដំបង ដែលជាអតិថិជនរបស់ ដឹ ភីហ្សា ខមផេនី ឌីឃ្យូ និង ដឹ កូហ្វីក្លឹប។ ចំណែករថយន្ដទំនើបដ៏ថ្មីស្រឡាង១គ្រឿង បានធ្លាក់ទៅដៃរបស់អតិថិជន ឌីឃ្យូ សាខាវិថីកម្ពុជាក្រោម។

លើកឡើងទាំងទឹកមុខញញឹមរីករាយក្នុងថ្ងៃប្រគល់រង្វាន់នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ អ្នកនាង ស្រូយ សុជាតា ដែលជាអ្នកមានសំណាងឈ្នះរង្វាន់រថយន្ដនេះ បានឱ្យដឹងថា គាត់មិននឹកស្មានថា មានសំណាងឈ្នះរង្វាន់រថយន្តនោះទេ ព្រោះបានដាក់វិក័យប័ត្រតែមួយសន្លឹក ប៉ុន្តែពិតជាមហាសំណាងខ្លាំងណាស់ដែលបានទទួល រង្វាន់រថយន្តពិតប្រាកដមែន ហើយរថយន្តនេះហាក់បីដូចជាកាដូរសម្រាប់អាពាហ៍ពិពាហ៍របស់គាត់ផងដែរ។

អ្នកនាង ស្រូយ សុជាតា ក៏បានផ្តាំទៅអតិថិជនដទៃទៀត នៅពេលទៅញុំា ឬកុម្ម៉ង់អាហារពីម៉ាកយីហោណាមួយពីក្រុមហ៊ុន EFG កុំភ្លេចយកវិក័យប័ត្រសរសេរឈ្មោះ លេខទូរស័ព្ទ និងអាស័យដ្ឋានដាក់ក្នុងធុងឆ្នោត ដើម្បីផ្សងសំណាងការចាប់រង្វាន់លើកទី៣។

គួរបញ្ចាក់ថា ដើម្បីចូលរួមក្នុងកម្មវិធី Eat Win &Drive 2 រដូវកាលទី២ នេះអតិថិជនគ្រាន់តែទិញតាមរយៈការញុំាក្នុងហាង កម្ម៉ង់ខ្ចប់ និងកម្ម៉ង់តាមរយៈសេវាដឹកជូន សម្រាប់ហាងណាមួយដូចជា៖ ដឹ ភីហ្សា ខមផេនី, ស្វិន សិន, ឌីឃ្យូ, គ្រីស ស្ពី គ្រីម, បាប៊ីឃ្យូ ប្លាហ្សា, ដឹ កូហ្វី ក្លឹប និង ហាំងគ្រី អ៊ែប ហើយយកវិក័យប័ត្រសរសេរឈ្មោះ និងលេខទូរសព្ទ ដាក់ចូលក្នុងធុងឆ្នោតជាការស្រេច។

ក្រុមហ៊ុន EFG បានឈានជើងចូលទីផ្សារកម្ពុជាជាង១៦ឆ្នាំហើយ ដែលបានផ្ដល់ជូននៅអាហារដ៏មាន ជារសជាច្រើនប្រភេទ និងបទពិសោធន៍ថ្មីជាច្រើនរបស់ម៉ាក ផលិតផលល្បីៗនៅជុំវិញពិលោក សម្រាប់ប្រជាជនកម្ពុជា ថែមទាំងបានបង្កើតឱកាសការងាររាប់ពាន់កន្លែងទៅដល់កូនខ្មែរ ទាំងនៅរាជធានីភ្នំពេញនិងបណ្ដាខេត្តផ្សេងៗ ទៀត។ មកទល់ពេលនេះក្រុមហ៊ុនបានទិញសិទ្ធផ្តាច់មុខនាំចូលម៉ាកផលិតផលល្បីៗលំដាប់អន្ដរជាតិចំនួន ៦ ដែលមានហាងសរុប ជាង ៧០សាខាទូទាំងប្រទេស។

សូមជម្រាបផងដែរថា គ្រប់ម៉ាកយីហោទាំងអស់របស់ក្រុមហ៊ុន EFG បានត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៍អតិថិជនត្រឡប់មកញុំាក្នុងហាងវិញ ប្រកបដោយ អនាម័យ និងសុវត្ថិភាពស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ទោះជាយ៉ាងណាក៏ដោយសំណាងមិនទាន់អស់នៅឡើយទេសម្រាប់អ្នកដែលមិនទាន់ឈ្នះ បើតាមការបញ្ជាក់ពីម្ចាស់ក្រុមហ៊ុន EFG បានដឹងឱ្យថា កម្មវិធី Eat Win & Drive 2 រដូវកាលទី២នេះ នឹងមានការចាប់រង្វាន់រថយន្ដរទី៣ ខ្សែកមាស អាយផេត ទូរទស្សន៍ និងរង្វាន់ដ៏ទៃផ្សេងទៀតជាច្រើន។ ហើយការចាប់រង្វាន់លើកទី៣ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ៕